ដឹង​ការពិត​ហើយ! អ្នក​បើក​រថយន្ត​ Rolls Royce ​បុ,ក​របាំង​ផ្លូវ​ថ្ងៃ​មុន​ មិន​មែន​ អ្នកនាង ​ដេត ម៉ាលីណា ​នោះ​ទេ គឺជា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​គ្រោះ,ថ្នាក់​ចរា,ចរណ៍​រថយន្ត Rolls Roy ​បុ,ក​បង្គោល​ភ្លើង និង​របាំង​ពុះ​ចែកផ្លូវ កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០២ និង​២០​នាទី ត្រង់​ចំណុច​មុខ​វិហារ​ចិន មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​នោះ អ្នកបើកបរ មិនមែន​អ្នកនាង ដេត ម៉ាលីណា នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើ​យោង​តាម​ការ​បង្ហោះ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ បានបញ្ជាក់ដូច្នេះ​ថា «សេចក្តីបំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅ​នឹង​លទ្ធផល នៃ​ចំណាត់​ការ​របស់​សម,ត្ថកិច្ច ក្នុង​ករណី​គ្រោះ,ថ្នាក់​ចរា,ចរណ៍​រថយន្ត Rolls Roy ពណ៌​ស ស្លាក​លេខ កម្ពុជា MR.IDOL

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​បាន​បើក​បុ,ក​បង្គោល​ភ្លើង និង​របាំង​ពុះ​ចែកផ្លូវ កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០២ និង​២០​នាទី ត្រង់​ចំណុច​មុខ​វិហារ​ចិន មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ករណី​គ្រោះ,ថ្នាក់​ចរា,ចរណ៍​នេះ​ភ្លាម សម,ត្ថកិច្ច​ជំនាញ បាន​ចុះធ្វើការពិនិត្យ​នៅ​ជុំវិញ និង​បរិវេណ​កន្លែង​កើត,ហេ,តុ ជា​លទ្ធផល​រក​ពុំ​ឃើញ​មាន​កាមេរ៉ា​សុវត្ថិភាព ដែល​បង្ហាញ​ពី​សកម្មភាព​ពេល​កើត​,ហេ,តុ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរា,ចរណ៍​ផ្លូវគោក បាន​ធ្វើការនាំយក​រថយន្ត​បង្ក,ហេ,តុ​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរា,ចរណ៍​ផ្លូវគោក និង​បាន​ធ្វើការ​កោះ​អញ្ជើញ​ម្ចាស់​រថយន្ត​បង្ក ឱ្យចូល​ខ្លួន​បំភ្លឺ និង​ទទួលខុសត្រូវ លើ​ករណី​បង្ក​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ធ្វើការស្រាវជ្រាវ និង​ស្តាប់​ចម្លើយ​របស់​ឈ្មោះ ចិន ពុទ្ធ​ឆាត ភេទ​ប្រុស ជា​តំណាង​ម្ចាស់​រថយន្ត បាន​បញ្ជាក់​ថា ​អ្នក​បើក​រថយន្ត​ប,ង្ក​គ្រោះ,ថ្នាក់ គឺ​ឈ្មោះ ដេ​ត ឫទ្ធី ភេទ​ប្រុស ជា​បងប្រុស​បង្កើត​របស់​ម្ចាស់​រថយន្ត ជាមួយ​នោះ​ដែរ​ឈ្មោះ ដេ​ត ឫទ្ធី ក៏បាន​ចូលខ្លួន​មក​បំភ្លឺ និង​បញ្ជាក់​ចំពោះ​មុខ​សមត្ថកិច្ច​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លួន​ពិតជា​អ្នក​បើក​រថយន្ត Roll Roy របស់​ប្អូនស្រី​គាត់ បង្កឱ្យមាន​គ្រោះ,ថ្នាក់​ចរា,ចរណ៍​ពិតប្រាកដ​មែន ដោយ​គាត់​បានធ្វើ​ដំណើរ​​ចេញពី​ហាង​មួយកន្លែង នៅ​ជិត​ផ្សារ​TK ក្នុង​គោលបំណង​ទៅផ្ទះ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដល់​កន្លែង​កើត​ហេ,តុ បាន​ជែង​រថយន្ត​មួយគ្រឿង ក៏​ជ្រុល​ចង្កូត​ទៅ​បុ,ក​របាំង​ថ្ម និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ទទួលស្គាល់​នូវ​កំហុស ជន,បង្ក​ក៏បាន​យល់ព្រម សម្របសម្រួល​បញ្ចប់ ដោយបាន​សង​សំណង​ទៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ ម្យ៉ាងវិញទៀត​ករណី​គ្រោះ,ថ្នាក់​នេះ​ ក៏​មិនបាន​បង្កឱ្យមាន​មនុស្ស​រង,របួ,ស​​ឡើយ ជាមួយ​នោះដែរ​ខាង​មន្ទីរ​សាធារណ​ការ ក៏​មិន​បានដាក់​ពាក្យប,ណ្តឹង​លើ​ករណី​នេះដែរ ដោយ​គ្រាន់តែ​ទាមទារ​សំណង​យក​មក​ជួសជុល​ការខូចខាត​តែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​បញ្ជាក់ជូន​សាធារណ​​ជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ការអនុវត្ត​ច្បា,ប់ គឺ​យោង​ទៅ​លើ​ភស្តុតាង​ច្បាស់លាស់ មិនមែនជា​ការចោ,ទប្រកាន់​ខុស ឬ​ត្រូវ ទៅតាម​ការគិត ឬ​នឹងឃើញ​នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មាន​ភស្តុតាង​ច្បាស់លាស់ សមត្ថ,កិច្ច​ជំនាញ​នឹង​ចាត់ការ​តាម​វិធានការ​ច្បា,ប់ ហើ​យ​​បើ​គ្មាន​ភស្តុតាង​ច្បាស់លាស់​នោះ​ទេ ក្នុងនាម​ជា​អ្នក​អនុវត្ត​ច្បា,ប់​មិន​អាច​ចោទប្រកាន់​បុគ្គល​ណា​ម្នាក់​បាន​ថា អ្នកនោះ​ជា​អ្នក​បើកបរ អ្នកនោះបើកបរ​ក្នុង​ស្ថានភាព​ស្រ,វឹង ឬ​ហេ,តុផល​ណាមួយ​ដោយ​គ្មាន​ភស្តុតាង​បាន​ឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកនាង ដេត ម៉ាលីណា នៅក្នុងការឡាយកាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នោះ ក៏បានលើកជាសំណួរទៅកាន់អ្នកទស្សនានាថា ច្បាស់អត់ថា អ្នកស្រី ជាអ្នកបើកបរ ហើយក្នុងឡានមានគ្នាប៉ុន្មាននាក់? អ្នកស្រី បានសង្កត់ធ្ងន់ថា បើមិនច្បាស់ទេ កុំចេះតែខំមិនជេរ ចាំដឹងរឿងច្បាស់ចាំនិយាយ៕ ដើម្បីជ្រាបច្បាស់សូមស្ដាប់ការបកស្រាយរបស់អ្នកនាង ដេត ម៉ាលីណា ខាងក្រោមនេះ ៖

Related posts