ប៉ុន្មាន​ថ្ងៃ​មុន ​លោក​ជំទាវ ហ៊ុន ស៊ីណាត ផ្ដាំ​ឲ្យ​អាជី​ឲ្យ​ឈប់​ជេរ​, ថ្ងៃនេះ អាជី​ មក​លេង​, លោកជំទាវ ​ទេសនា​១​គ្រែ ​ហើយ​ជូនពរ​ថា…(មានវីដេអូ) ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១កន្លងទៅនេះ លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ឡាយ​វីដេអូ​មួយ ដោយ​ធ្វើការ​ផ្ដាំផ្ញើ ទៅ​អា​ជី ឲ្យ​បញ្ឈប់​ការ​ជេរ​បញ្ចេរ​ជាបន្ទាន់ ​បើ​ឃើញ​អា​ជី​ជេរ​ទៀត លោកជំទាវ នឹង​ឡើង​ទៅ​ប្ដឹង​ដល់​ក្រសួង ដែល​ពាក់ព័ន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេលនោះដែរ លោកជំទាវ ក៏​សំណូមពរ​ឲ្យ អា​ជី ស្លៀកពាក់​ឲ្យ​បាន​សមរម្យ សមជា​កូន​រស់នៅ​ត្រកូល​អភិជន ដែល​មាន​ឪពុក​ពាក់​ផ្កាយ​៣​ ព្រម​ទាំង​លើក​ប្រសាសន៍​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន យក​មក​បញ្ជាក់​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ជំទាវ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា «​កូន​អភិជន ត្រូវ​ថែរក្សា​តម្លៃ​អភិជន​ហ្នឹង​ឲ្យ​បាន​ខ្ពស់ ហើយ​ឪ​ជា​ផ្កាយ​៣ ខ្ញុំ​ឮ​ថា ឪ​ជា​ផ្កាយ​៣​ទៀត អញ្ចឹង​តម្លៃ​ឪ​យើង ព្រះរាជក្រឹត្យ​ចេញពី​វាំង​មក ហើយ​កូន​ជេរ​បញ្ចោរ​ៗ​ អត់​ត្រូវ​រឿង​ទេ ថ្ងៃនេះ​ខ្ញុំ​និយាយ​ក្នុង​ហ្នឹង​ម៉​ង ថ្ងៃនេះ​ខ្ញុំ​និយាយ​ក្នុង​ហ្នឹង មេត្តា​ឈប់ អត់​ល្អ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បាន​បន្ត​ទៀត​ថា «​សម្ដេច​បាន​និយាយ​ហើយ សម្ដេច​ថា ឈប់​ទៅ ប្រពៃណី​ខ្មែរ​វា​មិន​ត្រូវ​ជេរ ខ្ញុំ​បា​និយាយ​កន្លង​មកហើយ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​និយាយ​ទៅ​ក្មួយ​ស្រី​ថា ឲ្យ​ឈប់​ជាបន្ទាន់​ក្នុងការ​ជេរ ដើម្បី​ថែរក្សា​តម្លៃ​ផ្កាយ​៣​របស់​ឪ និង​អភិជន ដែល​ខ្លួន​ជា​អភិជន កូន​អភិជន អញ្ចឹង​អភិជន​គេ​ថ្លៃថ្នូរ​ណាស់​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១​នេះ អា​ជី បាន​ទៅលេង​លោកជំទាវ​ដល់​គេហដ្ឋាន ហើយ​បង្ហោះ​សារ​ជូនពរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ជូនពរ​អោយ​ជំទាវ​ម៉ែ សុខភាព​ល្អ អាយុ​វែង​»​។ ជាការ​ឆ្លើយតប លោកជំទាវ បាន​ចែករំលែក​សារ​នេះ ហើយ​មានប្រសាសន៍ថា «​សូម​អរគុណ​ច្រើន​កូនៗ​ថ្ងៃនេះ​បានមក​លេង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ ​លោក​ជំទាវ ក៏បាន​បង្ហោះ​រូបថត​ គ្រួសារ​អាជី មក​លេង ជា​ច្រើន​សន្លឹក ហើយ​បង្ហាញ​អារម្មណ៍​ថា «ថ្ងៃនេះ​សប្បាយ​ចិត្ត បាន​បងប្អូន​កូនក្មួយ​មកលេង​យាយ​ចាស់​ខ្ញុំ​នេះ ​ក៏​ឆ្លៀត​ពេលវេលា​ទេសនា​មួយ​គ្រែ​ ដើម្បី​ឲ្យ​យល់​ពី​ព្រះធម៌​ស្អី​គួរ​ធ្វើ​ ស្អី​មិន​គួរ​ធ្វើ​ តែ​កូន​មកដល់​ផ្ទះ​ឃើញ​ផ្ទាល់​ចរិត​មារយាទ​ផ្សេង​ទៅ ​​​សូម​ជូនពរ​ដល់​បង​ប្អូន​កូនក្មួយ​ទាំង​អស់​ឲ្យ​មាន​សុខភាព​ល្អ និង​ជោគជ័យ​លើ​មុខរបរ​ជំនួញ​គ្រប់ប្រការ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មានការ​លើកឡើង​នៅ​ក្រោម​ផុស​របស់​អាជី​ថា «​ទាល់តែ​ម៉ែ​ស្រែក បាន​ព្រឺ​សម្បុរ​​​ខ្លះ​កូន​ល្អ ប្រឹង​ធ្វើ​ល្អ​ទៅ​កូន​, ធ្វើខ្លួន​អញ្ចឹង​ទៅ​មានអី​ល្អ​តើ​, តាមពិត​ពាក់​ជិត​ៗ​ចឹង​ទៅ​ស្អាត​ណាស់ ​ហើយ​ថ្លៃថ្នូរ​ទៀត​អូន ជូនពរ​អូន​សំណាងល្អ​, កែខ្លួន​ចឹ​ង​ល្អ​ណាស់​ចែ​, ទៅដល់​ផ្ទះ​ជំទាវ​ម៉ែ ក្រាប​សុំទោស​ម៉ែ​»៕ សម្រាប់​បងប្អូន ដែល​មិន​ទាន់​បាន​ស្ដាប់​ប្រសាសន៍​លោក​ជំទាវ និយាយ​ថ្ងៃ​មុន​ពាក់ព័ន្ធ​នឹង​អាជី សូម​ទស្សនា​ វីដេអូ ខាង​ក្រោម​នេះ ៖

Related posts