ឧកញ៉ា ហួត ជា ស្ដាយ​ទឹកចិត្ត ដែល​ជួយ​ខ្ញុង ហើយ​ដើម្បី​ជា​ការ​សង​នូវ​ទឹកចិត្ត​ក៏​សម្រេច​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ដឹងថា ការ ដែល​ខ្ញុំ​ឡាយ​វីដ​អូ ទម្លាយ​រឿង​ជំពាក់​លុយ​គេ​ជិត​៦០​ម៉ឺន​ដុល្លារ និង​អំពាវនាវ​សុំ​ជំនួយ ជាការ​រៀបចំ​របស់លោក​គ្រូ ជោគជ័យ​ម្នាក់​នោះ បានធ្វើ​ឲ្យ​ឧកញ៉ា ហួត ជា ឡាយ​វីដេអូ សម្ដែង​ការ​ស្ដាយ​ទឹកចិត្ត ដែល​ខំ​ជួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​វីដេអូ នៅ​យប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ ឧកញ៉ា ហួត ជា បាន ដាក់​Caption​ថា «​រឿង​អ្នកនាង​ខ្ញុង នរណា​ខ្លះ​គួរ​ទទួលខុសត្រូវ បើ​ដូច​ពាក្យ​លោកគ្រូ សៀវ សុផល​និយាយ​មែន​? បងប្អូន​យល់​យ៉ាងណា តែ​សូម​ស​សើរ​លោកគ្រូ​1 ថ្ងៃ អាច​អោយ​អ្នកនាង​ខ្ញុង​បាន​ចំណូល​ច្រើន​ដោះ​បំណុល​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​នោះ ឧកញ៉ា ហួត ជា បាន​បញ្ជាក់ថា បើ​ពិត​ដូច​លោកគ្រូ​មានប្រសាសន៍ វា​ជា​រឿង​មួយ ដែល​គួរ​ឲ្យ​សោកស្ដាយ​នូវ​ទឹកចិត្ត​របស់​បងប្អូន ដែល​ខំ​វេរ​២​កាក់​កន្លះ ៣​កាក់​, ខ្ញុំ​អស់​៦៨​ដុល្លារ តែ​អត់​ស្ដាយ​លុយ​ទេ តាមពិត ខ្ញុំ​ក៏​ធ្លាប់​ជួប​គាត់​ខាងក្រៅ ហើយ​ខ្ញុំ​ធ្វើបុណ្យ​អស់​ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​ស្ដាយ​ទឹកចិត្ត​អ្នក​១​ពាន់​រៀល អ្នក​២​ពាន់​រៀល បើ​អញ្ចឹង​មែន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា បាន​បញ្ជាក់​ថា ម្សិលមិញ​កុង​ផ្ទាល់ខ្លួន​របស់​លោក​ សម្រាប់​ធ្វើ​សប្បុរសធម៌ មាន​លុយ​មិន​ដល់​១០០​ដុល្លារ​ទេ តែ​បើ​បាន​លុយ​ដោយសារ​អញ្ចឹង​មែន ជា​រឿង​មួយ ដែល​គួរ​ឲ្យ​សោកស្ដាយ​។ បើ​វា​ជា​ការ​ពិត វា​ពិតជា​ប៉ះពាល់​ដល់​សង្គម ប៉ះពាល់​ដល់​អារម្មណ៍​អ្នកធ្វើ​បុណ្យ​ជាច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ ឧកញ៉ា ហួត ជា បាន​បញ្ជាក់​ទៀត​ថា លោក​ត្រូវ​បា​,​ញ់​ឲ្យ​អ្នកនាង​ខ្ញុង ៦៨០ តែ​ម្សិលមិញ​កុង​សម្រាប់​ធ្វើបុណ្យ​លុយ​អត់​គ្រប់ ទើប​ជួយ​បានតែ​៦៨​ដុល្លារ​។ ដូច្នេះ​ដើម្បី​សង​នូវ​ទឹកចិត្ត ឧកញ៉ា ហួត ជា សម្រេច​យក​លុយ ដែល​សល់​ពី​ការ​ជួយ​ខ្ញុង​(៦៨០-៦៨) ទៅ​ជួយ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​៦១២​ដុល្លារ សម្រាប់​ទឹកចិត្ត ដែល​ខក​នេះ៕ សូមទស្សនា វីដេអូ ខាងក្រោម​នេះ ៖ ​

Related posts