នោះ​! ខ្ញុង លើកដៃ​សុំ​ជំនួយ​, លោក ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បង្ហោះ​សារ ​ដាស់តឿន​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា ក្រោយពី​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​អ្នកនាង​ខ្ញុង ដាច់ចិត្ត​ទម្លាយ​រឿង​ជំពាក់​គេ​ជិត​៦០​ម៉ឺន​ដុល្លារ និង​អំពាវនាវ​សុំ​ជំនួយ​ពី​អ្នកគាំទ្រ​នោះ , មាន​បងប្អូន​មួយ​ចំនួន​ក៏​រិះគន់ ខណៈ​មួយចំនួនទៀត ការសម្ដែង​ការ​អាណិតអាសូរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង តារា​សម្ដែង លោក សា​វិ​ន ហ្វី​លី​ព ក្រោយពី​ដឹង​រឿង​នេះ​រួចមក​, នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១ លោក បាន​បង្ហោះ​សារ​យ៉ាង​ចាក់​ដោត​ថា «​ហេតុអ្វី​បានជា​តារា​ខ្មែរ​ជៀស​មិន​ផុតពី​លើកដៃ​សុំ​លុយ​គេ​ចឹ​ង​?​តម្លៃ​អ្នក​សិល្បៈ​បន្ត​អាប់​អោន BeYourself !»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រដៀង​គ្នា​នេះ​ដែរ លោក​ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​បង្ហោះ​សារ លើក​ជា​សំណួរ​ អម​ដោយ​ការ​ដាស់តឿន​ថា «​ខ្ញុំ​មិន​យល់ ហេតុអ្វី​អ្នក​សិល្បៈ​ឲ្យ​តែ​ខ្វះខាត​ តែងតែ​ផុស​សុំ​ជំនួយ​? អ្នក​ខ្វះខាត​ជាង​យើង​មាន​ច្រើន​ណាស់!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការលើកឡើង​របស់លោក ហេង ឡុង នេះ មាន​ទាំង​មតិស្រប និង​មតិផ្ទុយ​។ ចំពោះ​មតិស្រប បាន​បញ្ចេញ​ទស្សនៈ វា​,​យ​ប្រ​,​ហារ ថា «​បើ​ខ្ញុំ​វិញ​ជួយ​ក្នុង​វិស័យ​កីឡាប្រដាល់​ល្អ​ជាង​, អន់​ជាង​អ្នក​រើស​អេតចាយ​ទៀត​, ត្រូវ​ហើយ​បងប្រុស​អ្នក​អត់​នៅ​ស្រុក​ខ្មែរ​យើង​មាន​ច្រើនណាស់​អ្នក​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​បាត់បង់​ចំណូល​នៅក្នុង​គ្រួសារ​ ហេតុអ្វី​តារា​ពេល​ដែល​ជួប​បញ្ហា​​​តែងតែ​ស្រែក​​រក​ជំនួយ​រហូត​ចឹ​ង ​ធ្វើ​អ្វីមួយ​អត់​មាន​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ខ្វះខាត គេ​មាន​ឡាន មានផ្ទះ មាន​ដី ចំណែក​អ្នក​ខ្វះខាត​ដូច​ខ្ញុំ​រកតែ​លុយ​បង់​បន្ទប់​ជួល​ត្រឹម​20$​សឹង​គ្មាន​ផង​, និយាយ​ត្រូវ​ណាស់​ពូ ខ្ញុំ​គាំទ្រ​។ មនុស្ស​ចាស់ជរា​ខ្លះ​គាត់​រស់នៅ​គ្មាន​ទីពឹង​ផង​គាត់​មិនដែល​សុំ​ជំនួយ​ពី​អ្នកណា​ផង