មិន​ជួយ​ហើយ​​ជាន់​ថែម! ក្រោយ​អ្នកនាង​ ខ្ញុង ដាច់ចិត្ត​​​សុំ​ជំនួយ​ ស្រាប់តែ លោក​សា​វិ​ន ហ្វី​លី​ព ថា ​តម្លៃ​អ្នក​សិល្បៈ…(មានវីដេអូ)

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១​នេះ អ្នកនាង​ខ្ញុង បាន​ឡាយ​វីដេអូ ទម្លាយ​រឿង​ខ្លួន​ជំពាក់​បំណុល​គេ​រហូតដល់​ទៅជាង​៥៧​ម៉ឺន​ដុល្លារ​ឯណោះ ព្រមទាំង​អំពាវនាវ​សុំ​ជំនួយ​ពី​អ្នកគាំទ្រ​របស់​ខ្លួន​ផងដែរ។

ក្រោយ​អ្នក​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​រូបនេះ ដាច់ចិត្ត​លើកដៃ​សុំ​ជំនួយ​នោះ ស្រាប់តែ នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ តារា​សម្ដែង លោក សា​វិ​ន ហ្វី​លី​ព បាន​បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​ថា «​ហេតុអ្វី​បានជា​តារា​ខ្មែរ​ជៀស​មិន​ផុត​ពី​លើកដៃ​សុំ​លុយ​គេ​ចឹ​ង​?​តម្លៃ​អ្នក​សិល្បៈ​បន្ត​អាប់អោន BeYourself !»​។​

​តាមរយៈ​នេះ មានមតិ​មួយចំនួន បាន​គាំទ្រ​សម្ដី​លោក សា​វីន ហ្វី​លី​ព ហើយ​លើកឡើងថា «​ត្រឹមត្រូវ​ពូ​ម្យ៉ាង​ដែរ​ អ្នក​ជំពាក់​លុយ​គេ​នៅផ្ទះ​វិឡារ​ជិះឡាន 570 ពាក់​មាស​ពាក់​ពេជ្រ​កែវកង​ ចំណែក​ឯ​អ្នក​ចិត្តបុណ្យ​វិញ ​ជួយ​ម្នាក់​1$​ភាគច្រើន​អ្នក​រត់​កង់​បី​នៅ​ផ្ទះ​ជួល​គេ ​រក​មួយថ្ងៃ​ស៊ីមួយថ្ងៃ​, ត្រូវចិត្ត​ណាស់​លោកពូ អោយតែ​តារា​អាច​សុំ​គេ​បាន​ស្រួលៗ ចឹ​ង​ម៉​ង ។ មិន​យល់​សោះ​,

គំរូ​ជា​សញ្ញា​មិនល្អ មាន​មនុស្ស​ច្រើន​នាក់​លំបាក​ ហើយ​គេ​ជា​តា​រា​ តែ​មិន​ឃើញ​លាដៃ​សុំ​ផង​, ពេល​មាន​លុយ​សប្បាយ​ហ៊ឺហា​ ពេល​អត់​អាង​លើកដៃ​សំពះ​, វា​ជា​ទម្លាប់​ទៅ​ហើយ​, ហឹម មនុស្ស​ណា​ក៏​ទាល់ មនុស្ស​ណា​ក៏​លំបាក គាត់​តារា​គាត់​សុំ​គេ​ចេះតែ​បាន​ហើយ ចុះ​អ្នក​ក្រីក្រ​អ្នក​លំបាក​ជាង​គាត់​តើ​ទៅ​សុំ​អ្នកណា​បាន​»​។​

​ផ្ទុយ​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ មតិ​មួយ​ចំនួនទៀត បាន​យល់​ពី​ស្ថានភាព​អ្នកនាង​ខ្ញុង ហើយ​បញ្ចេញយោបល់​ដូច្នេះ​ថា «​មិន​នឹកស្មាន​បង​ហ៊ា​និយាយ​បែប​នឹង​ទេ បង​មាន​តាមដាន​ពី​ដើម​ដល់​ចប់​ទេ សោកស្តាយ​ពេល​ឮ​បងប្រុស​និយាយ​បែប​នឹង ខ្ញុំ​មិនមែន​អ្នក​សិ​ល្បៈ​ខ្ញុំ​ក៏​អាណិត​គាត់​ចុះ​បង​ជា​នាក់​សិល្បៈ​ដូចគ្នា​ហេតុ​អី​និយាយ​បែបនេះ​,

