ញាក់​សាច់! មាន​ផ្ទះ​តម្លៃ​ជិត​១​លាន​ដុល្លារ​ទៅ​ហើយ, ស្រាប់តែ បេនីយ៉ាំង ​​បង្ហាញ​ផ្ទះ​​​ស្កឹមស្កៃ​មួយ​ទៀត ហើយប្រាប់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេ​នី​យុំា​ង ជា​អតីត​តារា​សម្ដែង​មួយរូប ដែលមាន​រូប​សម្រស់​ស្រស់ស្អាត មាន​ប្រជាប្រិយភាព ហើយ​ពេលនេះ បាន​ប្រែក្លាយជា​អ្នកលក់​ផលិតផល​អន​ឡាញ​ដ៏​ល្បី​មួយរូប​ផងដែរ​។ បើ​ទោះ​ឃ្លាតឆ្ងាយ​ពី​ការសម្ដែង​ក៏ពិតមែន តែ​ជីវិត​ឯកជន​របស់​អ្នកនាង នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​នៅឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​អំឡុង​ឆ្នាំ​២០១៩​នោះ អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ម្ដង​រួចមកហើយ ក្រោយពី​ដឹងថា កញ្ញា បេ​នី​យ៉ាំង បាន​ធ្វើ​ផ្ទះ​របស់​ខ្លួន​សរុប​អស់​រហូតដល់​ទៅ​៧៣​ម៉ឺន​ដុល្លារ​ ហើយ​មិនទាន់​ទាំង​រាប់​ចូល​ថ្លៃ​ដេគ័រ​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្មីៗ​នេះ អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​ជាថ្មី​ម្ដងទៀត ក្រោយពី​តារា​ស្រី​រូបនេះ ក៏បាន​បើក​បង្ហាញ​ឲ្យ​ឃើញ ពី​ផ្ទះ​ថ្មី​ដ៏​ស្កឹមស្កៃ​១​ទៀត​ ដែល​កំពុងតែ​សាងសង់ នៅលើ​បណ្ដាញ​សង្គម​នោះ។ បេ​នី​យ៉ាំង បាន​បង្ហោះ​រូបថត​ផ្ទះ​កំពុង​សាងសង់​នោះ​ជាច្រើន​សន្លឹក​ហើយ​ប្រាប់​ថា ធ្វើបាន​៦០​ភាគរយ​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កាលពីដើមឆ្នាំ​២០២១ កញ្ញា បេ​នី​យ៉ាំង ធ្លាប់បាន​បញ្ជាក់ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ថា នាង ឈ្មោះ​: BENNE អាយុ​២៨​ឆ្នាំ មានមុខ​របរ​៣​ក្នុង​ដៃ រស់នៅ​ផ្ទះ វីឡា​ឃ្វី​ន ប្រើ​ឡាន BMW​។ តាមរយៈ​នេះ ឃើញថា អតីត​តារា​សម្ដែង​រូបនេះ ពិតជា​ជោគជ័យ​ខ្លាំងណាស់​លើ​មុខរបរ​របស់ខ្លួន​​​៕​

Related posts