តែ​មនុស្ស​មួយ​ចំនួន​វិញ​បែរជា​ខ្ចី​លុយ​គេ​សប្បាយ ឡូយឆាយ ហ៊ឺហា ទៅ​ជួយ​វិញ​។ តែ​ក៏​ពិបាក​ថា​ព្រោះ​ជា​ទឹកចិត្ត​របស់​គេ​ចង់​ជួយ តែ​សម្រាប់​មតិ​ខ្ញុំ​ជួយ​មនុស្ស​ដែល​ទីទាល់ក្រ ចាស់ជរា ជន​ពិការ​ល្អ​ខ្លាំង​ម្យ៉ាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​មតិផ្ទុយ​វិញ បាន​លើក​ឡើងថា «​វា​គ្មាន​អ្នកណា​ចង់​សុំ​ជំនួយ​ទេ​ តែ​វា​ដល់​ចំណុច​ទាល់​ទើប​ដាច់ចិត្ត​សុំ​ជំនួយ​ សុំ​កុំ​ដាក់​សម្ពាធ​ដល់​គ្នា​ទៀត ​បើ​មិនបាន​ជួយ​គាត់​ បើ​តាម​ដឹង​លោក​ក៏​ជា​ប្រធាន​សិល្បៈ​មួយ​ប្រធាន​ដូចជា​ម៉ែឪ​របស់​គេ ​គួរតែ​លើកទឹកចិត្ត​ឲ្យ​គ្នា​មិនមែន​មក​សរសេរ​ពាក្យ​អស់នេះ​វា​មិនត្រូវ​ទេ​ ដូច​ពាក្យចាស់​លោក​ពោល​ថា ​ថោក​អី​នឹង​ដៃ​ថ្លៃ​អី​នឹង​ម៉ាត់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យចាស់​លោក​ពោល​ថា សម្ដី​អាច​សម្លា,ប់​មនុស្ស​បាន បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យកជើង​រាទឹក ធ្វើជា​ប្រធាន​គ្រប់គ្រង​គេ​ ចង់​និយាយ​ណែនាំ​អី​ ម៉េច​មិន​និយាយ​ផ្ទាល់​? ទៅ​ផុស​ផ្លែផ្កា​ដូច​ក្មេង​បែប​នឹង​បាន​អ្វី​មកវិញ​?, គាត់​ជា​បុគ្គល​ដែលធ្វើអោយ​ខ្ញុំ​សើច​ បើ​គ្មាន​គាត់​ខ្ញុំ​ក៏​គ្មាន​សំណើច​​​ដែរ ​ហើយ​វា​ជា​ទឹកចិត្ត​ដែល​យើង​ជួយ​គាត់ តែ​​បើ​ពូ​ឯង​វិញ ​ស្រែក​សុំ​លាន​អាចម៍​ក៏​គ្មាន​អាណា​ជួយ​ដែរ​ ​ព្រោះ​គ្មានអ្វី​អោយ​គេ​សប្បាយ​ចិត្តជា​១ ​មានតែ​អោយ​គេ​ស្អប់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រែង​លោក​ប្រធាន​សិល្បៈ​ហ្អី​? អ្នក​សិល្បៈ​​គេ​មានតែ​ជួយ​តាម​លទ្ធភាព​ តែ​លោក​ធ្វើ​ដល់​ប្រធាន​គេ​ហើយ​នៅ​ផុស​ដៀមដាម​គេ​ទៀត​ បើ​លោក​មិនបាន​ជួយ​ទេ​សូម​កុំ​ជាន់​គាត់​បន្ថែម​អី ​ហើយ​ខ្ញុំ​សង្ឃឹមថា​ លោក​ផុស​ហើយ​នឹង​មិន​លុប​វិញ​ចុះ​៕,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មិនបាន​ជួយ​គាត់ សូម​កុំ​ជេរ ​ឬ​ដៀមដាម​គាត់​អី ថា ​អ្នកក្រ​ទៅ​គាត់​ពិបាក​ បើ​ក្រ​អត់​ជំពាក់​គឺ​មិនសូវ​ពិបាកចិត្ត​គិត​ច្រើន​ដូច​អ្នក​ ដែល​កំពុង​ទាល់ ​ទឹក​ដល់​ច្រមុះ​បែបនេះ​ទេ​ពូ​អើយ​, អ្នក​ជួយ​ជា​ទឹកចិត្ត​របស់គេ​លុយ​គេ​ កុំមក​​ទើស ​គាត់​មិន​សុំ​ច្រើនឯ​ណា​តែ​1$​ក៏​មិនធ្វើអោយ​អ្នក​ជួយ​ក្ស័យធុន​ផងដែរ​៕

Related posts