ក្រោយ​អ្នក​នាង ដេ​ត ម៉ាលី​ណា មិន​ឲ្យ​អតីត​ម្ដាយក្មេក និង​លោក​ឌួង ឆាយ ជួប ក្មេងៗ​, លោកជំទាវ ហ៊ុន ស៊ី​ណាត ទទូច​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោកជំទាវ ខុង​លី​ស៊ី​អាណា​-​ឌួង​ងៀប និង​លោក ឌួង ឆាយ បាន​ទៅសួរសុខទុក្ខ​លោកជំទាវ ហ៊ុន ស៊ី​ណាត ដល់​គេហដ្ឋាន ក្រោយ​ខកខាន​ជួប​គ្នា​អស់​រយៈពេល​ជា​យូរ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​បង្ហោះ​រូបថត អម​ដោយសារ​បញ្ជាក់​ថា «​ថ្ងៃនេះ​ប្អូនស្រី ខុង លី​ស៊ី​អាណា និង​ក្មួយប្រុស ឌួង ឆាយ មកលេង បែក​គ្នា​យូរហើយ​ដោយសារ​កូ​វីដ​-19 សូម​អរគុណ​ច្រើន​ប្អូនស្រី និង​ក្មួយប្រុស សូម​ជូនពរ​ដល់​ប្អូនស្រី​និង​ក្មួយ​ឲ្យ​មាន​សុខ​ភាពល្អ ជៀសផុត​រឿង​ទាំងពួង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ នៅពេល លោកជំទាវ ខុង​លី​ស៊ី​អាណា​-​ឌួង​ងៀប និង​លោក​ឌួង ឆាយ ទៅ​ជួប ចៅៗ កូនៗ ស្រាប់តែ​អ្នកនាង ដេ​ត ម៉ាលី​ណា មិន​បើកទ្វារ​ឲ្យ​ចូល​នោះទេ ទើប​លោក​ឌួង​ឆាយ​២​នាក់​ម្តាយកូន បានស្នើ​សូម​សមត្ថកិច្ច​ខណ្ឌ មក​សហការ និង​ធ្វើជា​សាក្សី​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​នោះដែរ គេ​សង្កេតឃើញ​មាន​អ្នកសារព័ត៌មាន​មួយចំនួន បាន​ចុះទៅ​ទីតាំង​មុខ​ផ្ទះ​អ្នកនាង ដេ​ត ម៉ាលី​ណា ដែល​បិទ​ទ្វារ​របង​ជិត ហើយ​ធ្វើ​ការផ្សាយ​ផ្ទាល់ ដោយ​សម្ភាសន៍​លោក ខុង​លី​ស៊ី​អាណា​-​ឌួង​ងៀប ជុំវិញ​រឿង ដែល​អតីត​កូនប្រសា​មិន​ឲ្យ​ចូល​ជួប​ចៅៗ​នេះ បើ​ទោះជា​បាន​ជូនដំណឹង​១​សប្ដាហ៍​មុន​ហើយក៏​ដោយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែបនេះ លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏បាន​ចែករំលែក​វីដេអូ ដែល​គេ​ឡាយ នោះ​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ ហើយ​ធ្វើការ​ស្នើសុំ​យ៉ាង​ទទូច​ថា «​ជា​អតីត​កូនប្រសា​​ក្មួយ​អើយ​បើក​ចិត្ត​អោយ​ទូលាយ​ខ្លះ​ផង​ទៅ ​ច្បាប់​បាន​ចេញ​អោយ​លោកយាយ​និង​លោកប៉ា​របស់​ក្មេងៗ​បាន​ជួប​ គាត់​មានការ​នឹករលឹក​ចៅៗ​ផង​ទៅ ​ហើយ​ការរៀនសូត្រ​ក៏​លោកជំទាវ​មិន​រំខាន​ដល់​ការរៀនសូត្រ​ចៅ​របស់​គាត់​ដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប​ចំពោះ​ទឹកចិត្ត​លោក​ ជំទាវ ហ៊ុន ស៊ី​ណាត​, លោក ឌួង ឆាយ បាន​ចូល​ទៅ​ខំ​មិន​ថា «​ខ្ញុំបាទ​សូម​គោរព​អរគុណ​លោកជំទាវ​ហ៊ុន​ស៊ី​ណាត​ ដែល​តែងតែ​ស្រលាញ់​រាប់អាន​ជាពិសេស​អាណិត​អ្នក​ម្តាយ និង​ខ្ញុំបាទ​។ សូម​ជូនពរ​លោកជំទាវ​មាន​សុខ​ភាព​ល្អ អាយុ​យឺនយូរ​ ឌួង ឆាយ​»៕ សូម​ទស្សនា វីដេអូ ខាងក្រោម ៖

Related posts