ជួប​រឿង​ដូចគ្នា! ម្នាក់ៗ​ផុង​ខ្លួន​អស់​លុយ​រាប់​សែន​ដុល្លារ តែ​ដំណោះស្រាយ ខ្ញុង និង ខាត់ សុឃីម ហាក់​ផ្ទុយ​ពី​គ្នា​ស្រឡះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជាមេរៀនជីវិតមួយសម្រាប់មហាជនទូទៅ និងបណ្ដាអ្នកជំនួញមួយ​ចំនួន ដែល​ចង់ហក់​លោត​ចង់បានប្រាក់ចំណេញ ដោយ​មិនមានមូលដ្ឋានច្បាស់លាស់ ដែលអាចធ្វើឱ្យ​មានហានិ​ភ័យ​ផ្សេងៗ​កើត​ឡើង និងនាំឱ្យខាតបង់នូវទ្រព្យសម្បត្តិ ហើយហ៊ុំព័ទ្ធដោយបំណុល ។ ជាក់ស្ដែងតារាខ្មែរចំនួនពីររូបហើយ ដែលមានបទពិសោធន៍ផុងខ្លួនខាតបង់​​រាប់​សែន​ដុល្លារ ដោយសារតែការបន្ដាក់ទុនរកស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម កាលពី​កំឡុង ​ខែឧសភា ឆ្នាំ​២០២០២ បាន​ដាច់ចិត្ត​ទម្លាយ​ថា បាន​ផុងខ្លួន​អស់​ប្រាក់​ជិត​៩០​ម៉ឺន​ដុល្លារ ជាមួយនឹង​ក្រុមហ៊ុន «​អ៊ី​ណា​រីតា​»។ តារា​ពហុ​ជំនាញ​រូបនេះ​អះអាងថា វា​ជា​បទពិសោធន៍​មួយ​ក្នុង​ជីវិត គឺ​មនុស្ស​យើង​មិនត្រូវ​លោភលន់​ពេក​នោះទេ ព្រោះ​ដោយសារតែ​នាង​ចង់បាន​លុយ​ការ​គេ ១​ម៉ឺន​ដុល្លារ​បានការ​២​ពាន់​ដុល្លារ ទើប​នាង​ផុងខ្លួន​បែបនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​បើទោះជា​យ៉ាងណា តារា​ស្រី​ល្បី​ទាំង​សិល្បៈ​បុរាណ និង​សម័យ​រូបនេះ នៅតែ​ប្រកាន់​ជំហរ​មុតមាំ និង​មិន​ប្រកាស​សុំ​ជំនួយ​ពី​នរណា​ឡើយ ។ ខាត់ សុ​ឃីម បាន​ប្រើ​ដំណោះស្រាយ​ដ៏​ល្អប្រសើរ​មួយ គឺ​ខំប្រឹង​ងើបឈរ​ដោយ​ខ្លួនឯង ជាមួយ​កម្លាំង​ញើស​ឈាម​របស់​នាង រហូត​ជីវភាព​គ្រួសារ​មាន​ពន្លឺ​ឡើងវិញ និង​អាចមាន​លទ្ធភាព​ទិញ​រថយន្ដ​ទំនើប​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្ដី​ដ៏​មានន័យ​របស់ ខាត់ សុ​ឃីម នាង​ថា​ការដែល​នាង​ចាញ់បោក​គេ ហើយ​ធ្លាក់​ក្នុង​បំណុល​គេ​បែបនេះ គឺ​ដោយសារតែ​នាង​ទុកចិត្ត​គេ​ពេក​, ចង់បាន​លុយ​ការ​ហ្នឹង​ពេក អីចឹង​បទពិសោធន៍​ភាព​លោភលន់ ខ្ជិល​ធ្វើការ​គឺ​អត់​កំណើត ។ នាង​សង្កត់ធ្ងន់ថា ឆ្លងកាត់​ជីវិត​ដ៍​លំបាក​មួយ​នេះ​ធ្វើ​ឲ្យ​នាង​កាន់តែ​យល់ថា​គ្មាន​ទេវតា​ឯណា​ទម្លាក់ លុយ​ពីលើ​មេឃ​ឲ្យ​យើង​នោះទេ បើ​យើង​មិន​ខំប្រឹងប្រែង​ធ្វើការ​និងរ​កវា​ដោយ​ខ្លួនឯង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក ចំពោះ​តារា​កំប្លែង​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ស្រី​ខ្ញុង ក៏​មិន​ខុសពី​អ្នកនាង ខាត់ សុ​ឃីម នាង​បាន​ផុងខ្លួន​ជាមួយនឹង​ប្រាក់​ចងការ​បង្វិល​ពី​ម្នាក់​ឱ្យទៅ​ម្នាក់ ព្រមទាំង​លង់ខ្លួន​ជាមួយ​សម្ភារៈ​និយម​បង់​រំ​លោះ​ដូចជា ឡាន​ទំនើប និង​របស់របរ​ផ្សេងៗ​ទៀត រហូត​ជាប់បំណុលគេ​ជាង​៥៧​ម៉ឺន​ដុល្លារ និង​ត្រូវ​បង់​ការប្រាក់​រហូត​៤​ម៉ឺន​ដុល្លារ​ក្នុង​១​ខែៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​អ្វីដែល ស្រី​ខ្ញុង ផ្ទុយស្រឡះ​ពី​អ្នកនាង ខាត់ សុ​ឃីម នោះ គឺ​ដំណោះស្រាយ​បញ្ហា​ដែល​បាន​សាង​ឡើង​ដោយ​ខ្លួនឯង ពោលគឺ​ក្រោយពី​អស់​លទ្ធភាព​ក្នុងការ​បង្វិល​លុយ​ឱ្យ​ម្ចាស់បំណុល មាន​ទាំង​ជនជាតិ​ចិន និង​ខ្មែរ ស្រី​ខ្ញុង ក៏បាន​ស​ម្រេ​ចិត្ត​ធ្វើ​រឿង​ដ៏​ភ្ញាក់ផ្អើល​ស្ទើរ​ទូទាំងប្រទេស ដោយ​ចេញទៅ​យំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ក្ដី​ករុណា​ពី​មហាជន និង​សប្បុរសជន ដើម្បី​ឱ្យជួយ​ដល់​រូបនាង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើទោះជា​យ៉ាងណា ស្រី​ខ្ញុង ក៏ត្រូវ​បាន​ស្ញើ​ច​សរសើរ​ថា មាន​ទំនួល​ខុស​ខ្ពស់ ដ្បិត​នាង​មិនបាន​គេចវេស​ពី​បញ្ហា​នេះ ប៉ុន្តែ​នាង​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។ ចំណុច​នេះ​បានធ្វើឱ្យ​មហាជន​ជាច្រើន​កើតក្ដី​អាណិតអាសូរ​ចំពោះ​រូបនាង និង​បាន​ជួយ​នាង​តាមរយៈ​ជំនួយ ABA ដើម្បី​ជាការ​តបស្នង​ដល់​នាង ដែល​ធ្លាប់បាន​បង្ក​សំណើច​ដល់​ទស្សនិកជន​ក្នុងពេល​កន្លងមក ៕ ប្រភព ៖ តារាញូស៍​

Related posts