នោះ! លោក ឌួង ឆាយ និង​ម្ដាយ​ រួម​ទាំង​អាជ្ញាធរ​ ជូន​ដំណឹង​១​សប្ដាហ៍​មុន ដើម្បី​ជួប​កូន​ៗ ស្រាប់តែ​ជួប​រឿង​ហួស​ចិត្ត ​ក៏​រៀបរាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹក​ថា​ មុននឹង​ធ្វើការ​លែងលះ​គ្នា​ជា​ផ្លូវការ​ កាលពី​ចុង​ឆ្នាំ​២០២០​នោះ លោក​ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា មាន​កូន​៣​នាក់​ជា​ដំណក់​ឈាម​រួមគ្នា ​​​ក្នុង​រយៈពេល​រួមរស់​ជាមួយគ្នា​ជាង​១៣ឆ្នាំ​ ក្នុង​នោះ​ប្រុស​២​នាក់ និង​កូនស្រី​ពៅ​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស​ស្រី​ទាំង​៣​នាក់​នេះ បច្ចុប្បន្ន​ កំពុង​រស់នៅ​ជាមួយ​ម្ដាយ ដោយ​កូន​ទី ១.​ឈ្មោះ ឌួង គីម​វិសាល មាន​បញ្ហា​ភ្នែក​មិនទាន់​មើល​ឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភើ​ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា ក្រោយពី​លែងលះ​គ្នា​រួចមក អតីត​គូ​ស្វាមី ដែល​ធ្លាប់​ត្រូវ​បាន​គេ​សរសើរ​ខាងលើ​នេះ​ ឧស្សាហ៍​មាន​ជម្លោះ​ជាមួយគ្នា​ជា​ហូរហែ ពាក់ព័ន្ធ​នឹង​រឿង​កូនៗ​។ ជាក់ស្ដែង ពេលនេះ​ មាន​បញ្ហា​ទៀត​ហើយ ​ដោយ​លោក ឌួង ឆាយ បាន​ជូន​ដំណឹង១សប្ដាហ៍មុនទៅហើយ ក៏អ្នកនាង ដេត ម៉ាលីណា មិនអនុញ្ញាតឲ្យលោក ឌួង ឆាយ បានជួបកូនៗនោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតឈរត្រៀបត្រាជាមួយអាជ្ញាធរ សមត្ថកិច្ច នៅមុខផ្ទះអតីតភរិយារបស់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានរៀបរាប់ថា «ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា «សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់
ឌួង ឆាយ»៕

Related posts