រឿងរៀបការទុកមួយឡែកសិន! អេឡិក ហ្សូរ៉ា និង ឌី សូនីតា ដឹកដៃគ្នា​រកទ្រនំខ្ពស់ឱ្យកូន​​ស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូស្នេហ៍​តារា​សម្ដែង​លោក អេ​ឡិ​ក ហ្សូ​រ៉ា និង​អ្នកនាង ឌី សូ​នី​តា បានធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​ពួកគេ​បាន​ដឹក​ដៃ​គ្នា​ត្រសង​ចូល​មើល​ផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ​តម្លៃ​ខ្ទង់សែន​ដុល្លារ កាលពីពេល​ថ្មីៗ​នេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ភាសា​បែប​លេង​ផង​មែន​ផង ឌី សូ​នី​តា បាន​និយាយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ម្សិលមិញ​នេះ​ថា​៖ «​មក​ទិញ​ផ្ទះ​អោយ​ប្រុស​ក្មេង​មួយ​ចំហៀង រាល់ថ្ងៃ​បន្ទុក​ធ្ងន់​នឹង​ចិញ្ចឹម​ប្រុស​ក្មេង​មួយ​ស្រីក្មេង​មួយ​ហ្នឹង​ម៉​ង​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​បុរស​កំពូល​ស្នេហ៍​របស់​នាង លោក អេ​ឡិ​ក ហ្សូ​រ៉ា វិញ​ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា ការទិញ​ផ្ទះ​ថ្មី​តម្លៃ​ខ្ទង់សែន​ដុល្លារ​នេះ គឺជា​កាដូ​ដ៏​មានន័យ​បំផុត ហើយក៏​ជា​ផ្ទះ​ដែល​ទិញ​សម្រាប់​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួនឯង​ផងដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា គូស្នេហ៍​ដ៏​ល្អូកល្អើន​ដូច​លលក​ញី​ឈ្មោល លោក អេ​ឡិ​ក ហ្សូ​រ៉ា និង ឌី សូ​នី​តា ទោះបី​មិនទាន់បាន​រៀបការ​តាម​ប្រពៃណី​ក្តី ប៉ុន្តែ​អ្នក​ទាំង​ពីរបាន​នឹង​កំពុង​រស់នៅ​ជាមួយគ្នា​ក្រោម​ដំបូលផ្ទះ​តែមួយ​យ៉ាង​មាន​សុភមង្គល ហើយក៏​កាន់តែ​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​សំណាក់​មហាជន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិនតែប៉ុណ្ណោះ ភរិយា​លោក អេ​ឡិ​ក ហ្សូ​រ៉ា និង​អ្នកនាង ឌី សូ​នី​តា ទៀតសោត​ក៏​កាន់តែ​ត្រូវប៉ាន់​ទាំង​អាជីព និង​មុខ​ជំនួញ បន្ទាប់ពី​ពួកគេ​ចាប់ដៃគ្នា​សាង​គ្រួសារ ហើយ​ទទួលបាន​ចំណងដៃ​ស្នេហ៍​កូនស្រី​ម្នាក់​យ៉ាង​ស្រស់ស្អាត ៕ ប្រភព ៖ តារាញូស៍​

Related posts