ដឹង​ការ​ពិត​ហើយ! ពេល​មុន​ ល្បី​ថា ​ស្រី​អយ ជំ,ពាក់​លុយ ​តុង,ទីន​ ​សឿ សុធារ៉ា ​ជិត​១ម៉ឺន​ដុល្លារ​ ​ពេល​នេះ​ស្រាប់តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​សម្ដែង អ្នកនាង សឿ សុធា​រ៉ា បាន​បង្ហាញមុខ​អ្នក​សិល្បៈ​ល្បីឈ្មោះ​២​រូប ដែល​ជំ,ពាក់​លុយ​ខ្លួន​មិន​ព្រម​សង ហើយ​ក្នុងចំណោម​អ្នកសិល្បៈ​២​រូប​នោះ ក៏​មាន​អ្នកនាង​ ជួន ចាន់​រតនា ​ ហៅ​ស្រី​អយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ ​អ្នក​នាង ​សឿ សុធារ៉ា បាន​បញ្ជាក់​ថា «ឈ្មោះ អ្នកនាង ជួន ចាន់​រតនា (​ហៅ​ស្រី​អយ​)​អតីត​តារា​កំប្លែង ជំ,ពាក់​នូវ​ទឹកប្រាក់​នាង​ខ្ញុំ​ចំនួន 9520$ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១។ មក​ទល់​ហ្នឹង​ថ្ងៃនេះ​គាត់​មិន​ព្រម​សង​ប្រាក់​នាង​ខ្ញុំ​ទេ ដោយ​ឱ្យ​នាង​ខ្ញុំ​ទទួលខុសត្រូវ​បង់ប្រាក់​ជំនួស​គាត់​ក្នុង​មួយថ្ងៃ​១៧៣​ដុល្លារ រហូត​ចប់​តុ,ងទីន​នាង​ខ្ញុំ​ចំនួន​៤០​ថ្ងៃ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្ត​ថា «បញ្ជាក់​(​តុង,ទីន​ក្បាល​២០​ដុល្លារ គាត់​លេង​៧​ក្បាល​ងាប់ ៥​រស់​២)​។​ ហើយ​ថែមទាំង​ចេញ​លុយ​ជំនួស​បាន​ជួយ​ចេញ​លុយ​ជំនួស​គាត់ ៥០០​ដុល្លារ ចំនួន​៣៧​សប្ដាហ៍​ទៀត ដែល​គាត់ បាន​លេង​តុង,ទីន​ជាមួយ​នាង​ខ្ញុំ​មួយ​ខ្សែ​ទៀត​គឺ ក្បាល​១០០​ដុល្លារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ​អ្នក​នាង សឿ សុធារ៉ា ក៏បាន​ចេញ​សារ​មួយ​ទៀត​ ដើម្បី​ជា​ការ​សុំ​អភ័យទោស​​ដល់​អ្នកនាង ​ ជួន ចាន់​រតនា ដោយសារ​តែ​អ្នកនាង ​ធ្វើ​ការ​មិន​ច្បាស់​ជាមួយ​​អ្នកនាង​អយ ​​​ធ្វើ​ឲ្យ​មហាជន​មាន​ការ​យល់​ច្រឡំ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សឿ សុធារ៉ា បានបញ្ជាក់ដូច្នេះថា «សូម​ជម្រាបសួរ​ដល់​បងប្អូន​ទាំងអស់​ថា កាលពី​ថ្ងៃ​ទី៦​ ខ្ញុំ​បាន​ផុស​ហ្វេ​ស​ប៊ុ​ក​ និយាយ​អំពី​ការ​លេង​តុង,ទីន​ជាមួយ​អ្នកនាង​ ជួន ចាន់​រតនា ( ហៅ​ស្រី​អយ ) អោយ​បងប្អូន​បាន​ឃើញ​ទាំង​អស់​គ្នា​. នាង​ខ្ញុំ​សូម​ជម្រាប​ថា គាត់​បាន​ទូទាត់​អោយ​នាង​ខ្ញុំ​ដើម្បី​បញ្ចប់​រឿង​តាំងពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ រួចរាល់​អស់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ ដែល​នាង​ខ្ញុំ​ផុស​ឯកសារ​គាត់​ជំ,ពាក់​លុយ​រឿង​តុង,ទីន​នេះ​ គឺជា​ការ​ធ្វេស,ប្រហែស​យល់​ច្រឡំ​ថ្ងៃខែ​របស់​នាង​ខ្ញុំ​ទេ ដូច្នេះ​នាង​ខ្ញុំ​សូម​ធ្វើ​ការ​ចេញ​ឯកសារ​ជា​ផ្លូវការ​នេះ ​ដើម្បី​ជា​ការ​សុំ​អភ័យទោស​ដល់​បងប្អូន​ទាំង​អស់​គ្នា​ជាពិសេស ​គឺ​សុំ​អភ័យទោស​អ្នកនាង ជួន ចាន់​រតនា​( ហៅ​ស្រី​អយ​) ដែល​នាង​ខ្ញុំ​បាន​ធ្វើ​ការ​មិន​ច្បាស់​ជាមួយ​គាត់​ហើយ​ធ្វើ​អោយ​បងប្អូន​មាន​ការ​យល់​ច្រឡំ​ដល់​គាត់​»៕​

Related posts