ក្រោយ​ជួប​បទពិសោធន៍​មួយ​នេះ, កុល ដាវី​ សម្រេច​ចោល​ការងារ​សិល្បៈ និង​របរ​រកស៊ី​ទាំង​អស់ ​ដើម្បី​យក​ពេល​មើល​ថែ​កូន​ក្នុង​ផ្ទៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព អ្នកនាង កុល ដាវី បានប្រកាស​នៅលើ​បណ្ដាញ​សង្គម​របស់ខ្លួន នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​​​ថា នឹង​ផ្អាក​ពី​ការងារ​សិល្បៈ និង​ការងារ​រកស៊ី​ផ្សេងៗ ដើម្បី​ទុកពេល​វេលា​ឱ្យបាន​ពេញលេញ​មើល​កូន​ក្នុង​ផ្ទៃ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង កុល ដាវី ភរិយា​លោក សុខ រក្សា បានឱ្យដឹង​ដោយ​សំណេរ​ច្បាស់ៗ​ថា ការ​សម្រាក​ពី​ការងារ​សិល្បៈ និង​ការងារ​រកស៊ី​លក់ដូរ​ទាំងអស់​របស់​ខ្លួន សុំ​ដូរ​មកវិញ​ត្រឹម​កូនស្រី​របស់​នាង មាន​សុខ​ភាពល្អ​គឺ​គ្រប់គ្រាន់​ហើយ។ ដោយ​តារា​រូបនេះ​បានសរសេរថា​៖ «​សម្រាក​ពី​ការងារ​សិល្បៈ និង​ការងារ​រកស៊ី​លក់ដូរ​ទាំងអស់ សុំ​ដូរ​មកវិញ​ត្រឹមតែ​កូនស្រី​របស់​ម៉ាក់ និង​ប៉ា មាន​សុខ​ភាពល្អ​គឺ​គ្រប់គ្រាន់​ហើយ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹង​ការប្រកាស​បែបនេះ អ្នកនាង កុល ដាវី ក៏ត្រូវ​បាន​មហាជន​មិត្ត​ភ័​ក្ដ​ជិតស្និត​ជាច្រើន​សម្ដែង​ការ​សាទរ​ផងដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា តារា​សម្ដែង​អ្នកនាង កុល ដាវី កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ ត្រូវបាន​គេ​ដឹងថា ធ្លាប់មាន​ផ្ទៃពោះ​ម្តង​រួចមកហើយ តែ​ជា​អកុសល​ទារក​នោះបាន​របូត​ទៅ​ទាំង​មិនទាន់​បានឃើញ​មុខ​ឪពុកម្ដាយ ជាហេតុ​ធ្វើឱ្យ​អ្នកនាង កុល ដាវី និង​ស្វាមី​លោក សុខ រក្សា ខកចិត្ត​ជាខ្លាំង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​ដំណឹង​ល្អ​ក៏បាន​តបស្នង​មកវិញ ពេលនេះ កុល ដាវី កំពុង​នឹង​ពពោះ​សារជាថ្មី​។ ទារិកា​ដែល​នាង​មាន​ជា​លើក​ទី​២​នេះ កុល ដាវី បាន​សច្ចា​មើលថែ​ឱ្យ​ល្អ​បំផុត ព្រោះ​នាង​ចាត់ទុក​កូនស្រី​ក្នុង​ផ្ទៃ​ជា​កែវភ្នែក និង​មិន​ចង់ឱ្យ​របូត​ដូចជា​លើក​មុន​ទៀតឡើយ ៕​

Related posts