ធ្ងន់​ហើយ​ម្ដង​នេះ! លោក​សូនី ថា អ្នកនាងLove Riyaមិន​ឲ្យ​តម្លៃ​ខ្លួន, Love Riya ទប់​ចិត្ត​លែង​ជាប់​ តប​វិញ​ទាំង​ទឹក​ភ្នែក​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​ប្រិយមិត្ត បាន​ដឹង​ខ្លះ​ៗ​រួច​មក​ហើយ ទាក់ទង​នឹង​ប្រវត្តិ​ស្នេហា​របស់​លោក​ដែន សូ​នី និង​អ្នកនាង​Love Riya ថា​ផ្ដើម​ចេញពី​ការសម្ដែង​ជាមួយគ្នា​លេង​ៗ ក៏​ស្រឡាញ់​គ្នា​មែនទែន ហើយ​ក្នុង​ការ​ស្រឡាញ់​គ្នា​នេះ ពួក​គេ​ឧស្សាហ៍​មាន​ជម្លោះ​ជាមួយ​គ្នា​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់​ពេល​មាន​ជម្លោះ​ជាមួយគ្នា​នោះ គេ​សង្កេត​ឃើញ​ថា លោក​ដែន សូ​នី តែងតែ​ដើរតួ​ជា​អ្នក​សម្របសម្រួល​សុំទោស​ដើម្បី​បញ្ចប់​រឿង​។ ប្រការ​នេះ ត្រូវ​បាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា លោក​ដែន សូ​នី ធ្វើ​បែប​នេះ ក៏​ដោយសារតែ​អ្នកនាង Love Riya មាន​លុយ មានទ្រព្យ​សម្បត្តិ​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ពេលនេះ ពួកគេ​មាន​ជម្លោះ​គ្នា​ម្ដង​ទៀតហើយ តែ​មិនទាន់​ឃើញ​លោក ដែន សូ​នី ចូលខ្លួន​ទៅសុំ​ទោស​អ្នកនាង Love Riya​ដូច​សព្វដង​ឡើយ ហើយ​ថែមទាំង ដាច់ចិត្ត​ឡាយ​វីដេអូ និយាយ​ពី​អ្នកនាង Love Riya ទាំង​អារម្មណ៍​ខឹងសម្បា​ថា ទោះ​អ្នកឯង​មាន​លុយ​ប៉ុណ្ណា​ក៏ដោយ រស់នៅ ដែល​មិន​ឲ្យ​តម្លៃ​គេ គ្មាន​អ្នកណា​នៅក្បែរ​បានទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បាន​បន្ត ដោយ​លើក​ជា​សំណួរ​ថា សួរថា​ខ្លួន​រស់នៅ​រាល់ថ្ងៃ រង់ចាំ​អី​គេ ចង់បាន​លុយ​គេ ចង់បាន​ផ្ទះ​គេ ចង់បាន​វិឡារ​គេ ឬ​ចង់បាន​ឡាន​គេ​? អត់​ទេ ខ្លួន​ស្រឡាញ់​ចិត្ត និង​ចិត្ត អត់​បាន​សម្លឹង​ឃើញ​អី​របស់​គេ​ទេ ហើយ​ខ្លួន​ក៏​មិនដែល​ចង់បាន​ស្អី​របស់គេ​មក​ដែរ ទ្រព្យសម្បត្តិ​ខ្លួន​មាន​ទាំងអស់ ឡាន​ម៉ូតូ​ផ្ទះ គឺ​ខ្លួន​មាន​មុន​ហើយ​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោក ដែន សូ​នី និយាយ​បែបនេះ​រួចមក ស្រាប់តែ​កាលពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ អ្នកនាង​Love Riya ឡាយ​វីដេអូ ឆ្លើយតប​ទាំង​ទឹកភ្នែក​ថា ខ្លួន​ខុស ដែល​ខ្លួន​យក​មនុស្ស​នោះ​មក​ក្បែរ និយាយ​អ្វី ក៏​មិនដែល​ពិតប្រាកដ​ដែរ ធ្វើជា​មនុស្ស​ប្រុស​គ្មាន​ទំនួល​ខុសត្រូវ ស្រឡាញ់​គេ តាម​គេ​តត្រុក ខ្លួនឯង​គ្មាន​ទំនួល​ខុសត្រូវ សូម្បី​ក្មេង​២៧, ២៨​ឆ្នាំ ក៏​គេ​មានលទ្ធភាព​ចិញ្ចឹម​ប្រពន្ធ​កូន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បាន​បន្ត ដោយ​លើក​ជា​សំណួរ​ទៅកាន់​លោក​ដែន សូ​នី ថា តាំងពី​ស្គាល់​ខ្លួន​មក មាន​ទំនួល​ខុសត្រូវ​កន្លែង​ណា​? ពេល​ជួប​រឿង​បរាជ័យ មានតែ​អ្នកនាង​ជា​អ្នក​រ៉ាប់រង​រហូត សូម្បីតែ​មួយ​រយៈ​ចុងក្រោយ លក់​ខោអាវ​ខាត អត់​មាន​លុយ​ឲ្យ​គេ គេ​ទារ​លុយ ក៏​មក​រក​លុយ​ខ្លួន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង បន្តថា អំមិញ​នេះ ខ្លួន​ឡាយ​លក់​ឡេ ខ្លួន​អត់​ដឹង​អី​ទេ បើ​គេ​ផុស​ថា​បែក​គ្នា​ក៏​បែក​ទៅ មិនបាច់​និយាយ​អី​ទេ ខ្មាស​ហ្វេ​ន គេ​ជេរ​ច្រើន​ណាស់​។ អ្នកនាង​ថា មិន​អី​ទេ កិត្តិយស​យើង​អាច​ស្ដារ​វិញ​បាន មនុស្ស​អាក្រក់ ឬ​ល្អ គង់តែ​ទេវតា​មើល​ឃើញ​ទេ​។ អ្នកនាង​បន្ត​ថា ខ្លួន​ចង់​និយាយ​តែមួយ​ម៉ាត់​ទេ ប្ដី​មាន​ក្រ ខ្លួន​មិន​គិត​ទេ តែ​អ្វី​ដែល​ខ្លួន​គិត យក​ម្នាក់​ហ្នឹង​ទៅ អាច​មាន​សុវត្ថិភាព​អត់ ឬក៏​ជា​មនុស្ស​ប្រុស ដែល​មិន​គិត​កូន គិត​ប្រពន្ធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង បាន​បន្ត​ទាំង​ទឹកភ្នែក​ទៀតថា ចូល​មក​ជីវិត​ខ្លួន​កុហក​រហូត ធ្វើ​មក​ស្រឡាញ់​កូន​អ្នកនាង​ធ្វើ​អី ស្រឡាញ់​កូន​ខ្លួនឯង​ទៅ បើ​យើង​មនុស្ស​ល្អ​ពិតប្រាកដ​កុំ​ស្រឡាញ់​កូន​គេ ស្រឡាញ់​កូន​ខ្លួនឯង​ទៅ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts