ចាក់​ដោត! អ្នក​សិល្បៈ​មួយ​ចំនួន​ជួយ​ខ្ញុង​ព្រោងព្រាត​, នាយ​គ្រឿន អតីត​ក្រុម​កំប្លែង​ជាមួយ​គ្នា បង្ហោះ​សារ ដាស់តឿន​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល អ្នក​សិល្បៈ​មួយ​ចំនួន បាន​ចូលរួម​ជួយ អ្នកនាង ខ្ញុង ព្រោងព្រាត​នោះ ងាក​មក​តារា​កំប្លែង នាយ​គ្រឿន ដែល​ជា​អតីត​ក្រុម​កំប្លែង​អា​មួយ​គ្នា មិន​ឃើញ​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​បញ្ជាក់​ពី​ការចូលរួម​ជួយ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​មិនឃើញ​បង្ហាញ​ពី​ការជួយ​អ្នកនាង​ខ្ញុង ក៏ពិតមែន តែ​នាយ​គ្រឿន បានធ្វើ​រឿង​មួយ ឲ្យ​អ្នកគាំទ្រ​កោតសរសើរ តាមរយៈ​ការ​ចំណាយ​លុយ​ផ្ទាល់ខ្លួន ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា រហូតដល់​ទៅ​ជិត​១​ពាន់​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត និង​ស្ក្រី​ន​សត​ផ្ញើ​លុយ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នា​រសៀល​ថ្ងៃទី​១៩ ខែតុលា នោះ នាយ​គ្រឿង បាន បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន និង​ធ្វើការ​ដាស់តឿន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ថា «​មិន​ឆ្លៀតឱកាស តែ​ជា​ឱកាស​ពេល​ខ្ញុំ​នៅ​មាន​លទ្ធភាព សូម​ចូលរួម​ជួយ​មន្ទី​រពេទ្យ​គន្ធបុប្ផា​ដើម្បី​កុមារ​កម្ពុជា ទោះ​ថ្ងៃក្រោយ​ខ្ញុំ​ឆ្កួត​ឬ​ជា ក្មួយៗ​ទាំង​អស់គ្នា​ខំ​តែ​រៀន​ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​របស់លោក បាន​លើកឡើងថា «​មានន័យ​ណាស់​បង​ត្រង់​ឃ្លា​ចុងក្រោយ​ទៅ ចាក់​ដោត​, អរគុណ​ប្អូន​ខ្លាំងណាស់​, ល្អ​បង​ជួយ​មន្ទីរ​ពេទ្យ​ល្អ​ជាង​, ធ្វើ​អ្វីៗ​ដើម្បី​ខ្លួន​យើង និង​សង្គម​ទៅ​ថ្ងៃ​ខាងមុខ កុំ​ធ្វើ​អ្វី​ដើម្បី​បំផ្លាញ​ខ្លួនឯង​, ពូ​គិត​បាន​វែងឆ្ងាយ​ណាស់ អ្នកណា​គួរ​ជួយ​អ្នកណា​មិន​គួរ​ជួយ អរគុណ​ពូ​ដែល​មិន​ជោ​រតាម​តារា​ផ្សេង​»​។ ក្រៅពី​ការ​លើកសរសើរ​នេះ​ដែរ ក៏មាន​អ្នកគាំទ្រ​លោក​មួយចំនួន បាន​បរិច្ចាគ​ថវិកា តាម​លោក​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមក តារាកំប្លែង នាយពែកមី ជាបងប្រុសនាយគ្រឿន និងធ្លាប់ជាដៃគូដ៏សមសក្ដិរបស់អ្នកនាងខ្ញុងវិញ ក៏មិនឃើញបង្ហោះសារបង្ហាញពីការជួយលុយដល់ខ្ញុងដែរ។ តែបានធ្វើរឿងល្អមួយដូចប្អូនរបស់របស់នាយផងដែរ ដោយជួយមន្ទីរពេទ្យគន្ធបុប្ផាចំនួន៥០០ដុល្លារ៕

Related posts