ពិតអត់? ខ្ញុង ជំពាក់លុយយាយតយ ៥ពាន់ដុល្លារ ក្រោយឃើញភស្តុតាងមួយនេះ…. (មានវីដេអូ)

​តារា​កម្សាន្ត​ ៖​ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ មហាជន និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ បាន​ផ្ទុះ​ការភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពេល​តារា​កំប្លែង​ស្រី​ដ៏​ល្បី​អ្នកនាង​ខ្ញុង ប្រកាស​ក្ស័យធន ព្រោះតែ​ជាប់បំណុល​វ័ណ្ឌក រហូតដល់​ខ្ទង់​៥៧​ម៉ឺន​ដុល្លារ​ឯណោះ​។​

​យ៉ាងណាមិញ ក្រោយ​ទម្លាយ​ឯកសារ​មួយចំនួន ដែល​រៀបរាប់​ពី​ម្ចាស់បំណុល​ទាំងអស់ មហាជន និង​អ្នក​និយម​គាំទ្រ​អ្នកនាង​ខ្ញុង ហាក់​ចាប់ភ្លឹក​សាជាថ្មី​ម្តង​ទៀត ក្រោយ​ឃើញថា ​នៅក្នុង​បញ្ជី​ម្ចាស់បំណុល​ទាំង​៥៧​ម៉ឺន​ដុល្លារ​នោះ មានឈ្មោះ​យាយ​តយ ដែល​គេ​ស្គាល់​ថា​ជា​តារា​កំប្លែង​រួម​ក្រុម ប៉ុន្តែ​យ៉ាងណាមិញ គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​រឿង​នេះ​ជា​រឿង​ពិត ឬ​យ៉ាងណា​នោះ ខណ​:​មិនទាន់​ទទួល​បាន​ការបកស្រាយ​ណាមួយ ពី​សំណាក់​យាយ​តយ តារា​កំប្លែង​នៅឡើយ​។​

​សូម​រំលឹក​ផងដែរ​ថា ត្រឹមតែ​រយ​:​ពេល​២​ថ្ងៃ​ដំបូង អ្នកនាង​ខ្ញុង​បានទទួល​ជំនួយ​ពី​មហាជន​បាន​ជាង​៥​ម៉ឺន​ដុល្លារ ក្រោយ​ប្រកាស​សុំ​ជំនួយ​ក្នុង​ឡាយ​កាលពីពេល​កន្លងទៅ​៕
​ប្រភពពី​khmerload

​ចង់​ជ្រាប​កាន់តែច្បាស់​សូម​ទស្សនា​រូបភាព និង​វីដេអូ​ខាងក្រោម​នេះ​÷

Related posts