ច្បាស់​ហើយ! កុំ​ឲ្យ​ខូច​ដល់​អ្នក​ផ្សេង​, ខ្ញុង​ប្រកាស​ឈប់​ពី​សិល្បៈ ខណៈ​លោក​ថា វ៉ិ​ច​ទ័​រ​ លើក​ឡើង​ថា​..(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ប៉ុន្មាន​ខែ​មុន​នោះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង​ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បានប្រកាស​លាឈប់​ពី​សិល្បៈ តែ​ក្រោយមក បាន​បញ្ជាក់ថា គ្រាន់តែ​ឈប់​ពី​CTN​ប៉ុណ្ណោះ​។ ចំណែក​ការងារ​សិល្បៈ អ្នកនាង គ្មាន​ថ្ងៃ​បោះបង់​នោះ​ឡើយ ហើយ​បើ​CTN​នៅតែ​ហៅ​នាង​ថត នាង​នៅតែ​ថត​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​លាឈប់​នាពេលនោះ ខ្ញុង បញ្ជាក់​ពី​មូល​ហេតុ​ថា ដោយសារ ជាប់​ភារកិច្ច​មើលថែ​រក្សា​កូន ព្រោះ​កូន​កើត​អត់​គ្រប់​គីឡូ​, អត់​គ្រប់​ខែ ត្រូវ​ការ​មើល​ការខុសត្រូវ​ដិតដល់​ពី​សំណាក់​នាង​ផ្ទាល់ ហើយ​ចូល​ដល់​សម័យ​កូ​វីដ​ទៀត អ្នកនាង មិន​អាច​យក​អ្នក​ក្រៅ​មក​មើល​កូន​បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង បញ្ជាក់ទៀតថា អ៊ីចឹង​ការដែល​បើកប្រាក់​ខែ​ពី CTN អ្នកនាង រអៀសខ្លួន​ណាស់ ទាំង​ដែល​ធ្វើការ​អត់​បាន​ដិតដល់ ទើប​សុំ​ពុក វ៉ិ​ច​ទ័​រ បញ្ឈប់​កុងត្រា​ពី CTN តែ​បើ​ហៅ​ទៅ​ថត​គ្រប់​កម្មវិធី របស់ CTN អ្នកនាង​នៅតែ​ទៅ នៅតែ​មាន​វត្តមាន​ទៅ បើ​នៅតែ​ទទួល​នាង​ថត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​លោកតា​វ៉ិ​ច​ទ័​រវិ​ញ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ លោក បានបញ្ជាក់​ជុំវិញ​ការសម្រេចចិត្ត​នា​ពេល​នោះ​ថា ដោយ​មើល​ឃើញ​ពី​អនុស្សាវរីយ៍ និង​ទេពកោសល្យ​ការងារ​របស់​អ្នកនាង​ខ្ញុង​, នៅ​ពេលនោះ លោក​ក៏បាន​និយាយ​សម្របសម្រួល​ឲ្យ ខ្ញុង បន្ត​ការងារ​ជា​ធម្មតា​វិញ។ តែ​ក្រោយ​កើត​រឿងរ៉ាវ​ប៉ុន្មាន​ថ្ងៃនេះ មិនទាន់​ដឹង​ថា តើ​អ្នកនាង​ខ្ញុង ត្រូវ​នៅ​បន្ត ឬ​យ៉ាងណា​នៅឡើយ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកនាង​ខ្ញុង ខ្លួនឯង​​ នៅពេល​មាន​អ្នកគាំទ្រ​សួរ​ជុំវិញ​រឿង​នេះ កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​នោះ អ្នកនាង បញ្ជាក់​ថា ខ្លួន​ប្រហែលជា​ឈប់​ពី​សិល្បៈ​មែនទែន​ហើយ ដោយសារតែ​អត់​ចង់​ឲ្យ​ខូច​ដល់​អ្នក​សិល្បៈ​ផ្សេងទៀត​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​នោះ សូម​ស្ដាប់​ការបញ្ជាក់​របស់​អ្នកនាង​ខ្ញុង តាមរយៈ​វីដេអូ ខាងក្រោម​នេះ ៖

Related posts