អ្នកណាមិនខឹង! បុរស​ម្នាក់​ លើក​ឧទាហរណ៍​រឿង​ប្ដី​មុន​ អ្នកស្រី ទ្រី ដា​ណា អត់​ហុងស៊ុយ, អ្នកស្រី ​ទប់​អារម្មណ៍​មិន​ជាប់​ តប​ទៅវិញ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ចូលចិត្ត​បង្ហោះ​រូបថត​របស់​ខ្លួន​ខ្លាំង​ណាស់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ជាក់ស្ដែង នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១ អ្នកស្រី បាន​បង្ហោះ​រូបថត​៤​សន្លឹក ដោយ​ដាក់​Captoion​ថា «​ថតរូប​ហើយ​ត្រូវតែ​ផុស មិន​ចាំ​ស្អែក​ទេ ធ្វើ​ចិត្ត​អោយ​សប្បាយ​រាសី​ឡើង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែ​ឃើញ​អ្នកស្រី បង្ហោះ​បែបនេះ​ភ្លាម ស្រាប់តែ​បុរស​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Silen Seng» ចូល​ទៅ​ខំ​មិន​ភ្លែត​ថា «ឡើង​មិន​រួច​ទេ​ចែ​អើយ​ បើ​គ្មាន​ពូ​ម៉ៅ​ឃើញ​ថា​ ចាប់ដៃ​រកស៊ី​មួយ​គាត់​ កាក់កប​ខ្លាំង​មាន​ហុងស៊ុយ ​រក​ស៊ី​ឡើង ​មាន​លុយ ​ផ្ទះ ​និង​ឡាន​ មាន​ឥទ្ធិពល​រួម​ទាំង​អំណាច​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧទាហរណ៍​ប្ដី​មុន​ទៅ​ដឹង​ហើយ ​រកស៊ី​មិន​ឡើង ​អត់​ហុងស៊ុយ ​អត់​កាក់កប ​អត់​លុយ​ ឡាន ​និង​ផ្ទះ​ដ៏​ស្ដុកស្ដម្ភ​ដូច​ឥលូវ​ទេ​ចែ ​គួរ​គិត​ពី​កា​លំបាក​ ដែល​តស៊ូ​មួយ​ពូ​ម៉ៅ​ផង​ បើ​គ្មាន​គាត់​ចែ​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​គ្មាន​អ្នកណា​ដឹង​ទេ​ក្រៅពី​ចែ​ខ្លួនឯង​ តែ​ទេវតា​ដឹង​ណា​ បាបកម្ម​មាន​ពិត​ គេច​មិន​ផុត​ឡើយ​សូម​អគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​នេះ បាន​ធ្វើ​ឲ្យ​អ្នកស្រី ទ្រី ដា​ណា ទប់​អារម្មណ៍​មិន​ជាប់ ក៏​តប​ទៅវិញ​ថា «​អ្នក​ដែល​គេច​មិន​ផុត ​គឺ​លោក​ឯង​នឹង​ តាម​ខ​មិន​ជា​ន់​ព​ន្លិច​គ្រប់​រឿង​ចង់​ល្បី​មែន​?​ មិន​លោក​ឯង​នឹង​ស្អី គ្រាន់តែ​ខ្ញុំ​ធ្វើបុណ្យ​ចូល​ខ​មិន​អោយ​ហ្វេ​ន​ខ្ញុំ​សុ​ទ្ធ​តែ​រៀន​បាន​តិច ចុះ​លោក​ឯង​រៀន​ដល់​កម្រិត​ណា​ហើយ លោក​ឯង​នេះ​បាបកម្ម​នឹង​ឃើញ​ទាន់ហន់​មិន​ខាន ​រៀន​សាង​ល្អ​ខ្លះ​ទៅ​ក្រែង​បុណ្យ​ជួយ ក្នុង​ខ្លួន​ពោរពេញ​ដោយ​ភាព​ច្រណែន​ឈ្នានីស​​​ដូច​លោក​ឯង​ទៅ​មុខ​មិន​រួច​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញបែបនេះ អ្នកគាំទ្រ​មួយ​ចំនួន បាន​ផ្ដល់​យោបល់ ហាក់​ខ្វែងគំនិត​គ្នា ថា​«​ទប់​អារម្មណ៍​ម៉ាក់ ទប់​អារម្មណ៍​, តាម​មើល​សំដី​គាត់ គាត់​គ្រាន់តែ​ចង់​អោយ​បង​ត្រូវ​គ្នា​ជាមួយ​ពូ​ម៉ៅ​ប៉ុណ្ណោះ​​ គាត់​អាណិត​ពូ​ម៉ៅ​ដូច​ខ្ញុំ​ដែរ​ បង​កុំ​ប្រកាន់​គាត់​អី​, ប៉ុន្តែ​ក្នុង​ឃ្លា​គាត់​នឹង​សរសេរ ដូច​អត់​មាន​ឈ្នានីស​ផង ខ្ញុំ​អាន​ប៉ុន្មាន​ដង ក៏​រក​កន្លែង​ឈ្នានីស​មិន​ឃើញ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំ​ខ្វល់ ពី​អ្នក​និយាយ! អំពើ​បុណ្យ​ទោះបីជា អ្នកដទៃ​មើល​មិនឃើញ ក៏​ចិត្ត​យើង​ជ្រះថ្លា​ដែរ ( អ្វី​ដែល​យើង​ប្រកាន់ខ្ជាប់ គឺ អំពើ​ល្អ​, គុណធម៌ នឹង ភាព​ស្មោះត្រង់ )(​សំដី​ចេញពី​ចិត្ត ពី​អ្នក​ជនបទ​ម្នាក់ គ្មាន​ចំណេះដឹង​គ្រប់គ្រាន់​),
មនុស្ស​ដែលជា​ប្តី ធ្លាប់​ឡាយ​និយាយ​មិនល្អ ពី​ប្រពន្ធ កុំ​យក​វិញ​អី ចែ​ដា​ណា​, មនុស្ស​មិនល្អ​វា​គ្មាន​ថ្ងៃ​មើល​ឃើញ​យើង​ក្នុង​ផ្លូវ​ល្អ​ទេ ប្អូនស្រី!​ ហើយ​កុំ​ខ្វល់​នឹង​មនុស្ស​ប្រភេទ​នេះ​»៕ សូមទស្សនាស្ក្រីនសតឆ្លើយឆ្លងគ្នាដូចខាងក្រោមនេះ ៖

Related posts