ក្រោយ​ភ្ជាប់​ពាក្យ​៣​ឆ្នាំ ទីបំផុត នៅ ស៊ី​នឿន ដឹក​ដៃគូ​ដណ្តឹង​ថត Pre-wedding ​ហើយ​ថែម​ទាំង​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា តារាចម្រៀង នៅ ស៊ី​នឿន បានសម្រេច​ភ្ជាប់ពាក្យ ជាមួយនឹង​អនាគត​ភរិយា ដែលជា​អាណិកជន​ខ្មែរ​រស់ នៅ​អាមេរិក កាលពី​ថ្ងៃ​២៧ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​ធ្វើការ​ស្វែងយល់​ចិត្ត​គ្នា អស់​រយៈ​យូរ​ឆ្នាំ​រួចមក​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង លោក នៅ ស៊ី​នឿន បានបញ្ជាក់​ប្រាប់​នៅពេលនោះ​ថា លោក​បាន​ស្គាល់គ្នា ជាមួយ​អនាគត​ភរិយា តាមរយៈ​ការចេញ​ទៅ​សម្តែង​នៅ​អាមេរិក ហើយ​ក៏បាន​ទាក់ទង​គ្នា យល់ចិត្ត​គ្នា​ទៅវិញ ទៅមក ជិត​៣​ឆ្នាំ​ហើយ ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ភ្ជាប់ពាក្យ​អស់​រយៈពេល​ជា​យូរ​មក​នោះ ទីបំផុត កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ប្រុស​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក នៅ ស៊ី​នឿន បាន​ដឹក​ដៃគូ​ដណ្តឹង​ទៅ​ថត Pre- Wedding ដើម្បី​ត្រៀម​សម្រាប់​រៀបការ​ឆាប់ៗ​ខាងមុខនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ លោក នៅ ស៊ី​នឿន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អមដោយ​សារ​រៀបរាប់ថា «22-10-21 ថ្ងៃ​ល្អ រីករាយ​ថ្ងៃកំណើត​ប្រពន្ធ​សម្លាញ់ ជួន​ពរ​អូន​សុខ​ភាពល្អ​សម្រស់​កាន់តែ​ស្អាត អគុណ​សម្រាប់​រយះពេល​3​ឆ្នាំនេះ​អូន​តែងតែ​នៅក្បែរ លើកទឹកចិត្ត​នឹង​ផ្ដល់​កម្លាំងចិត្ត​ចំពោះ​បង​៕ កោះរ៉ុង Pre-Wedding photoshoot»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប អនាគត​ភរិយា​របស់លោក​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បាន​ឆ្លើយតប​ថា «Happy birthday to myself អរគុណ​ប្តី​សម្លាញ់​NsN​ ដែល​បាន​រៀបចំ​ថ្ងៃ​ខួបកំណើត​អូន ជាពិសេស​រៀបចំ​កាដូ​ពិសេស សម្រាប់​អូន អគុណ​បងប្អូន​ សូមឱ្យ​បងប្អូន​ទាំងអស់គ្នា​ហេង​ហេង សុខភាព​ល្អ Thank you everyone for the birthday wishes, this one I will never forget Nov Sinoeun»៕​

Related posts