កំលោះ​បាត់​! ឃើញ​កូនប្រុស​ធំ​លឿន ហើយ​សង្ហា​បែបនេះ ស្រាប់តែ​អ្នកនាង ខាត់ សុ​ឃីម ដាក់​បម្រាម​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម ត្រូវ​បាន​គេ​មើល​ឃើញ​ថា អ្នកនាង តែងតែ​បណ្ដុះ​គំនិត លើកទឹកចិត្ត ឲ្យ​ក្មេង​ជំនាន់​ក្រោយ ចេះ​ថែរក្សា លើក​តម្កើង ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ចេះ​ថែរក្សា អភិរក្ស ឲ្យ​តម្លៃ វប្បធម៌​ខ្មែរ ដូចជា​ឧបករណ៍​ភ្លេងបុរាណ ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​សកម្មភាព​ខ្លះៗ ដែល​អ្នកនាង​ចូលរួមចំណែក​ដើម្បី​វប្បធម៌​ខ្មែរ តែបើ​ក្រឡេក​មក​មើល​ជីវិត​ឯកជន​វិញ​នោះ អ្នកនាង កំពុងតែ​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ សុភមង្គល​ជាមួយ​ស្វាមី លោក អ៊ិន សុ​បញ្ញា ហៅ រួម​នឹង​កូនប្រុស​ស្រី​២​នាក់​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ដល់​កូនប្រុស របស់​អ្នកនាង​ភ្លាម ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​នឹកឃើញ​ដល់​រឿង​មួយ​ភ្លាម ប៉ុន្តែ​យើង​មិន​ចង់​និយាយ​ពី​រឿង​អតីតកាល​នោះ​ទេ។ អ្វី ដែល​យើង​ចង់​បញ្ជាក់​នោះ ពេលនេះ កូន​អ្នកនាង «Skyz» បាន​ពេញ​កំលោះ​បាត់​ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ អ្នកនាង ខាត់ សុ​ឃីម បាន​បង្ហោះ​រូបថត​កូនច្បង​របស់​ខ្លួន​ជាច្រើន​សន្លឹក អម​ដោយ​Caption​យ៉ាងខ្លី ថា «​អីយ៉ា My son Skyz»។ ក្រោយមក​ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​ខួបកំណើត​កូន​នោះ អ្នកនាង បាន​សរសើរ​កូន​ និង​ធ្វើការ​ជូនពរ​យ៉ាង​ពិសេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​២​សន្លឹក, អ្នកនាង ខាត់ សុ​ឃីម បាន​សរសើរ​កូន, ​​ជូនពរ​ និង​ហាមប្រាម​ដូច្នេះ​ថា «20/10/2005/20/10/2021.. happy birthday to my sweet Skyz កូនប្រុស​ម្តាយ​ទើប​ថ្ងៃមុន​សោះ ឥឡូវ អាយុ​16​ឆ្នាំ​ហើយ កំលោះ​ហើយ My love ,​អរគុណ​ ដែល​កើតជា​កូន​ខ្ញុំ​, អរគុណ ​ដែល​មិនដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាកចិត្ត ជូនពរ​កូនប្រុស​ម្ដាយ​មាន​សុខភាព​ល្អ និង​រៀន​បាន​ពូកែ​ ហាម មាន​សង្សារ​ច្រើន A YOU OK ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មាន​ការ​លើកឡើង​ពី​សំណាក់​អ្នកគាំទ្រ​ដូច្នេះ​ថា «​ក្មួយ​Sky ពិតជា​គួរឲ្យ​ស្រឡាញ់​ណាស់ ជូនពរ​ក្មួយ​មាន​សុខភាព​ល្អ​អនាគត​បវរ​រុងរឿង​, បង​នៅ​ក្មេង​តែ​បាន​កូន​កំលោះ​បាត់​, កូនប្រុស​សង្ហា​ណាស់​អូន​, កូនកំលោះ​ហើយ បងស្រី​នៅ​ក្មេង​ដដែល​»៕

Related posts