ពុទ្ធោ! មុន​ពេល​កូន​វះកាត់​ភ្នែក មាន​គេ​សួរ សំណួរ​យ៉ាង​ចាក់ដោត, យឿន ពិសី ក៏​ឆ្លើយ​ថា បាទ កាល​ខ្ញុំ​នៅ​តូច​ភ្នែក​ខ្ញុំ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី​១ លោក​យឿន ពិសី បាន​ចូល​រោងការ ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១។ ក្រោយ​រៀបការ​រួច​​​​​ ​ក៏​ទទួល​ដំណឹង​ដ៏​រីករាយ​ថា ភរិយា របស់​តារា​ចម្រៀង​ពិការ​ភ្នែក​រូប​នេះ​ បាន​សម្រាល​កូនប្រុស ដោយ​ជោគជ័យ ទាំង​ម្ដាយ​និង​កូន​មាន​សុភាព​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេល​នោះ ​យឿន ពិសី ​បាន​បញ្ជាក់​ថា «​កូនប្រុស (​យឿន វីរៈ​បុត្រ​) ចាប់កំណើត​នៅ​ថ្ងៃអាទិត្យ ២ កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥​ ត្រូវ​នឹង ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង 21:12 PM”»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពន្លឺ​ថ្ងៃ មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ទទួល​ដំណឹង​ដ៏​អកុសល​ថា កូន​របស់​តារា​ចម្រៀង​រូបនេះ មាន​បញ្ហា​ភ្នែក​ត្រូវ​វះកាត់ ដើម្បី​ធ្វើការ​ព្យាបាល​។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​កូន​របស់​ខ្លួន​មុន​ពេល​វះកាត់ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ យឿន ពិសី បាន​បញ្ជាក់ថា «​នៅថ្ងៃនេះ កូនប្រុស​របស់ខ្ញុំ យឿន វីរ​បុត្រ បាន​ចូល​មន្ទីរ​ពេទ្យវះកាត់​ភ្នែក​ហើយ សង្ឃឹមថា​កូនប្រុស​របស់​ប៉ា​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ និង​បាន​មើលឃើញ​ដូច​មនុស្ស​ទូទៅ​ដែរ​ ណា​កូន​សម្លាញ់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញបែបនេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Meas Sarun Tk» បាន​លើក​ជា​សំណួរ​​យ៉ាង​ចាក់ដោត​ថា «​ហេតុ​អី​បាន​អា​អូន​ចឹ​ង ឬ​មកពី​ឈាម​ដំណាល​ប៉ា​. សុំទោស​ចង់​យាយ​ថា មកពី​ភ្នែក​ប្អូន​ចឹ​ង​មែន​ទេ ទើប​បណ្តាល​អោយ​អូន​ទៅជា​ចឹ​ង​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី​១​រូបនេះ បាន​បញ្ជាក់​ថា «​បាទ កាល​ខ្ញុំ​នៅ​តូច​ភ្នែក​ខ្ញុំ​មាន​បញ្ហា​ឡើងបាយ​ពី​កំណើត​ដូចគ្នា​បង​ ប៉ុន្តែ​ខ្ញុំ​គ្មាន​លទ្ធភាព​ព្យាបាល​ទើប​ធ្វើ​ឲ្យ​ហួសពេល​សម្រាប់​ព្យាបាល​ដូច​នេះ​ហើយ​ភ្នែក​ខ្ញុំ​ព្យាបាល​មិន​ជា​ទេ​ ព្រោះ​វា​វិវត្ត​ទៅជា​ជំងឺ​ផ្សេង​មួយទៀត​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះថា​ជំងឺ​ភ្នែក​ខ្ជិល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការ​រៀបរាប់​របស់​យឺន ពិសី ពាក់ព័ន្ធ​នឹង​ភ្នែក​ឡើងបាយ​ពី​កំណើត​នេះ ជា​សារ​ដាស់​តៀន​មួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ជា​អាណាព្យាបាល បើ​មាន​ក្មេងៗ​ជួប​បញ្ហា​ភ្នែក​បែបនេះ ប្រញាប់​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​យឺត​ពេល ព្យាបាល​លែង​ជា​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា ក្រោយ​កូន​របស់​ខ្លួន​ធ្វើការ​វះកាត់​ប្រកបដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​រួចមក,​ កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២០១​កន្លង​ទៅ​នេះ យឿន ពិសី បាន​ឡាយ​វីដេអូ បញ្ជាក់​ថា កូន​របស់​លោក​ជិត​បាន​មើល​ឃើញ​ហើយ តែ​មិន​មើល​ឃើញ​ដូច​យើង​ធម្មតា​នោះ​ឡើយ គឺ​ឃើញ​កម្រិត​ទី​១ ហើយ​យើង​នៅ​មាន​កម្រិត​ជាច្រើន​ទៀត៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts