កម្រ​បាន​ឃើញ​! ឱក សុគន្ធ​កញ្ញា គ្រង​ឈុត ជា ព្រាហ្មណ៍ ផ្ទុះ​ការ​សរសើរ​ពេញ​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ អ្នក​ខ្លះ​ លើក​ជា​យោបល់​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ម្នាក់ ដែល​មាន​ប្រវត្តិ​តស៊ូ និង​មាន​ទំនោរ​ទៅរក​វិស័យ​សិល្បៈ​តាំងពី​នាង​មាន​អាយុ​១០​ឆ្នាំ​មកម្ល៉េះ​។ បច្ចុប្បន្ន​តារា​ចម្រៀង ដែល​រៀន​ជំនាញ​សិល្បៈ​នៅ សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​រូបនេះ ក៏​អាច​រាំ​របាំ​ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូបថត គ្រង​ឈុត​ជា​ព្រាហ្មណ៍​ជាច្រើន​សន្លឹក អម​ដោយ​សារ​រៀបរាប់​ថា «​នាង​គឺជា​ព្រាហ្មណ៍ របាំ​បួងសួង​ព្រាហ្មណ៍​ជា​ទម្រង់​របាំ​ក្បាច់​បុរាណ​ខ្មែរ​(​របាំ​ព្រះរាជ​ទ្រព្យ​) ដែលជា​ប្រភេទ​របាំ​បែប​សក្ការៈ និង​ជា​ដង្វាយ​ដល់​អាទិទេព​ប្រចាំ​ប្រាសាទ និង​សម្រាប់​បួងសួង​សុំ​សេចក្តីសុខ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​តុបតែង​កាយ​ជា​តួអង្គ​ព្រាហ្មណ៍​(​នាយ​រោង​) លំអ​ជាមួយ​គ្រឿង​ពណ៌ ស ក្នុង​វ័យ​ជំទង់ តំណាងឱ្យ​ភាព​បរិសុទ្ធ​។ (​មតិ​ណែនាំ​ដោយ លោក​សាស្ត្រាចារ្យ ព្រឿង ឈាង​)»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើកសរសើរ ឱក សុគន្ធ​កញ្ញា​ជាច្រើន ក្នុងនោះ​ពួកគេ បាន​លើកឡើងថា «​អស្ចារ្យ​ណាស់ my idol អរគុណ​ណាស់​ ដែ​ល​បង​បាន​លើកស្ទួយ​វប្បធម៌​ខ្មែរ​ដ៏​ផូរផង់​ទៅ​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​បានដឹង ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​បង​ណាស់​, នេះ​បាន​គេ​ហៅថា​បទ​ដែល​លើកស្ទួយ​វប្ប​ធ​ម៌​ពិត​.​ធ្វើអោយ​ប្រទេសជិតខាង​ស្គាល់​និង​យល់ដឹង​ពី​វប្ប​ធ​ម៌​ខ្មែរ​. សិល្បៈ​ខ្មែរ​.​មិនមែន​ចេញមក​ឮ​តែ​ផ្លាប់ៗ​នោះទេ​,​បង​ល្បី​ដោយ​ភាព​ថ្លៃថ្នូរ ពិតជា​គួរ​ឲ្យ​ស្ញប់ស្ញែង​បង​ណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង​កញ្ញា​ជា​អតីត​នាដកា គាត់​ដាក់​ក្បាច់​ចេញមក​សម​ឥត​ឆ្គង​ព្រោះ​គាត់​នៅ​ចាំ​រឹក ចាំ​ខ្នាត​នៃ​ក្បាច់​ត្បិត​ធ្លា​ប់​រៀន។​ បើ​តារា​កុន​ផ្សេង​តែង​គ្រឿង​របាំ ដាក់​ក្បាច់​ចេញ​មក​មើល​ពុំ​យល់ ស៊ូ​ថត​ធម្មតា​ទៅ​បើ​មិនចេះ​នាំ​អោយ​ពិបាក​ភ្នែក​មើល​ណាស់​។​, វប្បធម៌​ខ្ញុំ​ពុំ​សូវ​មានមុខ​មាន​មាត់​នៅក្នុង​ឆាក​ក៏​ពិត​មេន តែ​បើ​បង​ជា​អ្នកមាន​មុខ​មាន​មាត់​គ្រង ឬ​បង្ហាញ នោះ ​វប្បធម៌​អស់នោះ នឹង​ងើបឡើង​វិញ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ ក៏មាន​មតិ​ខ្លះ​បានផ្ដល់​ជា​យោបល់ និង​លើក​ជា​សំណូមពរ​ថា «​អ្វី​ដែរ​ខ្លួន​ចេះ​ហើយ​មាន​ត្រូវតែ​បង្ហាញ មិនមែន​ចេះតែ​ស្លៀកពាក់​រាំ​ហើយ​ឲ្យ​គេ​ស​រសើរ​នោះទេ​, ព្រាហ្មណី ប្រើ​ជាមួយ​ភេទ​ស្រី​។ អ្នកនាង​! ហើយ​ភេទ​ប្រុស​គេ​ប្រើ ព្រាហ្មណ៍​។​, ចង់អោយ​ហង្ស​មាស​ធ្វើ​MV​បទ​ចម្រៀង​ផ្សព្វផ្សាយ​ទាក់ទង​នឹង​វប្បធម៌​និង​អរិយធម៌​ខ្មែរ​អោយ​បាន​ច្រើន ពិសេស​ថ្ងៃ ២៥ វិច្ឆិកា ខាងមុខនេះ​ជា​កម្រប់​ខួប​នៃ​ការដាក់បញ្ចូល​ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ ក្នុងនាម​ជា​កូន​ខ្មែរ​យើង​ត្រូវ​នាំគ្នា​គាំទ្រ និង​ផ្សព្វផ្សាយ​អោយ​បាន​ច្រើន​»៕​

Related posts