មិន​ដូច​ការ​គិត​! ខ្ញុង ទម្លាយ​រឿង​លុយ ដែល​ប្រមូល​បាន​ពី​សប្បុរសជន​សរុប​មាន​ចំនួន​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ លោកគ្រូ សៀវ សុផល បាន​ឡាយ​វីដេអូ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​អះអាង​ថា ជា​អ្នក​រៀបចំ​គំនិត​ដោះ​បំណុល​អោយ អ្នកនាង​ខ្ញុង ធ្វើ​ឲ្យ​នាង អាច​ដោះ​បំណុល​នេះ ក្នុង​រយៈពេល​ត្រឹម​១​យប់​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ បានបញ្ជាក់​ដូច្នេះ​ថា «​ថ្ងៃនេះ អ្នក​ទាំងអស់គ្នា​ច្បាស់​ជា​បានឮ​ព័ត៌មាន​ខ្ញុង គាត់​ជាប់បំណុល​ដល់​៥៧២០០០​។ បងប្អូន​គ្រាន់តែ​អ្នកលក់​ធម្មតា​ជំពាក់​លុយ​ច្រើន តែ​ជំពាក់​លុយ​ច្រើន អត់​បាន​យកលុយ​ហ្នឹង​មករក​ស៊ី​ទេ គឺ​ដោយសារ​ភាពភ័យខ្លាចៗ អញ្ចឹង​ភាពភ័យខ្លាច ធ្វើ​ឲ្យ​យើង​ទន់ដៃទន់ជើង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ បាន​បន្តទៀតថា ខ្ញុង ភ័យ អត់​ចេះ​ពី​របៀប​គ្រប់គ្រង​ភាពភ័យខ្លាច រហូតដល់​នាង​រកឃើញ​វ៉េបសាយ​របស់​លោក ហើយក៏​មកជួប​សិស្ស​របស់លោក ហើយក៏​ធ្វើការ​ជាមួយគ្នា​ពេញ​មួយ​យប់ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​របស់គាត់ ព្រោះ​បំណុល​ភាគច្រើន មកពី​ការ​លាក់​ប្ដី លាក់​ប្រពន្ធ​។ អញ្ចឹង​អរគុណ ដែល​គាត់​បាន​ចាក​ចេញពី​បំណុល​នៅក្នុង​រយៈពេល​តែមួយ​យប់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លោកគ្រូ ចេញមក​អះអាង​បែបនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​អ្នកនាង​ខ្ញុង រួមទាំង​អ្នក​កំពុង​ស្អប់​នាង​ស្រាប់​ផង ចេញមុខ​រិះគន់​ព្រោងព្រាត ហើយ​យល់ថា នេះ​ជា​គំនិត​បោកប្រាស់​ទឹកចិត្ត​មហាជន ទើប​ធ្វើ​ឲ្យ​អ្នកនាង​ខ្ញុង ចេញមុខ​ឡាយ​វីដេអូ បកស្រាយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​លើ​នាង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​វីដេអូ​នោះ អ្នកនាង ខ្ញុង បានបញ្ជាក់​ច្បាស់ៗ ដោយ​ធ្វើ​ការស្បថ​ចំពោះ​មេឃ​ដី​ថា នាង​ពិតជា​បាន​ជំពាក់​លុយ​គេ​ចំនួន​ដ៏​ច្រើន​នេះ​ពិតមែន ហើយ​ថែមទាំង​អំពាវនាវ​ដល់​ម្ចាស់បំណុល​ឲ្យ​មកជួប​នាង​ទាំងអស់​ផងដែរ ដោយ​យក​អ្នកព័ត៌មាន​មកជា​មួយ​ផង ដើម្បី​ឲ្យ​មហាជន​ដឹង​ការពិត​ថា នាង​ជំពាក់​គេ​មែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ អ្នកនាង​ខ្ញុង ក៏បាន​ទម្លាយ​ពី​ដំណើរ​ដើមទង​ឈានទៅដល់​ការសម្រេចចិត្ត​ទៅ​ជួប​លោកគ្រូ សៀវ សុផល ដែល​គេ​ហៅថា​ជា​គ្រូ​ជោគជ័យ ដើម្បី​ផ្ដល់​ជា​គំនិត​ក្នុងការ​ដោះបំណុល​នេះ​ផងដែរ​។ អ្នកនាង​ថា គំនិត​របស់​លោកគ្រូ ក៏​ជា​អ្វី ដែល​អ្នកនាង​ចង់​ធ្វើ​ផងដែរ ទើប​ដាច់ចិត្ត​ប្រកា​សរឿង​ក្ស័យធន​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្នកនាង បាន​បញ្ជាក់ថា ថ្លៃ​សេវា​ក្នុង​ការជួប​លោកគ្រូ​ដើម្បី​ផ្ដល់​ជា​គំនិត​នេះ ចំនួន​១​ម៉ឺន​ដុល្លារ​ឯណោះ តែ​អ្នកនាង អត់​លទ្ធភាព​ប្រមូលបាន​ត្រឹមតែ​៥០០​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​បាន​ជួប​លោកគ្រូ ហើយ​ទីបំផុត​លោកគ្រូ ក៏​ព្រម​ជួប​នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ​ អ្នកនាង ក៏បាន​បញ្ជាក់ និង​បង្ហាញ​ចំនួន​ទឹកប្រាក់ ដែល​ទទួល​បាន​ពី​សប្បុរសជន​តាមរយៈ​​ Acount ABA គឺ មាន​ចំនួន ៥៦៥ ៣៣.៣៧ ដុល្លារ ​(​ប្រាំ​ម៉ឺន ប្រាំមួយ​ពាន់ ប្រាំ​រយ សាមសិប​បី​ដុល្លារ​ និង​សាមសិប​ប្រាំពីរ​សេន​) គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts