ស្រែក​សាហាវ! អន្ទិត ឡុង ចន្ថា ច្រៀង​បទ ព្រាប សុវត្ថិ ផ្ទុះ​ការ​សរសើរ ពេញទី​ក​តុ​ក ដោយ​ម្នាក់ៗ ធ្វើ​ការ​ប្រៀបធៀប​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អន្ទិត​ឡុង ចន្ថា បានប្រកាស​លា ភេទ​ជា​អ្នកបួស កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​កន្លង​ទៅនេះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ក្រោយពី​សំឡេង​រិះគន់​កើតឡើង​ឥត​ឈប់ឈរ ពាក់ព័ន្ធ​នឹង​សំឡេង​បែក​ធ្លាយ ឆ្លើយឆ្លង​ជាមួយ​ស្រី ក្នុងពេ​ល​កំពុង​បួស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​លា​ភេទ​ជា​អ្នកបួស​រួចមក ជារឿយៗ គេ​សង្កេតឃើញថា អន្ទិត​ឡុង ចន្ថា ឧស្សាហ៍ បង្ហាញ​សកម្មភាព​សប្បាយៗ​របស់​ខ្លួន ដូចជា​ការ​ជិះ​រថយន្ត​ដើរលេង​, ការ​ចម្រៀង​លេង​កម្សាន្ត​ជាដើម ហើយ​ការ​ច្រៀង​នោះ​ទៀតសោត ក៏​ធ្វើ​បាន​យ៉ាង​ល្អ ស្ដាប់ទៅ​ឃើញថា​ពីរោះ​ដូច​អ្នកចម្រៀង​អញ្ចឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក​របស់ខ្លួន កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អន្ទិត ឡុង ចន្ថា បាន​ច្រៀង​ចម្រៀង​១​បទ របស់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ មាន​ចំណងជើង​ថា «​សម្រែក​ចិត្ត​ស្រវឹង​ស្នេហ៍​» ដោយ​ច្រៀង​បាន​យ៉ាង​ពីរោះ ហើយ​ត្រូវ​អ្នកគាំទ្រ លាន់មាត់​សរសើរ​ព្រោងព្រាត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង ពួកគេ លើកឡើង​បែបនេះ​ថា «​ពីរោះ​ណាស់​បង​, អែម​ណាស់​បង​, ស្រឡាញ់​ទេពកោសល្យ​បង​ណាស់​, ពីរោះ​ណាស់​បង ចង់​ឲ្យ​បង​ច្រៀង​បទ បង​សុវត្ថិ ឲ្យ​បាន​ច្រើន​, ស្រដៀង​លោក​ព្រាប សុវត្ថិ , សំឡេង លោក​បង ស្រដៀង សូលី​ដូ​, ពីរោះ​បង​, គាត់​បួស​អត់​ដែល​ច្រៀង តែ​សឹក​ច្រៀង​បាន​ល្អ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ទៅ​ឲ្យ​តែ​អ្នក​ធ្លាប់​បួស​ដឹង​តែ​ច្រៀង​ពីរោះ​ហើយ​, អេ​ម ពេញចិត្ត សំឡេង​ល្អ​, ខ្ញុំ​ឮ​គេ​ថា ឡុង ចន្ថា ឲ្យ​តែ​បាន​កាន់​មេក្រូ​ដឹង​តែ​លែង​ឲ្យ​គេ​ច្រៀង​ហើយ​, ទេសនា​ក៏​ពីរោះ ច្រៀង​ក៏​ពីរោះ លោក​បង ចន្ថា​, ច្រៀង បាន​ពីរោះ​ទៀត អត់​បាន​មើល​មុខ​ស្មាន​តែ មិញ ស្មានតែ ប៊ុត សីហា​, ទេសនា​ក៏​ល្បី ច្រៀង​ក៏​ល្បី​ដែរ​លោក​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​វិញ , អន្ទិត ឡុង ចន្ថា ក៏បាន​ច្រៀង​ចម្រៀង​ជាច្រើន​បទ បង្ហោះ​ជា​បន្តបន្ទាប់​ផងដែរ ហើយ​ស្ដាប់ទៅ ឃើញថា សុទ្ធតែ​ពីរោះ​ដូចគ្នា​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖ ​

Related posts