ទម្លាយ​ខ្ទេច! ហត់ពេក, លោក ដែន សូនី សុំ​បញ្ចប់រឿង​ជាមួយ​Love Riyaត្រឹម​ថ្ងៃ​នេះ ហើយ​ស្បថ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​ប្រិយមិត្ត បាន​ដឹង​ខ្លះ​ៗ​រួច​មក​ហើយ ទាក់ទង​នឹង​ប្រវត្តិ​ស្នេហា​របស់​លោក​ដែន សូ​នី និង​អ្នកនាង​Love Riya ថា​ផ្ដើម​ចេញពី​ការសម្ដែង​ជាមួយគ្នា​លេង​ៗ ក៏​ស្រឡាញ់​គ្នា​មែនទែន។ ប៉ុន្តែពេលនេះ ស្នេហារបស់ពួកគេ បានឈានដល់ផ្លូវបំបែកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេលថ្មីៗ​កន្លង​ទៅ​នេះ អ្នកនាងLove Riyaឡាយ​វីដេអូ រៀបរាប់​ទាំង​ទឹកភ្នែក​ថា​ ខ្លួន​ខុស ដែល​ខ្លួន​យក​មនុស្ស​នោះ​មក​ក្បែរ និយាយ​អ្វី ក៏​មិនដែល​ពិតប្រាកដ​ដែរ ធ្វើជា​មនុស្ស​ប្រុស​គ្មាន​ទំនួល​ខុសត្រូវ ស្រឡាញ់​គេ តាម​គេ​តត្រុក ខ្លួនឯង​គ្មាន​ទំនួល​ខុសត្រូវ សូម្បី​ក្មេង​២៧, ២៨​ឆ្នាំ ក៏​គេ​មានលទ្ធភាព​ចិញ្ចឹម​ប្រពន្ធ​កូន​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បាន​បន្ត ដោយ​លើក​ជា​សំណួរ​ទៅកាន់​លោក​ដែន សូ​នី ថា តាំងពី​ស្គាល់​ខ្លួន​មក មាន​ទំនួល​ខុសត្រូវ​កន្លែង​ណា​? ពេល​ជួប​រឿង​បរាជ័យ មានតែ​អ្នកនាង​ជា​អ្នក​រ៉ាប់រង​រហូត សូម្បីតែ​មួយ​រយៈ​ចុងក្រោយ លក់​ខោអាវ​ខាត អត់​មាន​លុយ​ឲ្យ​គេ គេ​ទារ​លុយ ក៏​មក​រក​លុយ​ខ្លួន​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង បន្តថា អំមិញ​នេះ ខ្លួន​ឡាយ​លក់​ឡេ ខ្លួន​អត់​ដឹង​អី​ទេ បើ​គេ​ផុស​ថា​បែក​គ្នា​ក៏​បែក​ទៅ មិនបាច់​និយាយ​អី​ទេ ខ្មាស​ហ្វេ​ន គេ​ជេរ​ច្រើន​ណាស់​។ អ្នកនាង​ថា មិន​អី​ទេ កិត្តិយស​យើង​អាច​ស្ដារ​វិញ​បាន មនុស្ស​អាក្រក់ ឬ​ល្អ គង់តែ​ទេវតា​មើល​ឃើញ​ទេ​។ អ្នកនាង​បន្ត​ថា ខ្លួន​ចង់​និយាយ​តែមួយ​ម៉ាត់​ទេ ប្ដី​មាន​ក្រ ខ្លួន​មិន​គិត​ទេ តែ​អ្វី​ដែល​ខ្លួន​គិត យក​ម្នាក់​ហ្នឹង​ទៅ អាច​មាន​សុវត្ថិភាព​អត់ ឬក៏​ជា​មនុស្ស​ប្រុស ដែល​មិន​គិត​កូន គិត​ប្រពន្ធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បាន​បន្ត​ទាំង​ទឹកភ្នែក​ទៀតថា ចូល​មក​ជីវិត​ខ្លួន​កុហក​រហូត ធ្វើ​មក​ស្រឡាញ់​កូន​អ្នកនាង​ធ្វើ​អី ស្រឡាញ់​កូន​ខ្លួនឯង​ទៅ បើ​យើង​មនុស្ស​ល្អ​ពិតប្រាកដ​កុំ​ស្រឡាញ់​កូន​គេ ស្រឡាញ់​កូន​ខ្លួនឯង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១​នេះ លោក​ដែន សូ​នី បាន​ឡាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​ធ្វើការ​បកស្រាយ​នូវ​រឿងរ៉ាវ​ជាច្រើន