រំភើបជំនួស! ឃើញ​ភរិយា​របស់​ខ្លួន​ធ្វើ​បែប​នេះ, ខេមរៈ សិរីមន្ត​ ពោល​ពាក្យ​ថា ​កាលពី​មុន​ស្វាមី​ទៅ​ច្រៀង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេមរៈ សិរីមន្ត ជា​តារា​ចម្រៀង​មួយ​រូប ដែល​ធ្លាប់​លាក់បាំង​រឿង​មានគ្រួសារ​ កាលពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​ក្រោយពី​ព័ត៌មាន​ជុំវិញ​រឿង​នេះ ត្រូវ​បាន​បែក​ធ្លាយ​នោះ លោក​ក៏បាន​ធ្វើការ​បង្ហាញមុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​ ឲ្យ​មហាជន​បាន​ដឹង បង្ក​ជា​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ជា​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ការ​បង្ហាញមុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​នេះ មិនបាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​លោក​ធ្លាក់ចុះ​ នោះឡើយ មានតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្ដែង​អារម្មណ៍​សប្បាយចិត្ត ដែល​លោក​ក្លាហាន ហ៊ាន​បង្ហាញ​ការពិត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ពេលនោះ​មក ជារឿយៗ លោក​តែងតែ​បង្ហោះ​រូប​ជាមួយ​គ្រួសារ បង្ហាញ​ភាព​ផ្អែមល្ហែម​ជា​សាធារណៈ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន ហើយ​ភរិយា​របស់លោក ក៏​ឧស្សាហ៍​បង្ហោះ​រូប បង្ហាញ​ពី​សុភមង្គល​ក្នុង​គ្រួសារ​ផង​ដែរ ជាហេតុ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ ជារឿយៗ​មានការ​ពេញចិត្ត​ជា​ខ្លាំង និង​រំភើប​ជំនួស​អាយ​ដល​របស់​ពួកគេ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ ភរិយា​របស់​លោក ត្រូវបាន​មហាជន​ពោល​សរសើរ​ដែរ​ថា ជា​មេផ្ទះ​ដ៏​ពូកែ និង​ល្អិតល្អន់​ទៀតផង ដោយ​អ្នកនាង​តែង​ទៅធ្វើជា​ជំនួយការ​របស់​ប្ដី ក្នុងការ​រៀបចំ​តុបតែង​ខ្លួន​ឲ្យ​ស្វាមី គឺ​តារាចម្រៀង ខេមរៈ សិរីមន្ត ដោយផ្ទាល់​តែម្ដង រាល់​ការ​ចេញទៅ​ចូលរួម​កម្មវិធី​នានា ឬ​ការប្រគុំ​តន្ត្រី​នាពេល​កន្លងមក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេល​ថ្មីៗ​នេះ រូបថត​ប៉ុន្មាន​សន្លឹក ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព ដែល​ភរិយា​របស់លោក ខេមរៈ សិរីមន្ត តាម​ជួយ​រៀបចំ​តុ​ច​តែងខ្លួន​ឲ្យ​ប្ដី​ដល់​កន្លែង​ថត​តែម្ដង ទាំង​ជួយ​រៀបចំ​សម្លៀកបំពាក់ ស្បែកជើង មិន​ឲ្យ​មានការ​ឆ្គាំឆ្គង​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ទាំងនោះ កំពូល​តារា​ចម្រៀង​រូបនេះ បាន​ភ្ជាប់​ជាមួយ​Caption​ថា «​កាលពីមុន​ស្វាមី​ទៅ​ច្រៀង​ទៅ​ថត​តាម​ទៅ​រៀបចំខ្លួន​ឲ្យ ឥឡូវ​ស្វាមី​ទៅ​បើក​គម្រោង​ដីឡូត៍​នៅ​ប៉ោយប៉ែត​រកស៊ី​ផ្នែក​អចលនទ្រព្យ​ក៏​ទៅតាម​រៀបចំខ្លួន​ឲ្យ​ទៀត​ដូច​ពាក្យចាស់​ថា សំណាប​យោង​ដី​ស្រី​យោង​បុរស​ត្រូវ​របស់​គាត់​មែន​»៕​

Related posts