កាន់តែ​ក្ដៅ​ហើយ​! ក្រោយ​អតីត​ភរិយា និយាយ​បែបនេះ​, លោក ឌួង ឆាយ បបួល មក​តទល់​មុខ​ឡាយ​មើល​ភស្តុតាង​បកស្រាយ បើ​មិន​ដូច្នេះ​ទេ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ទិវា​នារី​អន្តរជាតិ ៨​មីនា លោក ឌួង ឆាយ បាន​យក​កូនៗ​របស់ខ្លួន​មកលេង​ផ្ទះ ហើយ​យកទៅ​ឲ្យ​អតីត​ភរិយា​វិញ មិន​តាម​ការកំណត់​នោះ បាន​បង្កើតជា​ជម្លោះ​ក្ដៅគគុក ឡាយ​បកស្រាយ​រៀងៗ​ខ្លួន​កក្រើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ពេល​នោះ​មក, លោក​ឌួង ឆាយ ខកខាន​ជួប​កូន​អស់​រយៈពេល​ជាច្រើន​ខែ ប៉ុន្តែ កាលពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក​ក៏​មាន​ឱកាស​ក្នុង​ការ​ជួប​កូន​ជាថ្មី ក្រោម​វត្តមាន​អ្នកនាង ដេ​ត ម៉ាលី​ណា នាំ​កូន​ៗ​ទៅ​ផ្ទាល់ ស្រាប់​តែ​មាន​ជម្លោះ​កើតឡើង​ជាថ្មី កក្រើក​បណ្ដាញ​សង្គម​ម្ដងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១​នេះ ស្រាប់តែ រឿង​ថ្មី បាន​ផ្ទុះឡើង​ម្ដង​ទៀត​ ដោយ​អ្នកនាង ដេ​ត​ម៉ាលី​ណា មិន​អនុញ្ញាត​ឲ្យ​លោក​ឌួង​ ឆាយ មកលេង ឬ​មក​យក​កូន​គាត់ ទៅលេង ជាហេតុ​នាំ​ឲ្យ​លោក​ឌួង​ឆាយ ​២​នាក់​ម្តាយកូន ស្នើ​សូម​សមត្ថកិច្ច​ខណ្ឌ មក​សហ​ការ​ និង​ធ្វើជា​សាក្សី​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹងនេះ ក៏មាន​សារព័ត៌មាន​មួយ​ចំនួន បានធ្វើ​ការផ្សាយ​ផ្ទាល់​ចេញ​ពីមុខ​គេហដ្ឋាន​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា ផងដែរ ហើយ​លោកជំទាវ ខុង​លី​ស៊ី​អាណា​-​ឌួង​ងៀប ដែល​ត្រូវជា​ម្ដាយបង្កើត​លោក​ឌួង ឆាយ ធ្វើការ​បញ្ជាក់​ថា «​សូម្បីតែ​ផ្ទះ​ក៏​គេ​មិន​ពួក​ខ្ញុំ​ជាន់​ដែរ ហើយ​ដី​របស់ខ្ញុំ​សោះ ខ្ញុំ​អ្នក​ឲ្យ​សោះ ទៅជា​ខ្ញុំ​គ្មាន​សិទ្ធិ​ជាន់​លើផ្ទះ​គេ​ទៅទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក ​​នៅ​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ អ្នកនាង ដេ​ត ម៉ាលី​ណា បានធ្វើការ​បង្ហោះ​រូបថត និង​វីដេអូ បង្ហាញ​ភស្ដុតាង ជាមួយ​នឹង​ការ​បញ្ជាក់​ពី​មូលហេតុ​មិន​ឲ្យ​ជួប​កូន​ថា «​សួស្ដី​បងប្អូន​ពូ​មីង​ថ្ងៃនេះ ខ្ញុំ​នឹង​បកស្រាយ​មូលហេតុ ដែល​ខ្ញុំ​មិនអាច​អោយ​គាត់​ជួប​កូន​បាន នៅ​ម៉ោង​9:00​យប់​នេះ ហើយ​បង​បងស្រីៗ​ដែល​ជួប​វិបត្តិ​ក្រោយ​លែងលះ​ដូចជា​ខ្ញុំ សុំ​ខ​មិន​លើកទឹកចិត្ត​ខ្ញុំ​ម្នា​ក់​មួយ​ផង​ដើម្បីអោយ​ខ្ញុំ​នៅតែ​បន្ត​ជំហរ​ដ៏​រឹងមាំ​ដើម្បី​ចិញ្ចឹម​កូន​បន្តទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រោះ​គេ​មិន​ព្រម​ឈប់​តាម​ចងកម្ម​ចងពៀរ​ខ្ញុំ​ទេ តាំងពី​ដើមឡើយ​តុលាការ បាន​កាត់ក្តី​អោយ​ចែកគ្នា​មើលថែទាំ​ជួប​កូន​បាន ហើយ​ពួកយើង​ក៏បាន​យល់ស្រប​ទាំងអស់គ្នា និង​គោរព​តាម​គោលការណ៍ ប៉ុន្តែ​ថ្ងៃមួយ​ដោយ​ម៉ាក់​ប៉ា​ខ្ញុំ​បាន​ជូន​ចៅ​ទៅ​ជួប​ឪពុក​គេ​ដូច​រាល់ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​ដោយសារ​ភាគី​ខាង​អតីត​ស្វាមី​ខ្ញុំ បាន​ព្យាយាម​យក​កូន​ទៅ និង​មិន​ព្រមយក​កូន​មក​តាម​កាលកំណត់ ហើយ​ថែមទាំង​បង្ខំ​អោយ​ខ្ញុំ​ទៅប្តឹង​ដល់​ណា​ប្តឹងទៅ ហើយ​ខ្ញុំ​បានដាក់​ពាក្យបណ្ដឹង គាត់​ក៏បាន​យក​កូន​មកអោយ​វិញ បន្ទាប់ពី​រឿង​នឹង​ហើយ ទើប​ខ្ញុំ​បាន​បញ្ឈប់​ការជួប​កូន​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​តាមផ្លូវ​ច្បាប់​ម្ដងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រោះ​ខ្លាច​គាត់​មិន​គោរព​ច្បាប់​ដូច​ការ​ពីមុន​ទៀត ហើយ​បន្ទាប់មកទៀត​ការជួប​កូន​លើក​ក្រោយ លើក​ក្រោយ​គឺ​នាង​ខ្ញុំ​ជា​អ្នកយក​កូន​ទៅ​ជួប​គាត់​ដោយផ្ទាល់ ព្រោះ​ខ្ញុំ​ខ្លាច​គាត់​យក​កូន​ទៅ​មិនអោយ​មកវិញ​ដូច​ការ​មុន​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​រាល់ពេល ដែល​ជួប​គាត់​មិន​ព្រម​ចំណាយពេល​ជាមួយ​កូន​ទេ បែរជា​ព្យាយាម​មក​និយាយ​ជាមួយ​ខ្ញុំ និង​តែងតែ​ឡើង​សរសៃ​ក និង​បង្កើត​ជម្លោះ​ជាមួយ​ខ្ញុំ​ជាច្រើន​ដង ហើយ​នៅ​លើកចុងក្រោយ ដែល​ខ្ញុំ​បាន​យក​កូន​ទៅ​ជួប​គាត់​ទៀត គឺ​គាត់​ប្រតាយប្រតប់​ជាមួយ​ខ្ញុំ ដែល​ធ្វើអោយ​ខ្ញុំ​ទទួល​ភាពភ័យខ្លាច​ត្រលប់​មកវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច្នេះហើយ​មូលហេតុ ដែល​ខ្ញុំ​ត្រូវ​ផ្អាក​មិនអោយ​គាត់​ជួប​កូន​បាន ព្រោះ​វា​អាច​បង្ក​អោយ​កូន​នាង​ខ្ញុំ​មាន​ភាព​ភិតភ័យ​ម្ដង​ហើយ​ម្តងទៀត​ព្រោះ​នាង​ខ្ញុំ​មានការ​រស់នៅ​ភ័យខ្លាច និង​តក់ស្លុត​ខ្លាំងណាស់ ជាពិសេស​កូន​នាង​ខ្ញុំ​អាច​នឹងមាន​បញ្ហា​សតិអារម្មណ៍​ដោយសារតែ​ទង្វើ​អាក្រក់​ស្រែក​គំរាម​និង​ហិង្សា​ដ៏​សាហាវ​របស់​ឪពុក​បែបនេះ​ដដែលៗ​កើត​មកលើ​នាង​ខ្ញុំ និង​កូន​ម្ដង​ហើយ​ម្ដងទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត អ្នកនាង ដេ​ត ម៉ាលី​ណា ក៏បាន​ធ្វើការ​ឡាយ​បកស្រាយ តាម​ការកំណត់ ហើយនៅក្នុងការបកស្រាយជាច្រើននោះ ​ចំណុច​មួយ ​អ្នកនាង ដេតម៉ាលីណា បានធ្វើការបញ្ជាក់ថា អ្នកនាង មានរាល់ថ្ងៃ ដោយសារ២នាក់ប្ដីប្រពន្ធចាប់ដៃគ្នារកស៊ី អត់បានប៉ះពាល់ទ្រព្យសម្បត្តិគ្រួសារម៉ែឪក្មេកបន្តិច កុំមកនិយាយថាឲ្យអីអ្នកនាងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល នោះ លោក ឌួង ឆាយ ក៏បាន​បង្ហោះ​សេក ជាច្រើន​សន្លឹក អមដោយ​សារ បញ្ជាក់ថា «​អ្នក​គួរតែ​មក​តទល់​មុខ​ឡាយ​មើល​ភស្តុតាង​បកស្រាយ​ជាមួយ​ខ្ញុំ​ម្តង កុំ​ពិន​ពេក​ខាង​និយាយ​មិន​ពិត​នឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មិន​ចឹ​ង​ខ្ញុំ​នឹង​ឡាយ​បកស្រាយ​ម៉ោង 7:00pm ចំពោះ​អតីត​និយាយ​បំផ្លើស​ការពិត​។ ខ្ញុំ​នឹង​បង្ហាញ​ភស្តុតាង និង​ស្បថ​ហើយ បើ​អ្នកណា​និយាយ​កុហក​អោយស្លាប់​ចោល​កូន​ទាំង 3 ទាន់ហន់​តៃហោង​ដូច​បើកឡាន​បុក​ហើយ​កុហក​មហាជន​ថ្ងៃមុន​ចឹ​ង​។ ព្រះ និង​ទេវតា​ផ្តល់ឱកាស​អោយ​អ្នក​នៅ​រស់រានមានជីវិត​ដើម្បី​កែប្រែ​ខ្លួន​ប៉ុន្តែ​អ្នក​មិន​ភ្ញាក់រលឹក​ដឹងខ្លួន​។ ឌួង ឆាយ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើ​សេក​នីមួយៗ​នោះ លោក ឌួង ឆាយ បានដាក់​Caption​ថា «​សែក​ដក​លុយ​ចេញពី​កុង​ធនា​ការ​ក្រុមហ៊ុន​ឪពុកម្តាយ​ខ្ញុំ​អោយ​ថ្លៃ​ដី​ជាប់​ផ្ទះ​វីឡា​ខ្ញុំ 125,000$»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ស្ដាប់​ការបកស្រាយ​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា ខាងក្រោម​នេះ ៖

Related posts