ផ្អែម​ណាស់! នាយ ចឺម និង គូស្នេហ៍​ថ្មី ពោល​ពាក្យ​យ៉ាង​ផ្អែមល្ហែម​ដាក់គ្នា ​ដោយ​ម្នាក់ៗ​លើក​ឡើង​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​នេះ អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​មិន​ស្ទើរ​នោះទេ ក្រោយពី​ឃើញ នាយ ចឺម បានដាក់ Relation ship លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​តារា​ស្រី​រូប​ស្រស់​ម្នាក់ទៀត ខណៈ​កន្លងមក គេ​ដឹងថា នាយ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង អូន​ហ្វា នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការដាក់ Relationship​ជាមួយ​នារី​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Ivy Khim»​ពី​សំណាក់​នាយ​ចឺម​នេះ កើតឡើង បន្ទាប់​ពួកគេ បាន​ថត MV រួមគ្នា​នៅក្នុង​បទ​ចម្រៀង ដែលមាន​ចំណងជើង ថា «​ថ្លៃទឹកដោះ​» ចេញ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ដាក់ Relationship​ជាមួយគ្នា​រួចមក គេ​សង្កេតឃើញថា ចឺម តែង បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នារី​ម្នាក់​នោះ តាមរយៈ​ការ ដើរទៅ​ណា​មក​ណា​ជាមួយគ្នា ជា​ញឹកញាប់​ធ្វើ​ឲ្យ​គ្រប់គ្នា​មិន​សង្ស័យ មិនបាន​នោះឡើយ​។ ជាក់ស្ដែង នៅក្នុង​ពិធី​រៀបការ​តារា​ស្រី វីរៈ​និច្ច ពួកគេ បង្ហាញ​វត្តមាន​ជាមួយគ្នា​យ៉ាង​ស្និទ្ធស្នាល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លើសពីនេះ​ទៀត កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ តារា​ស្រី​ខាងលើនេះ បាន​បង្ហោះ​រូបថត​ជាមួយ ចឺម ពេល​កំពុង​ច្រៀង​លក់ speaker karaoke ហើយ​សរសេរ​Catpion​ពីលើ​រូបនោះ យ៉ាង​មានន័យថា «​អូន​មិន​ខ្លាច​នឹង​នៅ​ពីក្រោយ​បង ឈរ​មើល​ភាពជោគជ័យរ​បស់បង​ឡើយ អ្វី ដែល​អូន​ខ្លាច គឺ​ពេល​បង​ជោគជ័យ អ្នក​នៅ​ពីក្រោយ​បង​មិនមែន​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញ​Caption​បែបនេះ ចឺម ក៏បាន​ចែករំលែក​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​លើកឡើង​ថា «​មាន​មនុស្ស​ស្រី​ជាច្រើន ដែល​ចូលក្នុង​ជីវិត​បង ដែល​ឃើញតែ​ផលប្រយោជន៍ តែ​អូន​គឺ​ខុសគ្នា មិនអាច​ប្រៀបធៀប​គ្នា​បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចឺម បន្តថា «​អូន​ជាម​នុស្ស​ស្រី​តែ​ម្នាក់ ដែល​ធ្វើ​ឲ្យ​បង​ព្រម​ឈប់​ត្រឹម​អូន អូន​ជាម​នុស្ស​ស្រី​ដែល​នៅ​ពីក្រោយ​បង​គ្រប់ពេល សុំ​អូន​កុំ​ខ្វល់​ពី​សំដី​អ្នកដទៃ សុំ​ត្រឹម​អូន​ជឿជាក់​បង អូន​ជា​គ្រប់យ៉ាងរ​បស់បង​ធ្វើ​គ្រប់យ៉ាង​គឺ​ដើម្បី​អូន រឿង​អ្វី​ក៏ដោយ​មុន​និង​ក្រោយ​គេ​គង់តែ​ដឹង​ការពិត​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា នាយ ចឺម ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ជា​បុរស​សម្បូរ​ស្នេហ៍ មាន​សង្សារ​ច្រើន ហើយ​អតីត​សង្សារ​របស់​នាយ សុទ្ធតែជា​ស្រី​ស្អាត​សាច់​សខ្ចី​ទាំងអស់ ដូចជា​តារា​សម្ដែង អៀ ម៉េង​លិ តារា​សម្ដែង​អូន​ហ្វា ជាដើម​។ ជុំវិញ​រឿងនេះ នាយ​ចឺម ក៏​ធ្លាប់​សារភាពថា ពិត​ជាមាន​សង្សារ​ច្រើន​មែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា តារាចម្រៀង​មាន​ដើមកំណើត​ពី​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​បញ្ជាក់ថា មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន មិន​ប្រាកដថា សាវា​ទេ គ្រាន់តែ​ថា យើង​ស្វែងរក​មនុស្ស​ស្រី ដែល​រស់នៅ​ជាមួយ​យើង​បាន អាច​យក​ទៅជា​អនាគត​បាន​។ យើង​ស្វែងរក​មនុស្ស​ល្អ អ្នកណា​ក៏​ចង់បាន​មនុស្ស​ល្អ​ដែរ ប្រពន្ធ​សំខាន់​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​តារា​ស្រី ដែលជា​គូស្នេហ៍​ថ្មី​របស់ ចឺម​នោះ ត្រូវបាន​គេ​ដឹងថា មានកូន​រួចទៅហើយ​។ ជាក់ស្ដែង រូបនាង​ផ្ទាល់​បាន​បង្ហោះ​រូបថត​ជាមួយ​កូនប្រុស នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​នេះ អមដោយ​សារ បញ្ជាក់​ជំហរ​ថា «​ពេលនេះ​ខ្ញុំ​ចាស់ទុំ​គ្រប់គ្រាន់​ហើយ អាយុ​ខ្ញុំ​ក៏​មិនតិច​ដែរ ដូច្នេះ ខ្ញុំ​មិនមាន​ពេល​ទៅ​ខ្វល់​ពី​អ្នកណា ស្រឡាញ់ ឬ​ស្អប់​ខ្ញុំ​នោះដែរ ខ្ញុំ​អត់​មាន​ពេល​ទៅ​ខូចចិត្ត​ព្រោះតែ​មនុស្ស​ដែល​មិនឱ្យ​តម្លៃ​ខ្ញុំ​ដូចគ្នា …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេលវេលា​នៅពេលនេះ​គឺ ធ្វើយ៉ាងណា​ដើម្បី​សាង​អនាគត​មួយ​ដ៏​ល្អ​សម្រាប់​ខ្លួនឯង​និង​កូនប្រុស​ខ្ញុំ មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ក្រុមគ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់ ខ្ញុំ​មាន​ពេល​សម្រាប់តែ​មនុស្ស​ដែល​គោរព ស្រឡាញ់ និង​មើលឃើញ​ពី​តម្លៃ​ខ្ញុំ​តែប៉ុណ្ណោះ … !!!»៕​

Related posts