ស្ងាត់​ៗ អ្នកនាង ហ៊ឹម ស៊ី​វន ទទួល​បាន​ចៅ​ម្ដង​២ ហើយ​មាន​មុខមាត់​គួរ​ឲ្យ​ក្នាញ់​ទៀត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ហ៊ឹម ស៊ី​វន ជា​តារាចម្រៀងដ៏​ល្បីឈ្មោះ​មួយរូប​ប្រចាំ​ប្រទេស​កម្ពុជា មានកំណើត​មកពី ឃុំ​គោក​សណ្តែក ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ អ្នកនាង​មាន​ងារ​ជា​ជំទាវ ក្រោយ​រៀបការ​ជាមួយ​ឯកឧត្ដម ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​អាជីព​សិល្បៈ តារា​ជើងចាស់​ម្នាក់ នៅតែ​ទទួល​ការគាំទ្រ និង ការកោតសរសើរ​ពី​មហាជន​ខ្មែរ​ជាខ្លាំង ជា​សិល្បការិនី​គំរូ មិន​ធ្លាប់​មាន​រឿងអាស្រូវ​​​​ សូម្បី​តែម្តង ផ្ទុយទៅវិញ បែរជា ផ្ទុះ​ការចាប់អារម្មណ៍​ពី​ជីវិត​របស់​អ្នកគ្រូ ​ពោរពេញ​ដោយ​សុភមង្គល ​ក្រោយ​រៀបការ​ជិត​៣០​ឆ្នាំ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ហ៊ឹម ស៊ី​វន មានកូន​ចំនួន​២​នាក់ ប្រុស​មួយ ស្រី​មួយ ដោយ​កូន​ប្រុស​ច្បង​ឈ្មោះ ពៅ ពេជ្រមេត្តា​ ​,​កូន​ស្រី​ពៅ​ឈ្មោះ ពៅ ពេជ្រករុណា។ ​ក្រោយ​រៀបការ​រយៈពេល ៣​ឆ្នាំ​ ពេលនេះ កូនស្រី​ពៅ​​របស់​អ្នកនាង​ ក៏​ទទួល​បាន​ចំណងដៃ​កូនភ្លោះ ប្រុស​មួយ ​ស្រី​មួយ ដែល​ទើបនឹង​សម្រាល​កាលពី​ពេល​ថ្មីៗ​នេះ មើល​ទៅ​ធំធាត់ សុខភាព​ល្អ និង​មានមុខមាត់​គួរ​ឲ្យ​ក្នាញ់​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​អបអរសាទរ​នោះ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ពិធីករ​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន លោក ជា វណ្ណា​រិ​ទ្ធ បាន​បង្ហោះ​រូបថត អម​ដោយ​សារ​ដូច្នេះ​ថា «​អបអរសាទរ អ្នក​បង ហ៊ឹម ស៊ី​វន ដែល​ទទួលបាន​សមាជិក​ថ្មី ចៅ​ភ្លោះ ប្រុស​ស្រី​ទាំងពីរ ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​និង​តាមដាន​ពិនិត្យ​ពី​លោកគ្រូ អ្នកគ្រូ នៅ Chetra Polyclinic & Julie Maternity, ជាពិសេស​លោកគ្រូ Weygand Thaihoa»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ​អ្នកនាង ហ៊ឹម ស៊ីវន ​ក៏​បាន​បង្ហោះរូបថតចៅ នៅព្រឹកនេះ អមដោយសារបញ្ជាក់ដូច្នេះថា «ពេលនេះ​ចៅ​ខ្ញុំ និង​កូនស្រី​ខ្ញុំ​មាន​សុខភាព​ល្អ និង​កំពុងស្ថិត​ក្នុងការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ឆ្លៀត​ក្នុងឱកាស​នេះ​ នាង​ខ្ញុំ សូម​អរគុណ យ៉ាងខ្លាំង​ចំពោះ​ការ​យកចិត្តទុកដាក់ ពី​លោកគ្រូ អ្នកគ្រូ​ពេទ្យ ទាំងអស់​នៅ​សម្ភព​Chetra Polyclinic & Julie Maternity ដែល​បានផ្តល់​ភាពកក់ក្តៅ​ដល់​កូន និង​ចៅ​របស់​នាង​ខ្ញុំ​។​ ជា​ចុងក្រោយ សូម​អរគុណ​ជាពិសេស​ចំពោះ​លោក​គ្រូធំ ដែល​បានធ្វើ​ការវះកាត់​ដោយផ្ទាល់ និង​ភរិយា​លោកគ្រូ​ផ្ទាល់​ដែល​តែងតែ​ផ្តល់​ជា​យោបល់ និង​ប្រឹក្សា​ដល់​នាង​ខ្ញុំ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ​អ្នកស្រី ហ៊ឹម ស៊ី​វន បានធ្វើការ​អប​ង​សាទរ​ព្រោងព្រាត ក្នុងនោះ មានការ​លើកឡើងថា «​បងស្រី​បាន​ចៅ​ម្ដង​ពីរ​នាក់​ខ្លះ​រាបការ​យូ​ហើយ​រកតែ​មួយ​មិនបាន​ផង​, អាយ​ដល់​មាន​ចៅ​ហើយ​, ពិតជា​រំភើប​ណាស់​មីង​បាន​ចៅ​ស្អាតៗ​ហើយ​មួយ​គូ​ម៉ង​ស្រី​មួយ​ប្រុស​មួយ​ចៅប្រុស​មុខដូច​លោកតាណាស់»៕

Related posts