ទីបំផុត ​លោក​គ្រូ សៀវ សុផល ចេញមុខ​សុំទោស ប្រើ​សិន​បើ​ការ​ជួយ​នេះ ធ្វើ​ឲ្យ​មហាជន​ប្រតិកម្ម​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ លោក សៀវ សុផល ដែល​ជា​គូ​ជោគជ័យ​ម្នាក់ បាន​ចេញ​មុខ ឡាយ​វីដេអូ ដោយ​ធ្វើការ​អះអាង​ថា ខ្លួន​ជា​មេ​គំនិត​ក្នុង​ការ​ជួយជ្រោមជ្រែង​អ្នកនាង​ខ្ញុង​ឲ្យ​រួច​ផុត​ពី​បំណុល​ត្រឹម​រយៈពេល​១​យប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​ការ​អះអាង​បែបនេះ បាន​ធ្វើ​ឲ្យ​មហាជន មានការ​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​គិត​ថា ជា​ការ​បោ,កប្រាស់​ទឹកចិត្ត​មហាជន​។ ចំណែក​អ្នកនាង​ខ្ញុង ក៏បាន​ប្រតិកម្ម​ផងដែរ រហូត​ដាច់ចិត្ត​ធ្វើការ​ឡាយ​បកស្រាយ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ជម្រះ​មន្ទិល​មហាជន កុំ​ឲ្យ​មានការ​យល់ច្រឡំ​លើ​រូបនាង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​លោកគ្រូ សៀវ សុផល ដែលជា​មេគំនិត​នេះ​វិញ នៅ​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​រំភើបចិត្ត​ថា «​ខ្ញុំ​រំភើប​ដែល​បានឃើញ​បងប្អូន​ចេះ​ជួយ​គ្នា តាមរយៈ​ទឹកចិត្ត​អ្នកគាំទ្រ និង​ខ្មែរ​តែ​១ ហើយក៍​សប្បាយចិត្ត​ដែល​ខ្មែរ​ចេះ​ជួយ​គ្នា ដោយសារ​គាត់​មិនបាន​គេចវេស​ពី​បំណុល​ទេ ហើយ​មិនមែន​លើក​ទី​១​ទេ ដែល​ខ្ញុំ​ជួយ​កូនសិស្ស អ្នកមាន​ផលវិបាក និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា លោកគ្រូ ជោគជ័យ​រូបនេះ បាន​បញ្ជាក់ថា «​ប្រសិនបើ​ការជួយ​នេះ ធ្វើ​ឲ្យ​មហាជន​មានប្រតិកម្ម និង​ធ្វើ​ឲ្យ​ខ្ញុង គិតថា ប៉ះពាល់​ដល់​កិត្តិយស ខ្ញុំ​សូមទោស​ជា​សាធារណ​: ចំពោះ​ការ​បំផុស ១​ដុល្លារ​នេះ ។ ក្រោយមក​ខ្ញុំ​បានឃើញ​មានការ​ជួយ​លុយ​ដល់​គន្ធបុប្ផា​យ៉ាង​ផុល ពី​តារា ពាក់​មី អា​គ្រឿន បុរី​KP ស្រីអូន​ឃូ​ស៊ី ….​ហើយ​មាន​ច្រើន​ទៀតផង ជាការ​ល្អ​បំផុត​ក្នុង​ពេលនេះ​»៕

Related posts