សម្រាប់ខ្ញុំ​មិន​ថា​អី​ទេ​លោកពូ ព្រោះ​ពេលខ្លះ​គាត់​មិន​មាន​ជម្រើស​ទៅ​ហើយ តែ​បង​គាត់​សុំ​ប៉ុណ្ណឹង​បើ​យើង​អាច​ជួយ​បាន​ក៏​ជួយ តែបើ​មិន​ជួយ​ទេ​ ក៏​មិន​អី តែ​អ្នកខ្លះ​វិញ​មិន​ជួយ​ហើយ​បែរ​ឌឺដង​ឱ្យ ហើយ​ជេរ​គាត់​ទៅវិញ​ហ៊ឹម​ជីវិត និង​វាសនា​មនុស្ស មើលមិនឃើញ​ទេ អ្នកសិល្បៈ​មិន​ខុស, សុំ​គេ​ល្អ​ហើយ​ណា​លោក​ម្ចាស់​កុំអោយ​តែ​យើង​ទៅ​លួ​,​ច​ឆ​,​ក់​ឬ​បង្ខំ​គេ ប្ល​,​ន់​គេ​នោះ​ទើប​មិនល្អ គេ​ស្រឡាញ់​យើង​គេ​អោយ ជា​រឿង​ត្រឹមត្រូវ ជា​សិល្បៈ​នៃ​ការចែករំលែក​ណា​លោក​ម្ចាស់​, ​

​គួរ​បញ្ជាក់​ថា នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១​ , តារា​ស្រី​សម្បូរ​វោរ​ហា​ស័ព្ទ​ អ្នកនាងខ្ញុង​ បាន​ឡាយ​វីដេអូ ​​​​ ​ភ្ជាប់​ជាមួយCaption​ថា ​​«​នាង​ខ្ញុំ​ពិតជា​បាន​ខ្ចី​បំ,ណុល​ម្ចាស់បំណុ,ល​ជាច្រើន ទាំង​មាន​សែក គ្មាន​សែក នាង​ខ្ញុំ​ពិតជា​អស់​លទ្ធភាព​ក្នុងការ​រកប្រាក់​មក​ស​ង​បំណុល​តទៅទៀត​ហើយ។ នាង​ខ្ញុំ​មានតែ​ត្រូវ​ជាប់,ពន្ធ,នាគារ​ ដែល​មូលហេ,តុ​មិនមាន​ប្រាក់​សង​ម្ចាស់បំណុ,ល​តទៅទៀត​ទេ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុង បានរៀបរាប់ ជាមួយនឹងការលើកដៃសំពេះ,អង្វរ,ករ​ថា «ដោយ​នាង​ខ្ញុំ​អាណិត​កូន​ប្រុស​ទាំង​ពីរ​នាក់​ដែល​មានម្ដាយនឹងត្រូវជាប់ពន្ធ,នាគារ ដូចនេះ​ហើយដើម្បីឲ្យកូនខ្ញុំ​បានបន្តរៀន​សូត្រនឹងបាន​បាយហូប សូម​បងប្អូនដែលធ្លាប់​គាំទ្រនាងខ្ញុំជួយ​អនុ,គ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាង​ខ្ញុំពិត​ជាអរគុណបងប្អូន​ទាំងអស់គ្នាទុកជាមុន និងជូនពរបងប្អូន​ទាំងអស់គ្នាជួបតែសំណាងល្អ ​សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះនៅ ​​​ក្នុងការ​ឡាយ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខ្ញុង បាន​រៀបរាប់​ឱ្យដឹងទៀត​ថា អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ ដែល​ខ្លួន​បាន​បៀម​ទុក្ខ​មិន​ហ៊ាន​និយាយប្រាប់​អ្នកណា សូម្បីតែ​ស្វាមី​របស់​នាង។ នាង​បាន​ជំពាក់​បំពុល​គេ​ចំនួន ៥៧២,០០០​ដុល្លារ និង​ត្រូវរ​រង​ការគំ,រាមកំ,ហែង​បង្ហោះ​រូប​បង្ខូចកេរ្ដិ៍​ឈ្មោះ​ពី​សំណាក់​ម្ចាស់បំ,ណុល ទាំង​ជនជាតិ​ចិន និង​ជនជាតិខ្មែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុងបន្តថា ប៉ុន្តែ​ដោយសារ​ការស្រលាញ់​អាណិតកូនៗ​ទាំងពីរ​របស់​នាង នាង​ក៏បាន​អង្វរករ​ម្ចាស់បំ,ណុល​ឱ្យ​អនុគ្រោះ​ខ្លះ និង​ខំប្រឹង​រកលុយ​ពីនេះ​ពី​នោះមក​ដោះស្រាយ​ខ្លះ រក្សា​កេ​រ្ដ៍​ឈ្មោះ​មួយពេលៗ ដើម្បី​បាន​បន្ត​អាជីព​សិល្បៈ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បន្តថា បើទោះជា​យ៉ាងណា​ពេលនេះ​ នាង​អស់​លទ្ធភាព​ក្នុងការ​រកប្រាក់​មក​ស​ង​ម្ចាស់បំណុល​បន្តទៀត​ហើយ ហើយ​នាង​ក៏​បានដឹង​ច្បាស់​ដែរ​ថា នាង​អាច​នឹង​ជាប់,ពន្ធ​ធ,នាគារ ព្រោះតែ​ម្ចាស់បំណុល​មួយចំនួន មិន​ព្រម​អនុគ្រោះ៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា ​វីដេអូ ខាង​ក្រោម​នេះ ៖ ​

Related posts