គាំទ្រ​ទេ? គួច ខេ​វិ​ន ប្រាប់​ខ្ញុង កុំ​ឲ្យ​យក​កូន​មក​ដាក់​ពីមុខ​ អង្វរ​សុំ​ការ​អាណិត ​ហើយ​ឆ្ងល់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​សង្កេត​ឃើញ​ថា អ្នកនាង​ខ្ញុង តែង​ថ្លែង​សារទុក្ខ​អាណិត​កូនៗ​នោះ​, លោក គួច ខេ​វិ​ន ផលិតករ​ទូរទស្សន៍​ដ៏​ល្បី​មួយ​រូប បាន​ប្រាប់​ទៅ តារា​កំប្លែង​រូប​នេះ កុំ​ឲ្យ​យក​កូន មក​ដាក់​ពីមុខ អង្វរ​សុំ​ការ​អាណិត ដើម្បី​ខ្លួនឯង​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត និង​ស្ក្រី​នស​ត ជាច្រើន នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១, លោក គួច ខេ​វីន បាន​រៀបរាប់ថា «​ជាដំបូង​ខ្ញុំ​ប្រហែលជា​មិន​ភ្លេច​អរគុណ​ដល់​លោកគ្រូ​ជោគជ័យ សៀវ សុផល​ដែល​បាន​ជួយ​រៀបចំ​(?) មិន​ដឹង​ជា​ត្រូវ​ហៅថា​”​យុទ្ធសាស្ត្រ​” ឬ​ហៅថា​”​កលឧបាយ​” ឲ្យ​ប្អូនស្រី​ខ្ញុង​ដោះស្រាយ​បំណុល​រួច​ជាង ៥០​ម៉ឺន​ដុល្លារ​តែមួយ​ដង្ហើម​ចង្រិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បានធ្វើការ​អរគុណ បន្តទៀតថា «​ក៏​សូម​អរគុណ​លោក​ម្តងទៀត ដែល​នៅបាន​ឆ្លៀត​ចេញមុខ​មក​បកស្រាយ​អំពី កលឧបាយ​?​ដោះបំណុល​របស់​ប្អូនស្រី​ខ្ញុង​ដើម្បី​ឲ្យ​មហាជន សប្បុរសជន ព្រមទាំង​បណ្តា​អ្នកសិល្បៈ​ជាច្រើន​ផ្សេងទៀត បាន​យល់​បានដឹង​បានឮ​បានឃើញ​កាន់តែច្បាស់ បើ​ពុំនោះសោត​មិនដឹងថា​ មាន​អ្នកលក់​អំបិល ខ្ទឹម ស្ករ​ប៊ីចេង​ប៉ុន្មាន​នាក់​ទៀត​ត្រូវ​រង ត្រូវ​លង់​ក្នុង​ភាព​ច្រឡំ​វិលក្បុង​ក្នុង​ព្រឹត្តិការណ៍​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បាន​បញ្ជាក់​ ជាមួយ​នឹង​ការ​លើក​ជា​ចម្ងល់​ថា «​ជាថ្មី​ម្តងទៀត ក៏​គួរ​ឲ្យ​សរសើរ​ហើយ​សរសើរ​ទៀត​ចំពោះ​ប្អូនស្រី​ខ្ញុង ដែល​ជាប់បំណុលគេ​ម្នាក់​ហើយ​ម្នាក់ទៀត​រហូតដល់​ជាង​៣០​ម្ចាស់បំណុល​ជាមួយ​ទឹកប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ រួច​នៅតែ​គេ​បន្ត​ឲ្យ​ខ្ចី​ និង​ជួយ​ទៀត ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បាន​បន្ត ដោយ​ប្រាប់​ទៅ​អ្នកនាង​ខ្ញុង​ថា «​គ្រប់​ពាក្យ​គ្រប់​ម៉ាត់​ប្អូនស្រី​តែង​ថ្លែង​សារទុក្ខ​អាណិតកូនៗ តែ​ខ្ញុំ​គិតថា មិនគួរ​គប្បី​ណា​នឹង​យកឈ្មោះ​ពួក​កូនៗ​មក​ជាប់​ជា​ធ្នាក់​ឬ​ជា​នុយ​ដើម្បី​ក្តី​អាណិត​សម្រាប់​ស្រាយ​បំណុល​នោះឡើយ ពីព្រោះថា​ព្រហ្មវិហារ​ធម៌​រ​បស់​ម្តាយ​ចំពោះ​កូន មិនមែន​យក​កូន​មក​ដាក់​ពីមុខ​អង្វរ​សុំ​ការ​អាណិត​ដើម្បី​ខ្លួនឯង​នោះឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ផលិតករ​ទូរទស្សន៍​ដ៏​ល្បី​រូបនេះ បានបញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា «​ខ្ញុំ​និយាយ​នេះ​គឺ​គ្រាន់តែ​ចង់​ប្រាប់​ទៅ​អ្នក​ដែល​ចង់​ស្តាប់​ថា មាន​អ្នក​សិល្បៈ​ជាច្រើន​ដែល​ត្រូវការ​នូវ​ក្តី​អាណិត ចិត្ត​សន្តោស​ ពី​មហាជន​ពី​ជនរួមជាតិ​រួមចិត្ត​រួម​ថ្លើម ប៉ុន្តែ​ពួកគេ​មិនបាន​បង្កើត​ព្រឹត្តិការណ៍​”​យុទ្ធសាស្ត្រ​ឬ​កលឧបាយ​”​ឲ្យ​ពុល​ដល់​អ្នក​ដទៃ នោះទេ​!!! អរគុណ​»៕​

Related posts