ផុត​ពី​រឿង​១​ចូល​រឿង​១! អ្នកនាង​ខ្ញុង ​​ ​ឡាយ​វីដេអូ ទាំង​ទឹកភ្នែក ទទួលស្គាល់​រឿង​ជំពាក់​លុយ​៣​ម៉ឺន​ដុល្លារ ព្រោះតែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​សម្តែង អ្នកនាង សឿ សុធា​រ៉ា បាន​បង្ហាញមុខ​អ្នក​សិល្បៈ​ល្បីឈ្មោះ​២​រូប ដែល​ជំពាក់​លុយ​ខ្លួន​មិន​ព្រម​សង ហើយ​ក្នុងចំណោម​អ្នកសិល្បៈ​២​រូបនោះ ក៏មាន​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង សឿ សុធា​រ៉ា បានបញ្ជាក់​នៅពេលនោះ ថា​ អ្នកនាង ស្រេង សុ​កាន់​ដា តារា​កំប្លែង ជំពាក់​នូវ​ទឹកប្រាក់​ខ្លួន​ចំនួន ១០៨៦០​ដុល្លារ គិត​ត្រឹម​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២១​។ ការ​បង្ហោះ​សារ​បែបនេះ ធ្វើ​ឲ្យ​អ្នកនាង ខ្ញុង ខឹង ខ្លាំង​ណាស់ ក៏​ព្រម​ធ្វើការ​ប្ដឹងផ្ដល់​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក អ្នកនាង សឿ សុធា​រ៉ា ក៏បាន​បង្ហោះ​សារ​មួយទៀត ដើម្បី​ជា​ការ​សុំទោស​ដល់​អ្នក​នាង​ខ្ញុង និង​បញ្ជាក់​ថា តាមពិត​ទៅ អ្នកនាង​ខ្ញុង បាន​ទូទាត់​ប្រាក់​ឲ្យ​ខ្លួន ដើម្បី​បញ្ចប់​រឿង​តាំងពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​មកម្ល៉េះ ហើយ​ការ ដែល​នាង​ផុស​ឯកសារ​ថា អ្នកនាង​ខ្ញុង​ជំពាក់​លុយ​រឿង​តុង​តី​ន​នេះ ជា​ការ​ធ្វេសប្រហែស​ យល់​ច្រឡំ​ថ្ងៃខែ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រឿងរ៉ាវ​យល់​ច្រឡំ​នេះ បាន​បញ្ចប់​សព្វគ្រប់​ហើយ​នោះ ស្រាប់តែ​អ្នកនាង​ខ្ញុង ជួប​រឿងរ៉ាវ​មួយ​បន្ថែម​ទៀត ដោយ​ត្រូវ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ បង្ហោះ​សារ ទម្លាយ​រឿង​អ្នកនាង​​ ជំពាក់​លុយ​ខ្លួន​ចំនួន​៣​ម៉ឺន​ដុល្លារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អឹម វុត្ថា​ត បាន​បង្ហោះ​រូបថត​អ្នកនាង​ខ្ញុង និង​ស្វាមី កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ អមដោយ​សារ រៀបរាប់ថា «​ខ្ញុំ​ទុក​ឱកាស​ឱ្យ​បង​ច្រើនលើកច្រើនសា​មកហើយ រហូតមកដល់​ពេលនេះ បង​នៅតែ​គ្មាន​ឆន្ទៈ គ្មាន​ដំណោះស្រាយ​ក្នុងការ​ដោះស្រាយ​រឿង​លុយ​ដែល​បាន​ខ្ចី​ខ្ញុំ ចំនួន 30.000$(3​ម៉ឺន​ដុល្លារ​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ទេ​! សូម​បង​សងលុយ​ចំនួន 30.000$ ដែល​បាន​ខ្ចី​ត្រឡប់​មក​ខ្ញុំ​វិញ​គឺ​ចប់​! ដោយ​មិន​គិត​ការ​ប្រាក់​អ្វី​ទាំងអស់​! ដូចដែល​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ មេធាវី របស់ខ្ញុំ លើកចុងក្រោយ ថ្ងៃទី 23 ខែ​កុម្ភៈ ឆ្នាំ​2021​។​ បញ្ជាក់​: ការ​ផុស​នេះ​គឺជា​សារ​ដើម្បីឱ្យ​បង​ទាំងពីរ​ចូលខ្លួន​ដោះស្រាយ​ដោយ​សន្តិវិធី គ្មាន​គោលបំណង​អ្វី​ផ្សេង​ឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​មានការ​ទម្លាយ​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ អ្នកនាង​ខ្ញុង ក៏បាន​ឡាយ​វីដេអូ ទទួលស្គាល់​ថា នាង​ពិតជា​ជំពាក់​លុយ​គេ​មែន ព្រោះ​នាង​ទាល់​ខ្លាំង​ក្នុងការ​រកស៊ី​។ ជាមួយនឹង​ការ​ទទួលស្គាល់​នេះ អ្នកនាង​ខ្ញុង ក៏បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា រាល់ថ្ងៃ​នាង​ខំប្រឹង​រកស៊ី ឡាយ​លក់​ប្រហុក លក់​ផ្អក ដើម្បី​សងបំណុល​គេ នាង​មិន​រត់​ទៅ​ណា​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមកទៀត នៅ​រសៀល​ថ្ងៃ​ដដែល​នេះ អ្នកនាង​ខ្ញុង បាន​បង្ហោះ​រូបថត​ឱប​កូន​១​សន្លឹក អមដោយ​សារ ឆ្លើយតប​ទៅ​អ្នក​បង្ហោះសារ និង​អ្នក​ខំមិន​ មើ,លងាយ​ខ្លួន​ថា « ព្រោះតែ​អ្នក​គិត​ថា ខ្ញុំ​មាន​មុខមាត់ និង​កិត្តិយស​ក្នុងសង្គម ទើប​អ្នក​ដាក់​សម្ពាធ បន្ទុក​បង្អាប់​កិត្តិយស បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ប្រហារ​កេរ្តិ៍​ខ្ញុំ ទាំង​ដែល​ខ្ញុំ​កំពុង​នៅ​រស់ ដោះស្រាយ​នឹង​បញ្ហា​ជាមួយ​អ្នក តែ​បើ​ដល់​ចំណុច​មួយ ដែល​វា​ពិបាក​ខ្លាំង ដល់​ថ្នាក់​បាត់បង់​កិត្តិយស ខ្ញុំ​ក៏​មិន​ខ្លា​ច​នឹង​ការប្រឈមមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រោះ​វា​មិនមែនជា​ទោ​សស​ម្លា​,​ប់ម​នុស្ស ឆ​,​បោក ឆក់​ប្ល​,​ន់ ដែល​ត្រូវ​ជាប់ទោស ប្រហារ​,​ជីវិត​នោះឡើយ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​មិន​ធ្លាប់ ជាប់បំណុល សំខាន់​គឺ​នៅ​ឈរ​មុខ​ដោះស្រាយ តែ​បាន​អ្នក​មិន​ផ្ដល់ឱកាស ទុក​ដង្ហើម​ឲ្យ​ខ្ញុំ​ដក​ហើយ ខ្ញុំ​ក៏​មិន​ខ្លា​ចនឹង​ប្រឈមមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រោះ​ខ្ញុំ​រស់នៅ​ក្នុងប្រទេស​ដែលមាន​ច្បាប់​។ ចំណែក​អស់លោក ដែល​ខំ​មិន​មើលងាយ​ប្រ​,​មាថ សូម​កុំ​ប៉ះពាល់​ដល់​កូន​ខ្ញុំ​និង​ម្ដាយ​ឪពុក​ខ្ញុំ ព្រោះ​ឃើញ​ការ​ខំ​មិន​ជេរ​ប្រ​,​មាថ ជាច្រើន​របស់​មនុស្ស​សញ្ជាតិ​ខ្មែរ​ដូចគ្នា រស់​លើ​ភពផែនដី​តែមួយ ប្រហែល​បងប្អូន​សាច់ញាតិ​គាត់​មិនមាន​បំណុល​ទេ​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts