អុញ​! ដី វិឡារ​អ្នកនាង ដេ​ត ម៉ាលី​ណា កំពុង​រស់នៅ ត្រូវ​បាន​លោកជំទាវ ខុង​លី​ស៊ី​អាណា​-​ឌួង​ងៀប បញ្ជាក់​ច្បាស់​ៗ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា លោក​ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា បានធ្វើការ​លែងលះគ្នា​ជា​ផ្លូវការ កាលពី​ចុងឆ្នាំ​២០២០ ដោយ​បន្សល់ទុក​កូន​៣​នាក់​ជា​ដំណក់ឈាម​រួមគ្នា ក្នុង​រយៈពេល​រួមរស់​ជាមួយគ្នា​ជាង​១៣​ឆ្នាំ ក្នុងនោះ​ប្រុស​២​នាក់ និង​កូនស្រី​ពៅ​ម្នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​លែងលះគ្នា សិទ្ធិអំណាច​មេបា​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ត្រូវ​ធ្លាក់​មកលើ​អ្នកនាង ដេ​ត ម៉ាលី​ណា ហើយ​លោក ឌួង ឆាយ ក៏បាន​ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​អតីត​ភរិយា​របស់​ខ្លួន​ជាច្រើន រួម​ទាំង​ផ្ទះ​ដ៏​ស្កឹមស្កៃ ដែល​កូនៗ​របស់​លោក និង​អ្នកនាង ដេ​ត ម៉ាលី​ណា កំពុង​រស់នៅ​នាពេ​ល​បច្ចុប្បន្ន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងនេះ លោក ឌួង ឆាយ ក៏​ធ្លាប់​បញ្ជាក់ដែរថា ពេល​លែងលះគ្នា​នោះ លោក​ដើរចេញ​តែ​ខ្លួន​ទទេ​ប៉ុណ្ណោះ ហើយ​មុន​លែងលះ លោក​ជា​អ្នក​បង្រៀន​សព្វគ្រប់​បែប​យ៉ាង​ដល់​ភរិយា តាំងពី​ការធ្វើ​ជំនួញ ការ​ឡាយ​វីដេអូ និង​ទុន​រកស៊ី​ទាំងអស់ ចុងក្រោយ​អតីត​ភរិយា​របស់​លោក​ចាប់ផ្ដើម​ពង្រឹង​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង លែងឃើញ​តម្លៃ​របស់លោក មើល​.​ងាយ​លោក​មើ ល​ងាយ​គ្រួសារ គ្រប់បែបយ៉ាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅថ្ងៃនេះ លោក ឌួង ឆាយ រួម​នឹង​ម្ដាយ បាន​ទៅលេង​កូនៗ​ស្រាប់តែ​អ្នកនាង ដេ​ត ម៉ាលី​ណា មិន​ឲ្យ​ជួប​ឡើយ ទើប​លោកជំទាវ ខុង​លី​ស៊ី​អាណា​-​ឌួង​ងៀប បានបញ្ជាក់​ច្បាស់ៗ​នៅមុខ​អ្នកសារព័ត៌មាន​កំពុង​ធ្វើការ​ផ្សាយ​ផ្ទាល់​ថា «​សូម្បីតែ​ផ្ទះ​ក៏​គេ​មិន​ពួក​ខ្ញុំ​ជាន់​ដែរ ហើយ​ដី​របស់ខ្ញុំ​សោះ ខ្ញុំ​អ្នក​ឲ្យ​សោះ ទៅជា​ខ្ញុំ​គ្មាន​សិទ្ធិ​ជាន់​លើផ្ទះ​គេ​ទៅទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកជំទាវ បញ្ជាក់ទៀតថា ដី​នេះ ជា​ដី​របស់​លោកជំទាវ និង​ស្វាមី បានប្រគល់​ទៅ​ឲ្យ​កូន ព្រមទាំង​កូនប្រសារ​។ លើសពីនេះ លោកជំទាវ បាន​រៀបរាប់​ពី​រឿង​អតីត​កូនប្រសា​​រូប​នេះ ប្ដឹង​លោកជំទាវ​ថែម​ទៀតផង ហើយ​លោក​ឌួង ឆាយ ក៏​ធ្លាប់​បាន​បង្ហោះ​សារ បញ្ជាក់​ជារឿយៗ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ដែរថា នៅក្នុង​ការ​ឡាយ​វីដេអូ បកស្រាយ កាលពី​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅនេះ លោក ឌួង ឆាយ បានធ្វើការ​សំណូមពរ​ដូច្នេះ​ថា «​ខ្ញុំ​សំណូមពរ​អតីត​របស់ខ្ញុំ ឲ្យ​ខ្ញុំបាទ បាន​ជួប​កូនៗ​របស់ខ្ញុំ សួរសុខទុក្ខ​កូនៗ​របស់ខ្ញុំ គោរព​ទៅតាម​អំណាច​សាលក្រម​តុលាការ ដែល​ខ្ញុំ​មាន​សិទ្ធិ​ចូល​ផ្ទះ​ទៅសួរសុខទុក្ខ​កូនៗ​របស់ខ្ញុំ បើ​ខ្លាច​ខ្ញុំ​ទៅ​ជួប​អ្នក ប៉ះទង្គិច​សម្ដី​គ្នា ឈ្លោះ​គ្នា ពេល​អ្នក​មិន​នៅ ខ្ញុំ​អាច​ទៅសួរសុខទុក្ខៗ​កូន​របស់ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា «បើ​សូម្បីតែ​ផ្ទះ​របស់ខ្ញុំ ខ្ញុំ​មិន​អាច​ទៅ​ឈប់​មុខផ្ទះ ជូន​កូនៗ​របស់ខ្ញុំ​ទៅផ្ទះ ដែល​កូនប្រុស​ស្រី​ខ្ញុំ​ទាំង​៣​នាក់ គេង​នៅក្នុង​ឡាន កូនស្រី​ពៅ​របស់ខ្ញុំ គេង​នៅ​លើ​ដៃ​ម្ដាយ​របស់ខ្ញុំ​, ម្ដាយ​របស់ខ្ញុំ​មិន​អាច​ជូន​កូន​របស់ខ្ញុំ ចូល​ទៅ​ក្នុង​ផ្ទះ​របស់ខ្ញុំ​បាន អីចឹង ម្ដាយ​របស់ខ្ញុំ​មិន​អាច​ឈប់​នៅមុខ​ផ្ទះ​ជូន​កូន​របស់ខ្ញុំ​ទៅដល់​មុខ​ផ្ទះ​បាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​ត្រូវ​ត្រឡប់​មកដល់​កែង​ផ្ទះ​ដើម្បី​យក​កូន​ខ្ញុំ​គេង​ទាំង​៣​នាក់ ត្រូវ​ងើប​យក​កូន​ខ្ញុំ សាង​ទៅ​ឡើង​ឡាន​មួយទៀត ហើយ​បាន​ទៅ​យក​ឡាន​មួយទៀត​ជូន​កូន​ខ្ញុំ​ទៅដល់​ផ្ទះ ហេតុអ្វី​បាន​ធ្វើ​ដល់​ថ្នាក់​នេះ​ដាក់​ខ្ញុំ ហេតុ​អី ហេតុ​អី ហេតុអ្វី ហើយ​ខ្ញុំបាទ​បួស​ហើយ ខ្ញុំ​ដឹងថា ​ខ្ញុំ​បាន​ធ្វើ​ខុស​គ្រប់​បែបយ៉ាង ខ្ញុំ​បាន​បួស​ហើយ ខ្ញុំ​បាន​ទៅ​សាង​ផ្នួស​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វី​មិន​ឲ្យ​កូនៗ​មកលេង​ខ្ញុំ​ផង ហេតុ​អី មិន​ឲ្យ​កូនៗ​មក​សួរសុខទុក្ខ​ខ្ញុំ​ផង ហេតុអ្វី​ចង់​ចង់ទៅ​ជួប​កូន​ខ្ញុំ ថា​ខ្លាច​ជំងឺ​កូ​វីដ ខ្ញុំ​ទៅ​ពិនិត្យ​រក​មេរោគ​កូ​វីដ​ទៀត មាន​វិញ្ញាបនបត្រ បញ្ជាក់ថា ខ្ញុំ​អវិជ្ជមាន​តេស្ដ​កូ​វីដ គ្រាន់តែ​ខ្ញុំ​ទិញ​iPad​ឲ្យ​កូន​ខ្ញុំ​រយៈពេល​៥​នាទី ក៏​មិន​ឲ្យ​ខ្ញុំ​ទៅ​ជួប​កូនៗ​នៅមុខ​ផ្ទះ​ផង ហេតុ​អី ខ្លាច​ខ្ញុំ​យក​កូន​ទៅ​ណា បើ​ខ្ញុំ​យក​កូន​ទៅ​ណា​ប្ដឹង​ខ្ញុំ​ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អ្នក​អត់​ឲ្យ​ខ្ញុំ​ជួប​កូន​អញ្ចឹង អត់​ត្រឹមត្រូវ​ទេ អ្នក​ផ្ដាច់ទំនាក់ទំនង​មនោសញ្ចេតនា​រវាង​ខ្ញុំ និង​កូនៗ​ចឹ​ង​អង់​ត្រឹមត្រូវ​ទេ ខ្ញុំ​សង្ឃឹម​អ្នក​គិត​ឡើងវិញ​កូនៗ​លំបាក​ណាស់​ហើយ ហើយ​ខ្ញុំ​ដឹងថា​កូនស្រី​ពៅ​របស់ខ្ញុំ​យំ​ខ្លាំងណាស់​មួយរយៈ​ក្រោយនេះ យំ​នឹក​ខ្ញុំ ខ្ញុំ​ដឹង​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្តទៀតថា «ចឹ​ង​ខ្ញុំ​សង្ឃឹម​យើង​នឹង​បញ្ចប់​រឿងរ៉ាវ​ទាំង​អស់នេះ ដើម្បី​បន្តដំណើរ​ទៅមុខ កុំ​ដើម្បី​ក្ដី​សុខ​ខ្លួនឯង កុំ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ហើយ​ពេល​ដែល​គាត់​បាន​បង្ហោះ​វីដេអូ​ខ្ញុំ គាត់​បាន​ប្ដឹង​ខ្ញុំ​ទៅ​តុលាការ ដោយ​រំលោភ​ទៅលើ​កិច្ចព្រមព្រៀង​លែងលះ គាត់​បាន​ដាក់​ផ្ទះ​របស់ខ្ញុំ​២​កន្លែង ផ្ទះ​វិឡារ​របស់ខ្ញុំ និង​ហាង​នៅ​ស៊ីសុវត្ថិ ផ្ទេរ​ទៅ​ឈ្មោះ​គាត់ ចឹ​ង​ខ្ញុំ​សង្ឃឹមថា អ្នក​នឹង​ថែរក្សា​ទ្រព្យសម្បត្តិ​នោះ​ឲ្យ​បាន​ល្អ ដើម្បី​ទុកជា​កេរ​មរតក សម្រាប់​កូនៗ​របស់​យើង ខ្ញុំ​ដឹង​ថា ​អ្នក​លំបាក ខ្ញុំ​ក៏​លំបាក អ្នកណា​ក៏​លំបាក​ដែរ នៅ​ក្នុង​ស្ថានការណ៍​នេះ​…»៕ ដើម្បី កាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ​៖

Related posts