ម្ចាស់​បទ «​នៅ​single​បាន​ស្ទាវ​» បញ្ចប់​ភាព​នៅ​លីវ​ថ្ងៃនេះ តារា​ល្បី​ៗ​ចូលរួម​ច្រើន​, វីរៈ​និច្ច ប្រាប់​យ៉ាង​ខ្លី​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ តារាចម្រៀង វីរៈ​និច្ច បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​ ទទួលដំណឹង​ថា នាង ភ្ជាប់ពាក្យ​ជាមួយ​បុរស​សង្ហា​ម្នាក់​យ៉ាង​ស្ងាត់ៗ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់ពាក្យ​រួច គេ​សង្កេតឃើញថា ម្ចាស់​បទ «​នៅ​single​បាន​ស្ទាវ​» រូបនេះ បាន​បង្ហោះ​រូបថត​Pre-Wedding ជា​បន្តបន្ទាប់ មើលទៅ​ពិតជា​ស្រស់ស្អាត និង​សក្ដិសម​គ្នា​ខ្លាំងណាស់​។ តែ​ចាប់ពី​ថ្ងៃទី១៦ ខែ​តុលា​នេះ​​ លែង​បាន​ថត​Pre-Wedding ទៀត​ហើយ ដោយសារតែ ពួកគេ ​បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម ទំព័រ​ហ្វេ​ស​ប៊ុ​ក​Image Hunter Photography បាន​បង្ហោះ​រូបថត​មង្គលការ​របស់​វីរៈ​និច្ច​ជាច្រើន​សន្លឹក អម​ដោយ​សារ​រៀបរាប់​ថា «​ថ្ងៃ​ដែល​មនុស្ស​ស្រី​គ្រប់រូប​ទន្ទឹងរង់ចាំ​ក៏ដូចជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេរ កញ្ញា​វីរៈ​និ​ច្ច ​បាន​ឈាន​មកដល់​ថ្ងៃ​មង្គល​ ហើយក៏ ​សូម​ជូនពរ​អោយ​អ្នក​ទាំងពីរ​ស្រលាញ់​គ្នា​ជា​រៀង​រហូត កុំ​ភ្លេច​រង់ចាំ​MV បទ​ដ៏​ផ្អែមល្ហែម​សម្រាប់​ស្វាមី​កញ្ញា ល្ងាច​នេះ​ និង​post ជូន​អ្នក​ទាំង​អស់​គ្នា​ទស្សនា ( ថ្ងៃ​ដែល​អូន​រង់ចាំ )​ពី Page Imagehunter Studio»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នានេះ វីរៈ​និច្ច ក៏បាន​ចែករំលែក​រូបថត និង​ខ្លឹមសារ​ខាងលើនេះ ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​ប្រាប់ថា «​នៅសល់ MV ទៀត​ទុកជា​ចំណងដៃ​ថ្ងៃ​មង្គល​ខ្លួនឯង កុំ​ភ្លេច​តាមដាន​ល្ងាច​នេះ​ណា​»​។ ចំណែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​វិញ រី​រៈ​និច្ច បាន​បង្ហោះ​រូបថត​កាន់​ដៃ​គ្នា​ជាមួយ​ស្វាមី អម​ដោយសារ​យ៉ាងខ្លី​ថា «​ប្ដី​ប្រពន្ធ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ពិធីមង្គលការ​នោះ គេ​សង្កេតឃើញថា រី​រៈ​និ​ច តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត មើល​សឹង​មិន​ស្គាល់ ហើយ​បើ​ទោះ​មង្គលការ​នេះ មិន​មាន​ភ្ញៀវ​ច្រើន​ចូលរួម​ក៏ពិត​មែន តែ​អ្នកចូលរួម​សុទ្ធតែ​មិត្ត​សិល្បៈ​ល្បីៗ​ជាច្រើន​ដួង ដូចជា កញ្ញា អ៊ី​វ៉ា​, កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន​, តារា​ស្រី រចនា រ៉ា​វា​ឌី​, អ្នកនាង ឌី សូ​នី​តា​, តារាចម្រៀង ស៊ូ ស៊ី​រី​កា ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​ចាប់អារម្មណ៍​អ្នក​កំដរ​កូនក្រមុំ​កូន​កំលោះ​វិញ ក៏​សុទ្ធសឹងតែ​ជា​តារា​ល្បីៗ​ផងដែរ ដូចជា លោក​ជា លោក វេ ហាស៍​, លោក ចឺម​, កញ្ញា នាង គ​ន្ធា ជាដើម​។ ចំណែក អ្នក​កាត់សក់​ក្នុង​ពិធី​នេះ​វិញ គឺ​នាយ ពាក់​មី និង​ស្រី​អ៊ី​ត​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts