អុញ​! ឡាន​ទើប​ទិញ​ថ្ងៃមុន​សោះ​ ​ស្រាប់​តែ​ជួប​រឿង​ហួស​ចិត្ត​មួយ​, សុខ លីន បាន​ត្រឹម​ផ្ដាំផ្ញើ​ទៅ​លោក​បង​ចោរ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២១ តារា​ទីក​តុ​ក អ្នកនាង សុខ​លីន បាន​ទិញ​រថយន្ត​ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង​តម្លៃ​ជិត​៦​ម៉ឺន​ដុល្លារ ជូន​ឪពុក​ជាទី​ស្រឡាញ់​របស់​ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន បាន​សម្ដែង​ការ​អបអរសាទរ នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១​នេះ សុខ លីន បាន​សម្ដែង​ការ​ហួសចិត្ត ក្រោយពី​ឡាន​របស់​ខ្លួន​ចត​កន្លែង​មាន​សុវត្ថិភាព ក្បែរ​ឡាន​គេ​ជាច្រើន​ហើយ បែរជា​ត្រូវ​ចោរ​កាច់​កញ្ចក់​ឡាន​របស់​អ្នកនាង​បាត់​នោះ ខណៈ​ឡាន​អ្នក​ផ្សេងទៀត​ពុំ​មាន​បាត់​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង សុខ លីន បាន​បង្ហោះ​វីដេអូ​ក្នុង​ទីក​តុ​ក ហើយ​រៀបរាប់​ថា «​ថ្ងៃនេះ ខ្ញុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មក​មើល​រឿង​ហួសចិត្ត​មួយ និយាយ​ទៅ​ជួប​ខ្លួនឯង​ផ្ទាល់ កញ្ចក់​ឡាន​ខ្ញុំ​ទាំងសងខាង អត់​ដឹង​ថា​ លោក​បង​ចោរ​មួយ​ណា​ទេ ដែល​លួច មិន​ដឹង​២​នាក់ ឬក៏​ម្នាក់​នោះ​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ លីន រៀបរាប់​ទៀត​ថា «​ឡាន​នេះ​ខ្លួន​ចោត​ម៉ោង​១២​យប់ ជិត​១​ហ្នឹងឯង ហើយ​ឥឡូវនេះ​ខ្ញុំ​ចុះ​មក​យក​ឡាន​ទៅ​ធ្វើ​ការ​ ឥឡូវ​បាត់​កញ្ចក់​ឡាន​ទាំងសងខាង ហើយ​អត់​ដឹង​និយាយ​ថា​ម៉េច ហើយ​ខ្ញុំ​អត់​ដាក់​ឡាន​នៅ​កន្លែង​អត់​មាន​អ្នកយាម​នោះ​ទេ ខ្ញុំ​ដាក់​នៅ​កន្លែង​មាន​គេ​យាម តែ​បែរជា​បាត់​កញ្ចក់​ឡាន ដែល​អត់​ដឹង​មូលហេតុ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ លីន បន្ត​ថា ហើយ​មួយទៀត សួរ​អ្នកណា​ក៏​គេ​មិន​ដឹង ហើយ​កន្លែង​ដែល​ខ្លួន​ចត​នេះ គឺ​ចំណត​ឡាន កន្លែង​ដែល​ខ្លួន​ នៅ​តែ​ម្ដង។ សុខ លីន បញ្ជាក់​ថា ខំ​គេច​យក​ឡាន​ចេញ​ពី​កន្លែង​អត់​មាន​សុវត្ថិភាព មក​ទុក​កន្លែង​មាន​សុវត្ថិភាព តែ​បែរជា​បាត់​កញ្ចក់​ឡាន​ដោយ​អត់​មាន​មូលហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ លីន បន្ត​ទៀត​ថា ខ្លួន​ហួសចិត្ត​អត់​ដឹង​និយាយ​ថា​ ម៉េច ហើយ​ថា កន្លែង​ខ្លួន​ចត​ឡាន​នេះ ជា​ចំណត​ឡាន​ប្រចាំថ្ងៃ មាន​គេ​ចត​ឡាន​ច្រើន​ៗ​ណាស់ តែ​មក​បាត់​កញ្ចក់​ឡាន បាត់​តែ​ខ្លួន​មួយ។ សុខ លីន ផ្ដាំផ្ញើ​ថា បើ​បាន​ឃើញ​វីដេអូ​នេះ ហើយ លោក​បង​ចោរ​យក​មក​ឲ្យ​ខ្លួន​វិញ​ក៏បាន​ដែរ»៕ សូម​ទស្សនា​វីដេអូ ​ខាង​ក្រោម ​៖ ​

Related posts