សូម​ចូលរួម​សោកស្ដាយ! ឪពុក ​ទទួល​មរណភាព នៅ​មុន​នេះ​បន្តិច​, ករុណា​ពេជ្រ ​យំ​សោក​ខ្លាំង, អ្នក​សិល្បៈ​ជាច្រើន លើកទឹកចិត្ត​​​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ តារា​ចម្រៀង ករុណា​ពេជ្រ ទើបតែ​បង្ហោះ​សារ​ស្វែងរក​អុកស៊ីសែន ជួយ​ប៉ា​របស់​លោក​ចំនួន​១​ធុង ស្រាប់តែ​ព្រឹក​ឡើង លោក​បាន​បង្ហោះ​សារ​បញ្ជាក់​ថា ឪពុក​របស់​លោក ​ទទួលមរណភាព​​​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករុណា​ពេជ្រ បាន​បង្ហោះ​រូបថត​១​សន្លឹក​​ ​យំ​នៅ​ចំពោះ​មុខ​ស,ព​ឪពុក អម​ដោយ​សារ​​​​​បញ្ជាក់​​នៅ​ព្រឹក​នេះ​ថា «​ប៉ា ខ្ញុំ ទៅ​ចោល ខ្ញុំ​ហើយ សូម​ប៉ា ទៅ​អោយ​សុខ បើ​មាន​ជាតិ​ក្រោយ កូនសុំ​កើតជា​កូន​ប៉ា​ទៀត ហើយ​ស្ថិត​ក្នុង​គ្រួសារ​មួយ​ដែល​ពោរពេញ​ដោយ​សុភមង្គល ណា ប៉ា ណា​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកលេង​បណ្ដាញ​សង្គម និង​មិត្តភក្ដិ​សិល្បៈ​ជាច្រើន​ បាន​ចូលរួម​រំលែក​ទុក្ខ ក្នុង​នោះ អ្នកនាង សូ ដា​នី​តា បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ និង​លើកទឹកចិត្ត​ថា «​សូម​ចូលរួម​រំលែក​ទុក្ខ​ផង​បង លោក​អ៊ំ​អស់កម្ម អស់​ការ​លំបាក​ហើយ ហើយ​គាត់​ក៏​រង់ចាំ​ចូល​នៅផ្ទះ​ថ្មី​ជាមួយ​បង តាម​ការសុំ​រ​បស់​បង​ដែរ អ្វី​សំខាន់​កុំ​យំ អោយ​គាត់​អាល័យ​យើង​បង ដើម្បី​អោយ​គាត់​ឆាប់​បាន​ទៅ​រក​ភព​ថ្មី មាន​រស្មី​ល្អប្រសើរ​កុំ​អោយ​គាត់​មាន​ជំងឺ​ដូច​ជាតិ​នេះ​. ខ្ញុំ​និង​គ្រួសារ​សូម​ចូលរួម​រំលែក​ទុក្ខ​ផង​បង Karona Pichtown»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​លើកទឹកចិត្ត​ដែរ​ថា «Karona Pichtown រឹងមាំ​ណា​អូន អូន​ហត់​ច្រើន​ហើយ អូន​ខំប្រឹង​មើលថែ​រលោក​អ៊ំ​បាន​យ៉ាង​ល្អ​បំផុត ពេលនេះ​លោក​អ៊ំ​គាត់​ផុត​ទុក្ខ​ហើយ​ សូម​ដួង​វិញ្ញាណក្ខន្ធ​លោក​អ៊ំ​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក តារា​សម្ដែង និង​ជា​ពិធី​ការិនី ដួង ហ្សូ​រី​ដា បាន​ចូលរួម​រំលែក​ទុក្ខ និង​លើក​សរសើរ​ទឹកចិត្ត​ករុណា​ពេជ្រ​ថា «​សូម​ចូលរួម​រំលែក​ទុក្ខ​នៃ​ការបាត់បង់​លោក​ឪពុក​ជាទីគោរព និង ស្រឡាញ់ សូម​លោក​អ៊ំ ទៅកាន់​សុគតិភព​ចុះ​ ក្នុងនាម​ជា​កូន ខ្ញុំ​ពិតជា​មានការ​កោត​សរសើ​រ និង មោទនភាព​នូវ​ទឹកចិត្ត គោរព​ស្រឡាញ់ ឪពុក​របស់​ពេជ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​ការ​តស៊ូ ព្យាយាម គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​មើលថែ​លោកឪពុក​ម្នាក់​នេះ រហូតដល់​វិនាទី​ចុងក្រោយ​នៃ​លោក មិន​ប្រាកដ​ថា អ្នកមាន​លុយ​ច្រើន​ប៉ុន្មាន​នាក់​អាច​ធ្វើ​បាន​ដូច​គាត់​ទេ ក្នុងនាម​ជា​កូន ដែលមាន​ឪពុកម្តាយ​ឈឺ ទើប​យល់​អារម្មណ៍​មួយ​នេះ ហើយ​យើង​ក៏​អស់ចិត្ត​ដែរ​ពេជ្រ​បាន​បំពេញ​គ្រប់​បំណង​ជូន​លោក​អស់ហើយ លោក​អស់កម្ម​ហើយ អោយ​លោក​សម្រាក​ចុះ Karona Pichtown»​៕​

Related posts