ខ្លោចចិត្ត! សម្ដី​ប៉ុន្មាន​ម៉ាត់​របស់​កូន​ប្រុស​ច្បង​លោក​ឌួង ឆាយ​ ធ្វើ​ឲ្យ​គ្រប់គ្នា​ទប់ទឹក​ភ្នែក​មិន​ជាប់ ព្រោះតែ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយ​ពេល​លែងលះ​គ្នា​ភ្លាមៗ​នោះ​ លោក​ឌួង ឆាយ ​តែងតែ​សុំ​ការ​អនុញ្ញាត​ពី​អតីត​ភរិយា​របស់​ខ្លួន​ក្នុង​ការ​យក​កូនៗ​ទៅ​ដើរលេង​ជាមួយ ហើយ​អតីត​ភរិយា​របស់​លោក​ក៏​តែងតែ​អនុញ្ញាត​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ចំ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា ​​ លោក​ឌួង ឆាយ បាន​យក​កូនៗ​ទៅ​ដើរលេង​យូរថ្ងៃ លើស​ការ​សុំ​អនុញ្ញាត ហើយ​ត្រូវបាន​អ្នកស្រី​ដេ​ត ម៉ាលី​ណា គិតថា​ អតីត​ស្វាមី​ខ្លួន មានបំណង​បំបែក​កូន​ចេញពី​ម្ដាយ​នោះ ទើប​អ្នកស្រី​ផុស​សារ​យ៉ាង​វែង​អន្លាយ​ជុំវិញ​រឿង​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​លោក​ឌួង ឆាយ ក៏​ធ្វើការ​បកស្រាយ ព្រមទាំង​លើក​នូវ​រឿងរ៉ាវ​មិនល្អ​មួយ​ចំនួន​របស់​អតីត​ភរិយា​របស់​ខ្លួន ទើប​ធ្វើ​ឲ្យ​មានការ​ឡាយ​បកស្រាយ​ទៅ​មកៗ​រហូត​ទម្លាយ​ពី​គ្នា​ស្ទើរ​គ្មាន​សល់ ហើយ​ចុងក្រោយ​លោក​ឌួង ឆាយ ត្រូវ​អស់​ងារ​ជា​«​ឧកញ៉ា​»​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល​រឿង​អតីតកាល អ្នកគាំទ្រ សឹង​មិន​ជឿ​ថា ពួកគេ​មាន​ថ្ងៃនេះ​នោះ​ឡើយ ព្រោះ​ធ្លាប់តែ​ឃើញ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា រស់នៅ​យ៉ាង​មាន​ក្ដី​សុខ ហើយក៏​ឧស្សាហ៍​ធ្វើ​ការងារ​មនុស្សធម៌​ជាមួយគ្នា​ទៀតផង​។ លុះ​មានការ​បែកបាក់​រហូត​ហែកហួរ​គ្នា​ខ្ទេចខ្ទី​នោះ ធ្វើ​ឲ្យ​អ្នកគាំទ្រ កាន់តែ​អាណិតកូនៗ​របស់​ពួកគេ​ជា​ពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​មានការ​អាណិត​ចំពោះ​កូនៗ​នេះហើយ ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន បាន​យក​វីដេអូ សកម្មភាព​ដ៏​គួរ​ឲ្យ​អាណិត​របស់​កូនប្រុស​បង​របស់​ពួកគេ មក​ធ្វើការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ដោយ​ដាក់​ចំណងជើង​ថា «​អាណិត​កូន​ច្បង​របស់​ពួកគាត់​ណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​វីដេអូ​នេះនោះ អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​ជាច្រើន​ទៀត បាន​សម្ដែង​ការ​អាណិត​ចំពោះ​កូនប្រុស​ច្បង​របស់​ពួកគេ ហើយ​ក៏បាន​បញ្ចេញមតិ​ថា «​អាណិត​ទាំង​កូន អាណិត​ទាំង​ប៉ា​, មើល​ហើយ​ហូរ​ទឹកភ្នែក​, ជូនពរ​ក្មួយ​ឆាប់​ជា​, គួរ​ឲ្យ​អាណិត​ណាស់​, ចង់​ឲ្យ​ពួកគាត់​ត្រូវ​គ្នា​វិញ ឃើញ​ហើយ​អាណិត​កូន ទាំង​៣​ណាស់​, ឃើញ​វីដេអូ​ហ្នឹង​ម្ដងៗ​ចង់តែ​យំ​, មនុស្ស​គ្រប់រូប​គ្មាន​អ្នកណាម្នាក់​ចង់​ចឹ​ង​ទេ​បង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រក់​ទឹក​ភ្នែក​បែប​នេះ​នោះ​ ​ដោយសារតែ​អាណិត​ចំពោះ​កូន​ប្រុស​ច្បង​របស់​ពួកគេ មាន​បញ្ហា​ភ្នែក ​ហើយ​និយាយ​មួយៗ​ធ្វើ​ការ​បួងសួង ​ឲ្យ​ភ្នែក​របស់​គេ​ឆាប់​ជា​អាច​មើល​ឃើញ​ពេញ​ពិភពលោក។ ម្យ៉ាង​ទៀត​ពេល​នេះ ​​ក្មេង​ប្រុស​ម្នាក់​នេះ ​​ត្រូវ​​មក​ជួប​បញ្ហា​មួយ​ទៀត ​ដោយ​រស់នៅ​បែក​បាក់​គ្រួសារ ខ្វះ​ភាព​កក់ក្ដៅ​ដូច​ពី​មុន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា វីដេអូ​នេះ ត្រូវ​បាន​លោក​ឌួង ឆាយ ធ្វើការ​ឡាយ​កាលពី​អំឡុង​ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក​កាត់​យក​មក​បង្ហោះ​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ស្រប​ពេល​ពួកគេ​កំពុង​មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយគ្នា​នោះ៕ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ទស្សនា​វីដេអូ ដែល​គេ​កាត់​បង្ហោះ​ចូល​ទៅក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ​ដូច​ខាង​ក្រោម​នេះ ទាំង​អស់​គ្នា ៖

Related posts