ចាក់​ដោត! ក្រោយ ចោម ច័ន្ទ ចេញ​មុខ​សុំទោស​​, ​​ ​លោកជំទាវ ហ៊ុន ស៊ីណាត ពោលពាក្យ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​ទង្វើ​របស់​អ្នកនាង ចោម ច័ន្ទ ដែល​យក​តុក្កតា​ធ្វើជា​ប្ដី ហើយ​បង្ហាញ​ឲ្យ​មហាជន​បាន​ឃើញ​ជា​សាធារណៈ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនោះ លោកជំទាវ បាន​លើក​ជា​សំណួរ​ថា «​ខ្ញុំ​បាន​សួរ​ទៅ​ប្ដី​ថា ​ខ្លួន​ជា​សមាជិកសភា​ក្នុង​រដ្ឋសភាជាតិ​មានចែង​ច្បាប់​ឲ្យ​មនុស្ស​ស្រី ឬ​ប្រុស​ទិញ​ប្រុស​ជ័រ​ស្រី​ជ័រ មក​ធ្វើ​ប្ដី​ឬ​ធ្វើ​ប្រពន្ធ​ទេ គាត់​ថា​អត់​មានចែង​ទេ ចុះ​ក្នុង​រឿង​មួយ​នេះ​? តើ​ក្រសួង​ពាក់ព័ន្ធ​លោកជំទាវ​ណា ឯកឧត្តម​ណា​កាន់​? គិត​ម៉េច​បើ​ម្ល៉ឹងៗ​នោះ សូម​មិត្ត​រួម​ហ្វេ​ស​ជួយ​គិត​មើលថា តើ​សង្គម​មួយ​នេះ​បើ​មាន​ស្រី​ប្រភេទ​អញ្ចឹង​ម្នាក់​បង្ហោះ​រឿង​បែបៗ​នេះ​តើ​យើង​គួរ​ដោះស្រាយ​យ៉ាងណា​?​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានប្រតិកម្ម​ពី​លោកជំទាវ ហ៊ុន ស៊ី​ណាត រួចមក នៅ​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ អ្នកនាង ចោម ច័ន្ទ ក៏បាន​ឡាយ​វីដេអូ ធ្វើការ​សុំទោស លោកជំទាវ ជា​សាធារណៈ ដោយ​ដាក់​Caption​ថា «​នាង​ខ្ញុំ​សូម​ឡាយ​សូមទោស ជំទាវ​មីង ហ៊ុន ស៊ី​ណាត និង បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​កំហុស​ដោយ​អ​ចេតនា ចំពោះ​សកម្មភាព​វីដេអូ ឡាយ​ជាមួយ​តុក្កតា​ជ័រ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ឃើញ​ការ​សុំ​ទោស​នេះ​រួចមក លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​លើកឡើងថា «​ល្អ​ហើយ​ក្មួយ​ខុស​ចេះ​កែខ្លួន​វប្បធម៌​ខ្មែរ​សាបរលាប​ម្ដង​បន្តិចៗ ដោយសារ​ការ​លេង​មិនបាន​គិត​ពី​តម្លៃ​ជា​ស្ត្រី​សុជីវធម៌​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​បុរាណ​យើង។ មីង​ស្រឡាញ់​ទើប​រិះគន់​ដើម្បី​កិត្តិយស​ជា​ស្ត្រី​ដូចគ្នា​កុំ​ឲ្យ​គេ​មើលងាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹង​ចេញ​វីដេអូ​សុំទោស​លោកជំទាវ ហ៊ុន ស៊ី​ណាត នោះ, អ្នកនាង ចោម ច័ន្ទ ក៏បាន​បង្ហោះ​សារ​ធ្វើការ​សុំទោស​ជា​សាធារណៈ​ចំពោះ​មហាជន​ថា «​នាង​ខ្ញុំ​សូម​ខន្តី​អភ័យទោស និង សូម​អធ្យាស្រ័យ នៅ​កំហុស​ខុសឆ្គង ដោយ​អ​ចេតនា នៅ វីដេអូ នៅ​សកម្មភាព​វីដេអូ live ដែល​នាង​ខ្ញុំ​បាន live លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​ការលេង​សើច​ ជាមួយ រូប​តុក្កតា​ជ័រ​ដោយ​ក្នុងន័យ​លេងសើច​សប្បាយ​ធម្មតាៗ មិនមាន​ចេតនា​អាក្រក់​នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ដោយសារ​មានការ​ណែនាំ និង រិះគន់​ក្នុងន័យ​ស្ថាបនា ពី​បងប្អូន​មហាជន​ជា​ច្រើន​ក្នុង​បណ្តាញ​សង្គម ទើបធ្វើ​​អោយ​នាង​ខ្ញុំ​ភ្ញាក់ខ្លួន និង​បាន​ដឹង​ពី​កំហុស ដោយ​អ​ចេតនា។ នាង​ខ្ញុំ​សូម​សុំទោស​ជា​សាធារណៈ​ទៅកាន់​បងប្អូន ក្នុង​បណ្តាញ​សង្គម​ទាំងអស់​»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖ ​

Related posts