អាណិត​ណាស់! មិន​ទាន់​បាន​ឃើញ​មុខ​កូន​ផង, ប្អូនថ្លៃ អ្នកនាង ខាត់ សុ​ឃីម ត្រូវ​កូ​វីដ ឆក់​យក​ជីវិត ហើយ​នៅ​ដង្ហើម​ចុង​ក្រោយ ​បាន​​ពោល​ពាក្យ​​ប្រាប់​ប្ដី​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនថ្លៃ​តារា​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម ត្រូវ​កូ​វីដ​១៩ ផ្ដាច់​យក​ជីវិត ទាំង​មិនទាន់​បាន​ឃើញ​មុខ​កូន​ផង ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សោកសង្រេង​ជា​ពន់ពេក ពិសេស​ប្ដី​របស់​នាង បាន​ដង្ហោយ​ហៅ​ភរិយា​ឲ្យ​ក្រោក​ឡើង ស្ដាប់​ហើយ ពិតជា​ទប់ទឹក​ភ្នែក​មិន​ជា​ប់​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហោះ​សារ​នៅ​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ដោយ​បញ្ជាក់ថា «​ម្សិលមិញ នៅ​ឃើញ​មុខ ថ្ងៃនេះ​ប្អូន ទៅ​ដោយ​មិនបាន​លា បង​សោកស្ដាយ​ណាស់ ណែ​ត​អើយ សូម​ជាតិ​ក្រោយ អោយ​ប្អូន អាយុ​វែង​ណា Covid-19 បាន​ឆក់​យក​ជីវិត​ប្អូនថ្លៃ​ល្អ​របស់ខ្ញុំ ​ប្រពន្ធ​ប្អូនប្រុស​ទី​៦ Khat Yay ប្អូន​រឹងមាំ​ឡើង​ណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ប្អូនប្រុស​របស់​អ្នកនាង ខាត់ សុ​ឃីម ត្រូវជា​ប្ដី​របស់​ស្ត្រី​ខាងលើ បាន​បង្ហោះ​រូប​ភរិយា​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១​នេះ អម​ដោយសារ​រៀបរាប់​យ៉ាង​កម្សត់​ថា «​ក្រោក​ឡើងវិញ​បានទេ កូន​យើង​ទាំងពីរ​រង់ចាំ​អូន​នៅ​មើលថែ ហេតុអ្វី​អូន​ដាច់ចិត្ត​ទៅ​ចោល​បង​ចឹ​ង អូន​បាន​សន្យា​ថា នៅក្បែរ​បង និង កូន​រហូត ហេតុអ្វី​អូន​ទៅ​ទាំង​មិន​លា​បែបនេះ ​ហើយ​ថ្ងៃក្រោយ ពេល​កូន​យើង​សួរ ថា​អូន​ទៅ​ណា បង​ឆ្លើយ​ប្រាប់​វា​បែប​ណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដង្ហើមចុងក្រោយ អូន​ថា អូន​ចង់​ឃើញ​មុខ​កូន ប្រាប់​ថា បង​អើយ មើលថែ​​កូន​យើង​ផង ​អូន​កាន់​ដៃ​បង​ជាប់ ថា កុំ​ទៅ​ណា​ឆ្ងាយ​ពី​អូន អូន​ភ័យ អូន​ខ្លាច បង​ឈឺចាប់​ណាស់ ពេល​ឃើញ​សភាព អូន មុននឹង​ចាកចេញ​ពី​បង បើ​មាន​ជាតិ​ក្រោយ​យើង​នឹង​ធ្វើជា​ប្តី​ប្រពន្ធ​គ្រប់ៗ​ជាតិ​ មរណា​ភាព​នៅ​ម៉ោង 9:10​នាទី ថ្ងៃ ពុធ ទី 13 ខែ តុលា ឆ្នាំ 2021»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ គេ​ឃើញ សាច់ញាតិ បងប្អូន អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចូលរួម​រំលែក​ទុក្ខ​ជាច្រើន ក្នុង​នោះ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Mak Da» បាន​លើកឡើងថា «​ខ្ញុំ​ពិតជា​រន្ធត់​ណាស់​សម្លាញ់ ខាត់ សុ​ឃីម ព្រោះ​ប្អូនស្រី​ទើបតែ​ឆ្លងទន្លេ​ដូច​ខ្ញុំ​ដែរ តែ​ប្អូនស្រី​អភ័ព្វ​ណាស់​មុខ​កូន​មិនទាន់​ឃើញច្បាស់​ផង​ក៏​ចាក​ចេញទៅ​មិនបាន​លា សូម​ទៅ​អោយ​បាន​សុខ​ណា​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត ឈ្មោះ​«Saren Khat» បានលើកឡើង​ដែរ​ថា «​ហេតុ​អី​ទៅ​លឿន​ម្ល៉េះ​មិនទាន់​បាន​ឃើញ​មុខ​កូន​ផង​កម្សត់​ត្រង់​ប្អូន​ស្លា,ប់​បាន​ត្រឹម​ឈរ​មើល​ពេទ្យ​រុំ​សព ​ឯ​ប្ដី​ត្រូវ​ឃុំ​១៤​ថ្ងៃ ឬ​២២​ថ្ងៃ​ដើម្បី​តាមដាន​ជំងឺ ​បង​និយាយ​មិន​ចេញ​ទេ​(​យ៉ៃ​អើយ​រឹងមាំ​ឡើង​កូន​ប្អូន​ទាំង​២​សុខ​សប្បាយ​ទេ​ត្រូវ​តស៊ូ​បន្តទៀត​ដើម្បី​កូន​)»៕​

Related posts