ចិត្តដូចគ្នា! ទោះ​ធ្លាប់​ផ្ទុះ​ជម្លោះ​ក្ដៅ​គគុក​, ប៉ុន្តែ​លោក​ជំទាំង​២ មានចិត្ត​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​ដូចគ្នា ក៏​សម្រេច​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា លោកជំទាវ ទ្រី ដា​ណា និង​លោកជំទាវ អ៊ា​ន សៀវ​ម៉ី ធ្លាប់មាន​ជម្លោះ​ជាមួយគ្នា​យ៉ាង​ក្ដៅគគុក​រហូត​ឈានដល់​ការប្ដឹង​ផ្ដល់​ឡើង​តុលាការ​ទៀត​ផង​។ ទោះ​យ៉ាងណា ពួកគេ ទាំង​២​សុទ្ធ​តែ​មាន​ចិត្តធម៌ ចូលចិត្ត​ធ្វើបុណ្យ​ដូចគ្នា គួរ​ឲ្យ​គោរព ស្រឡាញ់​ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​នេះ ពួកគេ បាន​ធ្វើ​សកម្មភាព​ជួយ​ដល់​វិស័យ​កីឡា នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​តែម្ដង ដោយ​អ្នកស្រី ទ្រី ដា​ណា បាន​ឧបត្ថម្ភ​ថវិកា​ ដល់​ ការរៀបចំ​ប្រកួត​ប្រដាល់ «​គុន​ខ្មែរ​អ​ល​ស្ដារ វគ្គ​២» និង​កីឡាករ​មួយ​ចំនួន​ផង​ដែរ។ ចំណែក លោកជំទាវ អ៊ា​ន សៀង​ម៉ី បានសម្រេច​ជួយ​រ៉ាប់រង​លើ​ការ​ជួសជុល​ក្លឹប​ប្រដាល់ ក្លឹប​ប្រដាល់​គុន​ខ្មែរ​ថ្មគោល​ពោធិ៍​សែន​ជ័យ និង​និរោធ​ន៏​មានជ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា លោកជំទាវ ទ្រី ដា​ណា បាន​រៀបរាប់ថា «​ទើប​បើក​មក​ឃើញ កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ ឱ្យ​ក្រុមការងារ​ទាក់ទង​ទៅហើយ នាង​ខ្ញុំ​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន (១​ម៉ឺន​ដុល្លារ​)​ជួយ ដោយ​ឧបត្ថម្ភ​រៀបចំ​ការប្រកួត 5000$​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថែម​រង្វាន់​លើកទឹកចិត្ត​កីឡាករ​ទាំង​១០​គូ អ្នកឈ្នះ​បាន ១​លាន​រៀល អ្នក​មិន​ទទួល​ជ័យជម្នះ​ជូន ៥០​ម៉ឺន​រៀល​បន្ថែម​លើ​ប្រាក់រង្វាន់​កីឡាករ សរុប ១៥​លាន​រៀល និង​ជាង ៥​លាន​រៀល​ផ្ដល់​ជា​អំណោយ​ស្បៀងអាហារ​ដល់​កីឡាករ​ក្លឹប និង​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេម​ដែរ ជូនពរ​សមត្ថភាព​កីឡាករ​កម្ពុជា​យើង​កើន​ឡើងជា​លំដាប់ ត្រៀម​ប្រកួត​កម្មវិធី​ធំៗ​ខាងមុខ ជួយ​គាំទ្រ​កីឡាប្រដាល់​ខ្មែរ​យើងទាំងអស់គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោកជំទាវ អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​រូបថត​កីឡាករ​ប្រដាល់​ជាច្រើន​រូប​កំពុង​ហ្វឹកហាត់ និង​រូបថត ​ក្លឹប​កំពុង​សាងសង់ នៅ​ល្ងាច​ថ្ងៃ​ដដែល អម​ដោយ​ការ​រៀបរាប់​ថា «​នាង​ខ្ញុំ​មួយ​រយៈ​នេះ​ឃើញថា ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​មិនសូវមាន​អ្នក​ចាប់​អារ​ម្ម​ណ៍ ហើយ​នាង​ខ្ញុំ​ក៏បាន​ឃើញ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ថ្មគោល​ពោធិ៍​សែន​ជ័យ និង​និរោធ​ន៏​មានជ័យ មានការ​ខ្វះខាត​ខ្លាំង​រហូត​ក្លឹប​អត់​មាន​ដំបូល អត់​ជញ្ជាំង អត់​សម្ភារៈ​ហ្វឹកហាត់​កីឡាករ​ហាត់​ហាលភ្លៀង​ហាលខ្យល់​គួរអោយ​អាណិត​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឃើញ​ទុក្ខលំបាក​របស់​កីឡាករ គ្រូបង្វឹក និង​ប្រធាន​ក្លឹប​ប្រដាល់​និរោធ​ន៍​មានជ័យ ក្នុងការ​ជួសជុល​ក្លឹប​ដោយសារ​ការផ្ទេរ​ទៅ​ទីតាំង​ថ្មី​នេះ​ហើយ ទើប​នាង​ខ្ញុំ និង​គ្រួសារ សម្រេច​ជួយ​រ៉ាប់រង​លើ​ការជួសជុល​ក្លឹប​ប្រដាល់​នេះ​ទាំងស្រុង បូករួម​ទាំង​ឧបករណ៍​ហ្វឹកហាត់ និង​ផ្គត់ផ្គង់​ការហូបចុក​ជាប្រចាំ​ដល់​កីឡាករ​ក្នុង​ក្លឹប​ផងដែរ ។ សូម​បងប្អូន​ជួយ​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​របស់​យើងទាំងអស់គ្នា ក៏ដូចជា​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គ្នា​»៕​

Related posts