ពេលកំពុងល្បីរឿងខ្ញុង, ជុំ លី​ណូ សុំ​ម្នាក់​៤០០០​រៀល​ ជួយ​តារា​កំប្លែង​ជើងចាស់​៣​រូប​នេះ ​ហើយ​លើក​ជា​សំណួរ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​, តារា​ចម្រៀង​លោក ជុំ លី​ណូ​ បាន​​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​ដល់​តារា​កំប្លែង​ជើង​ចំនួន​៣​រូប​ ដែល​ធ្លាក់ខ្លួន​ឈឺ​បាត់ បង់​សមត្ថភាព​សិល្ប​:​។​ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​តារា​កំប្លែង​ជើងចាស់​ទាំង​៣​រូប​ដែល​ធ្លាក់ខ្លួន​ឈឺ​បាត់​បង់​សមត្ថភាព​សិល្ប​:​នោះ​រួមមាន​,១.​លោ យ​យាយ ណ​យ សំណាង ,២.​លោកតា សង់​ស៊ី​ស និង​៣ នាយ ក្តឹប​។​ លោក ជុំ លី​ណូ បាន​សរសេរ​ភ្ជាប់​រូបភាព​ថា ​សុំ​ម្នាក់​៤០០០​រៀល​គិត​ម៉េច​វិញ​អស់ លោក​អ្នក​ចេះដឹង​លោក​បណ្ឌិត​?​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ​១.​លោក​យាយ​ ណ​យ សំណាង​គឺ ជា​តារា​ជើងចាស់​ពហុ​ជំនាញ​ដែល​មាន​វ័យ​ប្រមាណ​៧០​ឆ្នាំ ហើយ​កន្លងមក​លោកយាយ​ក៏​ជួប​ជីវភាព​លំបាក​ខ្វះខាត​ដោយ​រស់នៅ​ផ្ទះជួល​គេ​ ខណ​:​បាត់​បង់​វត្តមាន​ពី​អាជីព​សិល្ប​:​អស់​មួយ​រយ​:​ធំ ​ដោយសារ​មាន​ជំងឺ​ច្រើន​មុខ​ដូចជា​,​លើសឈាម ខ្វះ​ជាតិ​ស្ក និង​ខ្សោយបេះដូង​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.​តារា​កំប្លែង​នាយ ក្តឹប ,​តារា​កំប្លែង​ល្បីឈ្មោះ​រូបនេះ​ បច្ចុប្បន្ន​បាន​និង​កំពុងមាន​ជំងឺ​ញាំញី​រាងកាយ​មិនអាច​ធ្វើដំណើរ​ ឬ​ប្រកប​អាជីព​សិល្ប​:​បាន​ទៀត​ឡើយ​។​ នាយ ក្តឹប មាន​ជំងឺ​ច្រើន​មុខ​ដូចជា ទឹក​ដក់​ក្នុង​សួត ទឹកនោមផ្អែម​ដាច់​សរសៃ​ឈាម​ខួរក្បាល​ខ្វះ ឈាម​ក្នុង​បេះដូង​ព្រមទាំង​លើសឈាម​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​មិន​ខុសគ្នា​ពី​នាយ ក្តឹប នោះ​ទេ​ បើ​ចាប់អារម្មណ៍ មក​មើល​តារា​កំប្លែង​លោកតា​សង់​ស៊ី​ស​ឯណេះ​វិញ​លោកតា​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ ដែល​មិន​អាច​បន្ត​លើ​អា​ជី​សិល្ប​:​ដូច​មុនៗ​ទៀត​ឡើយ​។​ ខណ​:​សព្វថ្ងៃ​គាត់​ក៏​មាន​សុខភាព​ទ្រុឌទ្រោម​និង​ចុះ​ថមថយ​ដោយសារ​បញ្ហា​ជំងឺ​ប្រចាំ​កាយ​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់​ថា ការ​បង្ហោះ​សារ​របស់​លោក​ ជុំលីណូ ធ្វើឡើង​ស្របពេលកំពុងល្បីរឿងអ្នកនាងខ្ញុងប្រកាសក្ស័យធន និងសុំជំនួយពីអ្នកគាំទ្រចំនួន១ដុល្លារ។ ក្រោយ​មក​ទៀត​នៅថ្ងៃទី២០ ខែតុលា ​កន្លងទៅនេះ​​ លោកក៏បានបង្ហោះសារ ទៀតថា «សូមបងប្អូនកុំ មើល កុំស៊ែររឿងហ្នឹងទៀត សុំអង្វរ»៕

Related posts