លេង​មែនទែន​ហើយ! ក្រោយ​បែក​ជាមួយ​ប្រូ​សូ​នី​, Love Riya អុជ​ធូប​៧​សរសៃ ស្បថ​មុខ​ភ្លើង ហើយ​រៀបរាប់​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហា របស់​អ្នកនាង Love Riya និង​លោក ដែន សូ​នី ដែល​កន្លងមក​ឈ្លោះ​ហើយ ក៏​ត្រូវ​គ្នា​​ ជា​ញឹកញាប់​នោះ​ ពេលនេះ បាន​ឈាន​ដល់​ផ្លូវបំបែក​ទៀតហើយ ហើយ​អ្នកគាំទ្រ កំពុង​រង់ចាំ​មើល​ថា តើ​ពួកគេ នឹង​មាន​ប្រវត្តិ​ជ្រាំ​ដែល ដោយ​ត្រូវ​គ្នា​វិញ ឬ​យ៉ាងណា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីៗ​ទាំង​នេះ​ មានតែ​ពេលវេលា​ទេ ទើប​អាច​បកស្រាយ​បាន តែ​អ្វី ​ដែល​ឃើញនឹងភ្នែក​នោះ កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ អ្នកនាង​Love Riya បាន​អុជ​ធូប​៧​សរសៃ ធ្វើការ​ស្បថស្បែ ហើយ​បញ្ជាក់​ថា ខ្លួន​អត់​ធូប​នេះ មិនមែន​អុជ​ស្បថស្បែ​ឈប់​យកប្ដី តិច​យល់​ច្រឡំ​ទៅ ខ្លួន​អុជ​ធូប​ស្បថ​ឲ្យ​ឆាប់​បាន​ប្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​មានការ​លើកទឹកចិត្ត​ពី​សំណាក់​អ្នក​មីង​ម្នាក់ កុំ​ឲ្យ​គិត​ច្រើន​នោះ​, អ្នកនាង​Love Riya​តប​ថា មីង​ក្មួយ​ចង់​និយាយ​ថា ក្មួយ​អត់​មាន​ពិបាកចិត្ត​អី​ទេ អត់​មាន​គិត​ច្រើន​អី​ទេ មានតែ​សប្បាយចិត្ត ព្រោះ​មាន​អារម្មណ៍​ថា អត់​មានអី​ត្រូវ​គិត អត់​មានអី​ត្រូវ​បារម្ភ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បញ្ជាក់ទៀតថា មនុស្ស​ស្រី​គ្រប់រូប អត់​មាន​អ្នកណា​ចង់​មេម៉ាយ ឬក៏​ចង់​នៅ​ម្នាក់ឯង ហើយ​ណាមួយ ខ្លួន​មិនមែន​ជា​ប្ដី​ប្រពន្ធ មានការ​ពេញ​ច្បាស់​ឯណា គ្រាន់តែ​ជា​សង្សារ​នឹង​គ្នា មិន​ពេញចិត្ត​គ្នា​ក៏​បែក​គ្នា​ទៅ ចាំបាច់​ទៅ​និយាយ​អី រញ៉េរញ៉ៃ​នាំ​វែងឆ្ងាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ លោក ដែន សូនី ​បាន​ ដាច់ចិត្ត​ឡាយ​វីដេអូ និយាយ​ពី​អ្នកនាង Love Riya ទាំង​អារម្មណ៍​ខឹងសម្បា​ថា ទោះ​អ្នកឯង​មាន​លុយ​ប៉ុណ្ណា​ក៏ដោយ រស់នៅ ដែល​មិន​ឲ្យ​តម្លៃ​គេ គ្មាន​អ្នកណា​នៅ​​ក្បែរ​បានទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បន្ត ដោយ​លើក​ជា​សំណួរ​ថា សួរថា​ខ្លួន​រស់នៅ​រាល់ថ្ងៃ រង់ចាំ​អី​គេ ចង់បាន​លុយ​គេ ចង់បាន​ផ្ទះ​គេ ចង់បាន​វិឡារ​គេ ឬ​ចង់បាន​ឡាន​គេ​? អត់​ទេ ខ្លួន​ស្រឡាញ់​ចិត្ត និង​ចិត្ត អត់​បាន​សម្លឹង​ឃើញ​អី​របស់​គេ​ទេ ហើយ​ខ្លួន​ក៏​មិនដែល​ចង់បាន​ស្អី​របស់គេ​មក​ដែរ ទ្រព្យសម្បត្តិ​ខ្លួន​មាន​ទាំងអស់ ឡាន​ម៉ូតូ​ផ្ទះ គឺ​ខ្លួន​មាន​មុន​ហើយ​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោក ដែន សូ​នី និយាយ​បែបនេះ​រួចមក ស្រាប់តែ​កាលពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ អ្នកនាង​Love Riya ឡាយ​វីដេអូ ឆ្លើយតប​ទាំង​ទឹកភ្នែក​ថា ខ្លួន​ខុស ដែល​ខ្លួន​យក​មនុស្ស​នោះ​មក​ក្បែរ និយាយ​អ្វី ក៏​មិនដែល​ពិតប្រាកដ​ដែរ ធ្វើជា​មនុស្ស​ប្រុស​គ្មាន​ទំនួល​ខុសត្រូវ ស្រឡាញ់​គេ តាម​គេ​តត្រុក ខ្លួនឯង​គ្មាន​ទំនួល​ខុសត្រូវ សូម្បី​ក្មេង​២៧, ២៨​ឆ្នាំ ក៏​គេ​មានលទ្ធភាព​ចិញ្ចឹម​ប្រពន្ធ​កូន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បាន​បន្ត ដោយ​លើក​ជា​សំណួរ​ទៅកាន់​លោក​ដែន សូ​នី ថា តាំងពី​ស្គាល់​ខ្លួន​មក មាន​ទំនួល​ខុសត្រូវ​កន្លែង​ណា​? ពេល​ជួប​រឿង​បរាជ័យ មានតែ​អ្នកនាង​ជា​អ្នក​រ៉ាប់រង​រហូត សូម្បីតែ​មួយ​រយៈ​ចុងក្រោយ លក់​ខោអាវ​ខាត អត់​មាន​លុយ​ឲ្យ​គេ គេ​ទារ​លុយ ក៏​មក​រក​លុយ​ខ្លួន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា អំមិញ​នេះ ខ្លួន​ឡាយ​លក់​ឡេ ខ្លួន​អត់​ដឹង​អី​ទេ បើ​គេ​ផុស​ថា​បែក​គ្នា​ក៏​បែក​ទៅ មិនបាច់​និយាយ​អី​ទេ ខ្មាស​ហ្វេ​ន គេ​ជេរ​ច្រើន​ណាស់​។ អ្នកនាង​ថា មិន​អី​ទេ កិត្តិយស​យើង​អាច​ស្ដារ​វិញ​បាន មនុស្ស​អាក្រក់ ឬ​ល្អ គង់តែ​ទេវតា​មើល​ឃើញ​ទេ​។ អ្នកនាង​បន្ត​ថា ខ្លួន​ចង់​និយាយ​តែមួយ​ម៉ាត់​ទេ ប្ដី​មាន​ក្រ ខ្លួន​មិន​គិត​ទេ តែ​អ្វី​ដែល​ខ្លួន​គិត យក​ម្នាក់​ហ្នឹង​ទៅ អាច​មាន​សុវត្ថិភាព​អត់ ឬក៏​ជា​មនុស្ស​ប្រុស ដែល​មិន​គិត​កូន គិត​ប្រពន្ធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បាន​បន្ត​ទាំង​ទឹកភ្នែក​ទៀតថា ចូល​មក​ជីវិត​ខ្លួន​កុហក​រហូត ធ្វើ​មក​ស្រឡាញ់​កូន​អ្នកនាង​ធ្វើ​អី ស្រឡាញ់​កូន​ខ្លួនឯង​ទៅ បើ​យើង​មនុស្ស​ល្អ​ពិតប្រាកដ​កុំ​ស្រឡាញ់​កូន​គេ ស្រឡាញ់​កូន​ខ្លួនឯង​ទៅ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ

Related posts