ហេតុតែគេ​! អ៊ឹម ជីវ៉ា រំភើប​រហូត​ស្រក់​ទឹកភ្នែក ក្រោយពី​ទទួល​បាន​ចិញ្ចៀន​ពេជ្រ​១​វង់​ មាន​តម្លៃ​រហូត​ដល់​ទៅ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង អ៊ឹម ជីវ៉ា បាន​សម្ដែងក្ដី​រំភើបជាពន់ពេក រហូត​ស្រក់ទឹកភ្នែក ក្រោយពី​ទទួលបានចិញ្ចៀនពេជ្រ១វង់ មានតម្លៃជិត១ម៉ឺនដុល្លារឯណោះ ពីលោក ចិន សំណាង អគ្គនាយក​ក្រុមហ៊ុន​ហាង​CSNJ និង​ជា​ម្ចាស់​ហាង ពេជ្រ CSNJ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក នៅ​ថ្ងៃទី២២ ខែ​តុលា នេះ លោក​ អ៊ឹម ជីវ៉ា បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា «រំភើប​ណាស់​បងប្អូន​អើយ​ស្រក់​ទឹកភ្នែក​ហើយ​ខ្ញុំ មិន​នឹក​ស្មានថា ​ថ្ងៃនេះ​ខ្ញុំបាទ​បាន​ទទួល​ការដូ ចិញ្ចៀន​ពេជ្រ ១​វង់ តម្លៃ 7746.23 $ ( ប្រាំពីរ​ពាន់​ប្រាំពីរ​រយ​សែសិប​ប្រាំមួយ​ចុច​ម្ភៃ​បី​ដុល្លារ ) ដែល​ជា​ការផ្តល់​កាដូ​ចិញ្ចៀន​ពេជ្រ​ពី​បងប្រុស ចិន សំណាង អគ្គនាយក​ក្រុមហ៊ុន​ហាង​CSNJ និង​ជា​ម្ចាស់​ហាង ពេជ្រ CSNJ មកអោយ​ខ្ញុំបាទ អ៊ឹ​ម ជីវ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មិន​នឹកស្មានថា ខ្លួនឯង​មានសំណាង​បែបនេះ​ទេ គាត់​ថា​ហៅ​មក​និយាយ​ការងារ​មានអី​មកដល់ គាត់​បើក​ទូដែក​អោយ​ចិញ្ចៀន​ពេជ្រ​មួយ​វង់ ដោយ​គាត់​បាន​និយាយ​ថា នេះ​ជា​ការ​លើកទឹកចិត្ត​ដល់​ប្អូន​អ៊ឹម ជីវ៉ា ដែល​បាន​សាង​អំពើ​ល្អ​កន្លងមក នេះ​ជា​ការ​ដូច​ចិញ្ចៀន​ពេជ្រ​ពិតៗ ខ្ញុំ​ស្មានថា ​ខ្លួនឯង​យល់​សប្តិ​តើ តែ​នេះ​ទទួល​បាន​ការដូ​ចិញ្ចៀន​ពេជ្រ​មែនទែន អំពើ​ល្អ​ពិតជា​មិន​សាបសូន្យ​មែន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​គោរព​ជូនពរ​បងប្រុស ចិន សំណាង អគ្គនាយក​ក្រុមហ៊ុន​ហាង​CSNJ និង​ជា​ម្ចាស់​ហាង ពេជ្រ CSNJ ដែល​បានផ្តល់ ការដូ ចិញ្ចៀនពេជ្រ ១​វង់ តម្លៃ 7746.23 $ ( ប្រាំពីរ​ពាន់​ប្រាំពីរ​រយ​សែសិប​ប្រាំមួយ​ចុច​ម្ភៃ​បី​ដុល្លារ ) ដល់​ខ្ញុំបាទ អ៊ឹម ជីវ៉ា សូម​គោរព​ជូនពរ​បង​មាន​សុខភាព​ល្អ ជោគជ័យ សម្រេច​គ្រប់​ភារកិច្ច​ការងារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ​អ្នកគាំទ្រ​ជាច្រើន បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​លោក ​ក្នុង​នោះ អ្នកខ្លះ​លើក​ឡើង​បែបនេះ​ថា «ការ​ធ្វើអំពើល្អ គឺតបស្នងមកវិញនូវរឿងល្អៗ និងជួបតែមនុស្សល្អៗ តាមជួយរហូត បង , ជូតទឹកភ្នែកហើយទទួល​ចិញ្ចៀន​ពេជ្រ អបអរសាទរ, យីស​ហេងម្លេះ…! Congratulations អូន​ អំពើល្អ តែងតែ​នាំអោយយើង​ជួបតែ​មនុស្សល្អៗបែប​នេះឯង»៕ សូមទស្សនា វីដេអូ ខាងក្រោម ៖

Related posts