ប្ដូរ​ទ្រនំ? ខេមរៈ សិរីមន្ត ប្រកាស ធ្វើ​សន្និសីទ​សារព័ត៌មាន​ថ្ងៃស្អែក​, អ្នកគាំទ្រ សង្ស័យ​រឿង ​ចេញពី​ហង្ស​មាស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មាន​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ជុំវិញ​ដំណឹង កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត អាច​នឹង​ចាក​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​ចូលទៅ​កាន់​ផលិតកម្ម​Galaxy Navatra របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ការ​ចុះផ្សាយ​ជាច្រើន​នោះ បាន​បញ្ជាក់ថា លោក ខេមរៈ សិរីមន្ត បានសម្រេច​ចិត្ត​ច្បាស់​ហើយ ក្នុងការ​ចេញពី​ទ្រនំ​ចាស់ ហើយនឹង​ចូលទៅ​ទ្រនំ​ថ្មី គឺ​ផលិតកម្ម Galaxy Navatra​ដោយ​អាច​នឹង​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០២២ ខាងមុខនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​ចុះផ្សាយ​ព្រោងព្រាត​បែបនេះ គេ​មិនឃើញ​កំពូល​តារាចម្រៀង​រូបនេះ​ធ្វើការ​បកស្រាយ ឬ​ឆ្លើយតប​នោះ​ឡើយ តែ​នៅ​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ លោក​បាន បង្ហោះ​សារ​ថា «​ថ្ងៃស្អែក​ខ្ញុំ​នឹងធ្វើ​សន្និសីទ​កាសែត live ផ្ទាល់​មួយ​យ៉ាង​សំខាន់ វេលា​ម៉ោង ៨ ព្រឹក​។ សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា សូម​អរគុណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​លោក មិនបាន​បញ្ជាក់​ពី​ប្រធានបទ​នៃ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ​ក៏​ពិតមែន តែ​ត្រូវ​បាន​អ្នកគាំទ្រ សង្ស័យ​ថា អាច​នឹង​ប្រកាស​រឿង​ ចាក​ចេញពី​ទ្រនំ​ហង្ស​មាស​នេះឯង។ ជាក់ស្ដែង ពួកគេ បាន​លើក​ជា​សំណួរ​ថា «​សង្ស័យ​តែ​ចេញពី​ផលិតកម្ម​ហង្ស​មាស​ទេ Idol, ចេញពី​ហង្ស​មាស​ទៅ​កា​ឡាក់​ស៊ី ​មែន​?, កុំ​តែ​Live​និយាយ​ពី​ការ​ចាកចេញ​ពី​ហង្ស​មាស​ទៅ​បាន​ហើយ​បង​, សង្ស័យ​បង​ចេញពី​ហង្ស​មាស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កន្លងមក​ អ្នកគាំទ្រ ​មានការ​សង្ស័យ​ម្តង​ជា​ពីរដង​រួចមក​ហើយ ​ ដោយ​គិតថា ​កំពូល​តារា​ចម្រៀង​លោក ខេ​មរ​: សិរីមន្ដ អាច​នឹង​ប្តូរ​ទ្រនំ​ដើរចូល​ផលិតកម្ម Galaxy Navatra ព្រោះ​កន្លងមក​គេ​សង្កេតឃើញថា​ លោក​ដូចជា​បង្កើត​ទំនាក់ទំនង​ជាមួយ​តារា​នៅក្នុង​ផលិតកម្ម​នេះ​ជា​ញឹកញាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា​ ពេលនោះ ​ត្រូវ​បាន​លោក ខេ​មរ​: សិរី​មន្ត ឆ្លើយ​បដិសេធ​​ចំពោះ​ដំណឹង​នេះ​ជា​បន្តបន្ទាប់។ ​ក្រោយ​រឿង​នេះ ​​​បាន​ស្ងប់ស្ងាត់​មួយ​សន្ទុះ​ធំ​មក​នោះ​ ក៏​ស្រាប់តែ​ថ្មីៗ​នេះ​ ​មាន​ការ​សង្ស័យ​ជា​ថ្មី​ថា ​លោក ​អាច​នឹង​បោះ​ជំហាន​ទៅកាន់​ផលិតកម្ម Galaxy ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​៕ ​

Related posts