អ្វីដែលបងប្អូនចង់ដឹងពាក់ព័ន្ធនឹងកូន! ក្រោយ​ពូម៉ៅ ឡាយ​យំ, អ្នកស្រី ទ្រី ដាណា ប្រាប់​ថា គាត់ ឡាយ​យំ​ជា​រឿង​របស់​គាត់ ហើយ​ខ្លួន​មិន​បាន​ហាមឃាត់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​យប់​ថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០២១ ពូម៉ៅ បាន​ឡាយ​យំរៀបរាប់​យ៉ាង​កម្សត់ បង្ហាញ​ពី​អារម្មណ៍​នឹក​ប្រពន្ធកូន និង​ចង់ជួប​ជុំគ្រួសារ​ឡើងវិញ ដោយ​សង្ឃឹមថា ភរិយា​ខ្លួនឃើញ​វីដេអូ​ហើយ ព្រម​លើកលែង​ទោសឲ្យ ដើម្បី​សុភមង្គល​គ្រួសារនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក អ្នកស្រី ទ្រី ដាណា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បាន​បង្ហោះសារយ៉ាង​វែង​អន្លាយ​ថា «នៅ​ពីក្រោយ​ស្នាមញញឹម​របស់​មនុស្ស​ម្នាក់ៗ មាន​បញ្ហា និង​ទុក្ខលំបាក​រាប់ពាន់​ម៉ឺន​សែន​ ដែល​ត្រូវ​ឆ្លងកាត់​ បញ្ហា​មនុស្ស​ស្រី​ជួប​ច្រើន​បំផុត គឺ​រឿង​គ្រួសារ តែ​នាង​ក៏​ជា​ម​នុស្ស​ពូកែ​ទ្រាំ​បំផុត​ក្នុង​រឿង​គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​រង​ការឈឺចាប់ មានទុក្ខ​លំបាក មាន​បញ្ហា​ផ្ទៃក្នុង ឬ​ទទួល​ទារុណ​យ៉ាងណា ក៏​មិន​អាច​និយាយ​បាន ព្រោះតែ​ពាក្យ​ថា ​កិត្តិយស​មនុស្ស​ស្រី និង​ពាក្យ​ថា មកពី​កម្ម​យើង​ទេ មនុស្ស​ប្រុស​មួយ​ចំនួន​តូច​មាន​កម្លាំង មាន​សេរីភាព អាច​ធ្វើ​បាន​គ្រប់យ៉ាង អាច​ផឹកស៊ី​សប្បាយ អាច​យកពាក្យ​ថា​មកពី​ស្រា ធ្វើបាប​ប្រពន្ធ ធ្វើបាប​មនុស្ស​ស្រី បំពាន​គ្រប់​បែបយ៉ាង តាម​កម្លាំង​ដែល​ខ្លួន​មាន រួច​និយាយ​ថា​មកពី​ស្រា ប៉ុន្តែ​មនុស្ស​ស្រី​មិន​អាច​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​អាច​សម្ដែង​មុខ​២ ធ្វើជា​គួរ​អាណិត​មុខ​មនុស្ស​ទូទៅ តែ​ជា​មនុស្ស​មានអំណាច​លើ​ប្រពន្ធ ធ្វើបាប​ប្រពន្ធ​ទៅតាម​កម្លាំង​។ ខ្ញុំ​ព្យាយាម​ស្ងប់ស្ងាត់ រក្សា​កិត្តិយស​ខ្លួនឯង​ជាម​នុស្ស​ស្រី មិន​និយាយ​ច្រើន​ពី​បញ្ហា​គ្រួសារ​ទេ ហើយ​គ្រប់គ្នា​អាច​យល់​ការ​លំបាក​នេះ ជាពិសេស​ក្នុងនាម​មនុស្ស​ស្រី​ដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកណា​ចង់ឱ្យ​ឪពុកម្ដាយ​បែកបាក់​គ្នា​? ពេល​ឃើញ​គាត់​ឈ្លោះ​គ្នា យើង​ពិបាកចិត្ត​ណាស់ មិន​ចង់ឱ្យ​បែក យំ​អង្វរ តែ​នៅពេល​មានគ្រួសារ​ខ្លួនឯង ទើប​ប​ដឹងថា ការដោះលែង​ជា​រឿង​ល្អ​បំផុត