ជូនពរ​ឆាប់​ជា! ចាន់ វឌ្ឍនាកា និង​សមាជិក​៥​រូប​ទៀត ឆ្លង​កូ​វីដ​១៩ ខណៈ ពេល​នេះ ពួកគេ​កំពុងតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​រាត្រី ឆ្លង​ចូល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ជើង​ទី​១​ជាមួយ​ក្រុម​ជម្រើស​កោះ​ហ្គាំ​ក្នុង​យុទ្ធនា​ការណ៍​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅ​ប្រទេស​បា​រ៉ែ​ន ហើយ​ជា​លទ្ធផល ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ ក្រុម​ជម្រើស​កោះ​ហ្គាំ ១​ទៅនឹង​០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​យប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​ជម្រើស​កោះ​ហ្គាំ ទៀត ហើយ​ជា​លទ្ធផល ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យកឈ្នះ ក្រុម​ជម្រើស​កោះ​ហ្គាំ ២​ទៅនឹង​១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការប្រកួត​ជើង​ទី​២​នេះ គេ​សង្កេត​ឃើញ​ថា មិនមាន​វត្តមាន​កីឡាករ​សំខាន់​ចូលរួម​ប្រកួត​ឡើយ ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ ក៏​ទទួល​ព័ត៌មាន​ថា កីឡាករ​មួយ​ចំនួន​បាន​ឆ្លង និង​មួយចំនួនទៀត បាន​ជាប់​ពាក់ព័ន្ធ​ដែល​ត្រូវដាក់​ដោយឡែក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ការ​ឡាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​បាន តេស្ត​វិជ្ជមាន​នោះ មាន​ចំនួន​៦​រូប រួមមាន កួច សុ​កុម្ភៈ​, សឿ​យ វិសាល​, សារ៉េត គ្រី​យ៉ា​, ចាន់ វឌ្ឍនាកា​, កែវ សុខ​សិលា និង អៀន ពិសី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ បាន​បង្ហោះ​រូបថត​កីឡា​ទាំង​៦​រូប​របស់​កម្ពុជា ដែល​ឆ្លង​កូ​វីដ​នោះ អម​ដោយ​សារ​ជូនពរ​ថា «​ការ​លះបង់​របស់​ក្រុម​ជម្រើសជាតិ​គឺ​ដើម្បី​កម្ពុជា​!សូម​ជូនពរ​កីឡាករ​យើង​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ជម្រើសជាតិ​កម្ពុជា​យើង​ទាំង​៦​នាក់ នឹងត្រូវ​បន្ត​ស្នាក់នៅ​ប្រទេស​បា​រ៉ែ​ន ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ឲ្យ​ជាសះស្បើយ មុន​ធ្វើ​មាតុភូមិនិវត្តន៍​។​ “​ទាំងអស់គ្នា​ដើម្បី​កម្ពុជា​”»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កីឡាករ ចាន់ វឌ្ឍនាកា ក៏បាន​បង្ហោះ​សារ​ដែរ​ថា «​ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ និង មន្ត្រី​ពាក់ព័ន្ធ មន្ត្រី​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដែល​ស្វះស្វែង​ជួយ​សម្រួល និង យកចិត្ត​ទុក្ខ​ដាក់​ព្យាបាល​យើង​នៅទីនេះ និង អរគុណ​ដល់​បងប្អូន អ៊ុំ ពូ​មីង យាយ​តា ដែល​បាន​ជូនពរ​បារម្ភ​ដល់​ពួកយើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាព​ពួក​យើង​ចាប់ផ្ដើម​ប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ពេលនេះ​ពួកយើង​កំពុង​តែ​មាន​សុខ​ភាពល្អ​ឡើងវិញ​ ដោយមាន​ការយកចិត្ត​ទុក្ខ​ដាក់​ពី​សំណាក់​គ្រូពេទ្យ​នៅទីនេះ ២៤​ម៉ោង​លើ​២៤​ម៉ោង ខ្ញុំ​នឹង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​នេះ សូម​បងប្អូន អ៊ំ ពូ​មីង យាយ​តា ទាំងអស់​បន្ត​អនុវត្តន៍​នៅ​វិធានការណ៍​៣​កុំ​៣​ការពារ​អោយបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​»៕

Related posts