ចាក់​ដោត​! អ្នកក្រ ម្នាក់ ណែនាំ​អ្នកស្រី ទ្រី ដា​ណា ជួយ​គេ​ឲ្យ​ប្រមាណ​ខ្លួន ស្រាប់តែ​អ្នកស្រី ទ្រី ដា​ណា តប​ថា បើ​ធ្លាក់ខ្លួន​ក្រ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា ត្រូវបាន​មហាជន​ដឹង​ទូទៅ​ថា ជា​ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ដែល​កំពុងមាន​ភាពជោគជ័យ​ខ្លាំង​លើ​មុខ​ជំនួញ​ជាច្រើន ហើយ​ទន្ទឹមនឹង​ភាពជោគជ័យ​នេះដែរ អ្នកស្រី ក៏​តែងតែ​ធ្វើ​សកម្មភាព​មនុស្សធម៌ ដោយ​ចំណាយលុយ​អស់​រាប់ពាន់ រាប់ម៉ឺន ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​អ្នកស្រី ចំណាយលុយ​ជួយ​ច្រើនពេក បែបនេះ ស្រាប់តែ អ្នកគាំទ្រ​ម្នាក់ ដែល​ហៅ​ខ្លួនឯង​ថា ជា​អ្នកក្រ​នោះ បាន​ចូលទៅ​បញ្ចេញមតិ ណែនាំ​ដល់​អ្នកស្រី ទ្រី ដា​ណា ដូច្នេះ​ថា «​ចែ​ជួយ​គេ​ប្រមាណ​ខ្លួន​ផង​! រាប់ពាន់ រាប់ម៉ឺន​រាល់ថ្ងៃ ពេល​ធ្លាក់ខ្លួន គ្មាន​អ្នកណា​គេ​ស្គាល់​ទេ​! បំណងល្អ​ពី​អ្នកក្រ​ម្នាក់​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​ណែនាំ​បែបនេះ អ្នកស្រី ទ្រី ដា​ណា បាន​ស្ក្រី​ន​សត​ខំ​មិន​នេះ យកមក​បង្ហោះ នៅ​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ ហើយ​ធ្វើការ​ឆ្លើយតប​បែបនេះ​ថា «​ខ​មិន​ចាក់​ដោត លើកទីមួយ​ហើយ ដែល​នាង​ខ្ញុំ​យកមក​ផុស ខ​មិន​បែបនេះ​ពិតជា​ចាក់​ដោត​មែន សូម​អរគុណ​បងប្រុស​បងស្រី​ខ្លាំងណាស់ ដែល​បាន​ណែនាំ និង​ពន្យល់​បែបនេះ ប៉ុន្តែ​សុំ​ឆ្លើយតប​ទៅកាន់​បងប្រុស​បងស្រី​វិញ​ថា ចំពោះ​ការជួយ​រាប់ម៉ឺន​រាប់ពាន់​ដុល្លារ​រាល់ថ្ងៃនេះ គឺ​ជួយ​ដោយ​ចេញពី​ចិត្រ និង​បេះដូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ ដែល​ជួយ​ចេញពី​ចិត្ត​មិនមាន ពេល​មិនមាន​វេលា មិនមាន​រដូវ​ការ​ឡើយ​កន្លែង​ណា​ជួប​ទុក្ខលំបាក ពេលដែល​ឃើញ​ពេលណា គឺ​ជួយ​ពេលនោះ បើសិនជា​ខ្ញុំ​ធ្លាក់ខ្លួន​ក្រ ដោយសារ​ការជួយ​អ្នកក្រ ឬមួយ​ក៏​ដោយសារ​ការជួយ​មនុ​ស្សទូទៅ​ក៏​ល្អមើល​ដែរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទេវតា​ប្រាកដជា​មិន​បើកភ្នែក​មើល​មនុស្ស ដែល​កំពុងតែ​ជួយសង្គ្រោះ​មនុស្ស​រាប់រយ​រាប់ពាន់​រាប់ម៉ឺន​នាក់​នោះទេ ខ្ញុំ​សង្ឃឹមថា អំពើ​ល្អ ដែល​ចេញពី​ចិត្ត​ពិតប្រាកដ អំពើ​ល្អ ដែល​ធ្វើ​ដោយ​គ្មាន​លក្ខខណ្ឌ អំពើ​ល្អ​ដែល​ធ្វើ​ដោយ​មិន​មានការ​ហត់នឿយ​អំពើ​ល្អ ដែល​ធ្វើ​ចេញពី​ចិត្ត​ពិតប្រាកដ គឺ​ប្រាកដជា​បាន​ផល​តបស្នង​មកវិញ​នូវ​សេចក្តីសុខ​ពិតៗ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ការជួយ របស់ខ្ញុំ​រាល់ថ្ងៃនេះ គឺ​ខ្ញុំ​មាន​គោលដៅ​ពី​គោលដៅ​ទីមួយ គឺ​ខ្ញុំ​ចង់​ចែករំលែក​ទ្រព្យសម្បត្តិ​របស់ខ្ញុំ ដែល​ខិតខំ​គ្មាន​ថ្ងៃ​សម្រាក​មួយចំនួន​ទៅកាន់​បងប្អូន លោកតា​លោកយាយ ដែល​គាត់​កំពុង​តែមាន​ជីវភាព​ខ្វះខាត​ជួប​ទុក្ខលំបាក​ដែល​មិនមាន​អ្នក​ទីពឹង អោយបាន​កុសលផល​បុណ្យ​ទុកជាតិ​ក្រោយៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​ទី 2 គឺ​ខ្ញុំ​ចង់​ចែករំលែក​នូវ​សេចក្តី​ល្អ​ឱ្យ​បងប្អូន​មហាជន និង​សាធារណជន​ទាំងអស់​នាំគ្នា​សាង​ល្អ​អោយបាន​ច្រើន បើ​ធ្លាក់ខ្លួន​ក្រ ដោយសារ​ការជួយ​សង្គ្រោះ​អ៊ំ​ពូ​មីង បងប្អូន​លោកតា​លោកយាយ​មួយចំនួន​ក៏​ល្អមើល​ដែរ​ណា​បងប្រុស​បងស្រី សូម​អរគុណ​បំណងល្អ​»៕​ សូមមើលការឆ្លើយតបជាស្ក្រីនសតដូចខាងក្រោមនេះ ៖

Related posts