នៅពេល​ជួប​មនុស្ស​មិន​យល់ចិត្ត មិនដឹង​ខ្លួន​ខុស ម្ដង​ហើយ ម្ដងទៀត ហើយ​វិល​មកវិញ គឺ​ដើម្បី​តែ​គ្រប់គ្រង ប្រើ​អំណាច​មនុស្ស​ប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ស្រី ​ដែល​ពឹង​លើ​ប្ដី ប្រាកដជា​ទ្រាំ តែ​កុំ​បង្រៀន​ឱ្យ​នាង​រឹងមាំ ឈឺចាប់ ដំបៅ​ក្លាយ​ជា​មហារីក ចិត្ត​ក្លាយជា​ដុំថ្ម​។ ពេលវេលា​បន្ត ខ្ញុំ​ដឹង​ត្រឹម​ប្រឹង​រកស៊ី​បំពេញ​បេះដូង​ខ្លួនឯង មើលថែ​កូនៗ ជួយ​អ្នកដទៃ​តាមចិត្ត​ចង់ មិនអាច​ឱ្យគេ​ធ្វើបាប​ទៀតឡើយ គ្រប់គ្រាន់​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនពរ​អ្នក​ទាំងអស់គ្នា ជួប​មនុស្ស​ល្អៗ យល់ចិត្ត​គ្នា ខំប្រឹង​រកស៊ី ដើរ​តាម​ក្ដី​ស្រមៃ​ទៅ​អនាគត​ជាមួយគ្នា ហើយក៏​ផ្ដាំ​ទៅ​មនុស្ស​ប្រុស​មួយចំនួន​ថា នារី​ទន់ភ្លន់​ជាម​នុស្ស​គួរ​ស្រលាញ់ តែ​កុំ​ធ្វើបាប​នាង​រហូត​នាង​ទៅជា​មនុស្ស​រឹងមាំ​ខ្លាំង​ពេក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ អ្នកស្រី ក៏បាន​ឡាយ​វីដេអូ ញុំ​ា​បាយ និង​លក់​ផលិតផល ស្រាប់​តែមាន មតិ​លើក​ឡើងថា «​មើល​ទៅ​បងស្រី​សប្បាយចិត្ត​រហូត តែ​ពូ​ម៉ៅ ពិបាកចិត្ត​»​។ ជាការ​ឆ្លើយតប​អ្នកស្រី ទ្រី ដា​ណា បញ្ជាក់​ថា ធម្មតា ខ្លួន​ឡាយ​លក់​ផលិតផល តែងតែ​សប្បាយ​អញ្ចឹង​ហើយ មិនមែន​មក​ឡាយ​យំ​ឲ្យ​គេ​ជួយ​ទិញ​អីវ៉ាន់​អី​ណា ហើយ​អ្វី ដែល​សំខាន់​ខ្លួន​ដឹកនាំ​បងប្អូន​ជាច្រើន​នៅ​ក្នុង​ដៃ អញ្ចឹង​ខ្លួន​ត្រូវតែ​រឹងមាំ ហើយ​ខ្លួន​មិនបាន​ហាមឃាត់​ពូ​ម៉ៅ មិន​ឲ្យ​ជួប​កូន​ឯណា ចង់​ជួប​កូន​ស្នើ​ទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​មាន​អ្នក​ខំ​មិន​ប្រាប់​ពី​ដំណឹង​ពូ​ម៉ៅ ឡាយ​យំ​នឹក​ប្រពន្ធ​កូន​នោះ ស្រាប់តែ​អ្នកស្រី ទ្រី ដា​ណា តប​ថា «​គាត់​ឡាយ​យំ អាហ្នឹង​រឿង​របស់​គាត់ ប៉ុន្តែ​គ្រាន់​ថា អ្វី ដែល​គាត់​ធ្វើ​ដាក់​ប្រពន្ធ​កូន គាត់​មាន​ដឹង​អត់ ហើយ​បងប្អូន​ទាំង​អស់​គ្នា​ខ្ញុំ​អរគុណ​ហើយ ដែល​អ្នកខ្លះ​យក​មក​ខំ​មិន​ថា ចង់​ឲ្យ​ខ្ញុំ​ត្រូវ​គ្នា​វិញ ចង់​ឲ្យ​អី​អញ្ចឹង ខ្ញុំ​អរគុណ​មែនទែន ដែល​ស្រឡាញ់​គ្រួសារ​ខ្ញុំ ប៉ុន្តែ​បងប្អូន អត់​បាន​នៅ​ជាមួយ​ខ្ញុំ​ទេ ហើយ​មនុស្ស ដែល​គាត់​អត់​ស្គាល់​កំហុស​ខ្លួនឯង​គឺ​ពិបាក​ហើយ​»៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

Related posts