ក្នុង​នោះ លោក​រៀបរាប់​ថា ភាសា​ទំនួល​ខុសត្រូវ​, ខ្លួន​រាល់ថ្ងៃ បើ​អត់​មានការ​ងារ​អ្វី​ធ្វើ អត់​មាន​មុខរបរ ​ខ្លួន​ទៅ​លាដៃ​សុំ​អ្នកណា​គេ​, អាយុ​ខ្លួន​៣០​ជាង​ហើយ តើ​លោក​ទៅ​លាដៃ​សុំ​គេ​មែន លាដៃ​សុំ​អ្នកណា​គេ បើ​អត់​មានការ​ងារ អត់​មាន​មុខរបរ ខ្លួន​មាន​លុយ​ឯណា​ចាយ បាន​លុយ​ឯណា​បើក​ឲ្យ​បុគ្គលិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា អ្នក​និយាយ​នោះ និយាយ​ឲ្យ​ពិតប្រាកដ កុំ​និយាយ​យក​តែ​ល្អ​ខ្លួនឯង​ជាន់​ពន្លិច​គេ ហើយ​លោក​សុំ​បញ្ចប់​រឿង​ឡាយ​ទៅ ឡាយ​មក ហែកហួរ​គ្នា​នេះ លោក​អត់​មាន​ទៅ​ហែកហួរ​និយាយ​ពាក្យ​អី​ធ្ងន់ធ្ងរ ​ភាសា​ធ្ងន់ៗ​អី​ដាក់​ទេ​។ លោក​បន្តថា គេ​ចង់​ឈ្នះ អ្វី​ក៏​គេ​និយាយ​កើត​ដែរ លោក​មាន​ទាំង​ភស្ដុតាង​ទៀត តែ​អត់​ទាន់​បញ្ចេញ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពាក់ព័ន្ធ​នឹង​កូន លោក សូ​នី បញ្ជាក់​ថា ពេលខ្លះ​ខ្លួន​នឹក​កូន ក៏​មិន​ហ៊ាន​ទៅ​ជួប​ដែរ ព្រោះ​ខ្លាច​អ្នកនាង​Love Riya​ខឹង​។ ពេល​មួយ​លោក​ឃើញ​Love Riya​មាន​អារម្មណ៍ល្អ ក៏​យក​ទូរ​សព្ទ មក​បង្ហាញមុខ​កូន​របស់​លោក​ឲ្យ​ឃើញ ស្រាប់តែ​គេ​និយាយ​ថា កូន​ហ្នឹង​អត់​អំណោយទាន​ទេ កុំ​យក​មក​ជួប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ លោក ដែន សូ​នី បាន​រៀបរាប់ បកស្រាយ​នូវ​រឿងរ៉ាវ​ជាច្រើន ដែល​យើង​មិន​អាច​រៀបរាប់​អស់​ហើយ​នោះ លោក​បាន​បញ្ជាក់​​ថា ពាក្យ​ពេចន៍​លោក​និយាយ​ទាំង​ប៉ុន្មាន សុទ្ធតែជា​ការពិត បើសិន​មិន​ពិត លោក​ចេញ​ទៅ​ណា​ឲ្យ​ក្រឡាប់​ឡាន​ងាប់ រន្ទះបាញ់​ងាប់​កណ្ដាល​ភ្លៀង ហើយ​លោក​អុច​ធូប​ទៀត លោក​អត់​ដែល​ចេះ​និយាយ​ពន្លើស​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា លោក​មាន​ទាំង​ភស្ដុតាង​ទៀត បំផ្លិចបំផ្លាញ​លោក​អ្វីខ្លះ អស់​រាប់ម៉ឺន លោក​អត់​និយាយ​ទេ តែ​ថ្ងៃនេះ លោក​ចង់​បញ្ចប់​រឿង​និយាយ​ពន្លើស បើ​គាត់​និយាយ​អត់​ពន្លើស​និយាយ​ចុះ និយាយ​ពី​ចំណុច​ណា ដែល​មាន ចំណុច​ណា​អត់​មាន កុំ​និយាយ លោក​អត់​ទទួលយក​ទេ​។ លោក​ថា លោក​អត់​ចង់​ឡាយ​ទៅ ឡា​យមក​នោះ​ទេ លោក​ចង់​បញ្ចប់​នៅ​ថ្ងៃនេះ​។ ក្នុងនោះលោកក៏បានលើកឡើងបន្តិចពាក់ព័ន្ធនឹងប្ដីមុន របស់អ្នកនាងLove Riya ហើយបង្ហាញពីការហត់នឿយរបស់ខ្លួនផងដែរ៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts