ប្រយោគ​ចុក​ឈា,ម! ម្សិលមិញ​ ឌុ​ច លីដា ​ជួយ​ខ្ញុង ២០​ដុល្លារ ស្រាប់តែ​ថ្ងៃនេះ លើក​ការ​ប្រៀបធៀប​យ៉ាង​ចាក់​ដោត​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​តារា​កំប្លែង អ្នកនាង​ខ្ញុង ទម្លាយ​រឿង​ជំពាក់​គេ​ជាង​៥៧​ម៉ឺន​ដុល្លារ និង​លើកដៃ​សុំ​ជំនួយ តាមរយៈ​ការ​ឡាយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នោះ​, តារា​សម្ដែង អ្នកនាង ឌុ​ច លីដា ស្ថិត​ក្នុងចំណោម​អ្នក​សិល្បៈ​មួយ​ចំនួនទៀត ដែល​ចូលរួម​ជួយ​អ្នកនាង​ខ្ញុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​រសៀល​ថ្ងៃ​១៨ ខែតុលា​, តារា​សម្ដែង ឌុ​ច លីដា បាន​ផ្ញើ​លុយ​ជួយ​អ្នកនាង​ខ្ញុង​២០​ដុល្លារ ហើយ​លើកឡើងថា «​ជួយ​បាន​ក៏​ជួយ ជួយ​មិនបាន​សូមកុំ​បន្ទោស ទោះ​មិនដឹង​មូលហេតុ​ច្បាស់ ការពិត​យ៉ាងណា តែ​គាត់​សុំអោយ​ជួយ​យើង​ត្រូវ​យល់​ពី​ទុក្ខលំបាក​មនុស្ស​ពេលនេះ សំខាន់​កូនៗ​គាត់​នៅ​តូច ខ្ញុំ​យក​ចំណែក​កូន​របស់ខ្ញុំ Ketyamnei Leng កិ​ត្យា​មណី (London ) ជួយ​គាត់​បាន​តិចតួច Lida Duch – Actress/Model សូម​បងស្រី​ឆាប់​ឆ្លង់​ផុត​បញ្ហា​នេះ Srey Knhong»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Chhim Chantharith» បាន​បង្ហោះ​សារ អមដោយ​រូបថត ធ្វើការ​ប្រៀបធៀប​គ្នា​រវាង អ្នក​សិល្បៈ​២​រូប គឺ​អ្នកនាង ខាត់ សុ​ឃីម និង​អ្នកនាង ខ្ញុង ដោយ​លើក​ឡើង​ថា «​ភាព​ខុសគ្នា​រវាង​អ្នក​ទាំងពីរ​គំនិត​ពិចារណា​តាម​ការគួរ​ នាង​ខ្ញុង 572000​ដុល្លារ អាចជួយ​គាត់​តាម ABA ត្រឹម​1$. នាង​ខាត់​ សុខ​ឃឹម 750000​ដុល្លារ ដូចជា​មិន​ហា​មាត់​សុំ​ជួយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​ឃើញ ការប្រៀបធៀប​បែបនេះ តារា​សម្ដែង ឌុ​ច លីដា ក៏បាន​ចែករំលែក​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​ធ្វើការ​សរុប​សេចក្ដី​ថា «​បើ​សរសេរ​ វា​វែង​ពេក តែ​សុំ​កាត់​ខ្លី 75 អ្នកខ្លាំង​ពូកែ មាន​ភាព​តស៊ូ​ត​ និង​ឆ្លាត​វៃ​ទុក​ធ្វើជា ​មនុស្ស​គំរូ​ល្អ 57 អ្នក​ដែល​ទាល់​ដោះស្រាយ​មិន​ចេញ ទុកជា​មេរៀន​ខ្លះ​ទៅ វាសនា​មនុស្ស​មិន​ដូចគ្នា​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០២០ តារា​ពហុ​ជំនាញ ​អ្នកនាង ខាត់ សុ​ឃីម ​បាន​ចាញ់បោ,ក​គេ​អស់​លុយ ៧៩​ម៉ឺន​ដុល្លារ​អាមេរិក តាមរយៈ​ការ​ដាក់​ប្រាក់​ជាមួយ​ក្រុមហ៊ុន ​មួយ។ ទោះ​យ៉ាង​ណា ​អ្នកនាង ​មិន​បាន​សុំ​ជំនួយ​ពី​អ្នកណាម្នាក់​ឡើយ មាន​តែ​ការ​ចែករំលែក​បទពិសោធន៍​របស់​ខ្លួនឲ្យ​មហាជន​បាន​ដឹង ចៀសវាង​មាន​ប,ញ្ហា​ដូច​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចាញ់​បោ,ក​គេ​រួច​មក​ អ្នកនាង​ ខាត់ សុឃីម បាន​ខិតខំ​រកស៊ី​ ដើម្បី​ដោះ​បំ,ណុល​ផ្ដើម​ជីវិត​ជាថ្មី ហើយ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​ទើបតែ​បំពេញ​សេចក្ដី​សុខ​ខ្លួនឯង ​តាម​រយៈ​ការ​ទិញ​រថយន្ត​ថ្មី​សន្លាង ​ម៉ាក​ Lexus 570 ស៊េរី​ឆ្នាំ​២០២១ តម្លៃ​ជាង​២០ម៉ឺនដុល្លារឯណោះ។ ចំណែកនៅថ្ងៃទី១៩ ខែតុលា នេះ អ្នកនាង បានប្ដូរប្រូហ្វាល់ផេកថ្មី ហើយដាក់Captionយ៉ាងចាក់ដោតថា «គ្រប់ ការមើ,លងាយ មិនមែនសុទ្ធតែ អាក្រក់ទេ ​អរគុណ អ្នកមើលងាយ ទើបធ្វើអោយខ្ញុំ រឹងមាំ ​អរគុណបេះដូង»៕

Related posts