ទប់​សំណើច​មិន​ជាប់! ​ពូ ណុយ​ ​ឡើង​ប៉ុស្តិ៍​ម្ដង ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​នឹង​ប្រវត្តិ​បងប្អូន​លោក​ ដោយ​សុទ្ធតែ​ជា​អ្នក​…(​មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលេង​បណ្ដាញ​សង្គម​Tik Tok​ច្បាស់​ជា​ស្គាល់​រួច​មក​ហើយ​នូវ​លោក បាន សំណាង ហៅ​ណុ​យ តាមរយៈ​ការ​និយាយ​ដូច​សូត្រ​ធម៌​បែប​កំប្លែង​ស្ងួត ហើយ​ការ​និយាយ​របស់​លោក តែងតែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ពិសេស​អ្នក​កំពុង​ទុក្ខ​ព្រួយ ស្ដាប់​លោក​និយាយ​ច្បាស់​ជា​រីករាយ​វិញ​មិន​ខាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ ទេពកោសល្យ ប្រជាប្រិយភាព​របស់​លោក តាមរយៈ​បណ្ដាញ​សង្គម​ខាងលើ​នេះហើយ ទើប​លោក​ ត្រូវបាន​ក្រុមការងារ​ទូរទស្សន៍​My TV​ទាក់ទង​ឲ្យ​ចូលរួម​នៅ​ក្នុង​កម្មវិធី​មួយ​ឈ្មោះថា «A1 Twist»​ដើម្បី​បង្ហាញ​សមត្ថភាព ឲ្យ​ទស្សន​ជន​បាន​ឃើញ​បន្ថែមទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បណ្ដាញ​សង្គម​Tik Tok​ឃើញថា លោក​និយាយបាន​យ៉ាង​ល្អ ហើយ​ហាក់​ពុំ​មាន​ការពិត​ភ័យ​នោះឡើយ ប៉ុន្តែ​ពេល​ឡើង​កម្មវិធី​ខាងលើ កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០​នោះ រូបលោក​បែរជា​ភ័យ​ឡើង​ញ័រ ហើយ​រាង​ប្រែ​សំឡេង​ខុស​ពី​ធម្មតា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បែបនេះ​ក្ដី លោក​នៅតែ​និយាយ​បានល្អ តាមរយៈ​ការលើក​យកពាក្យ​ពេចន៍​កំប្លែង ដែល​លោក​បាន​និយាយ​រួចមកហើយ​នៅក្នុង​បណ្ដាញ​សង្គម​Tik Tok​នោះ ព្រម​ទាំង​លើក​យក​ប្រវត្តិ​បងប្អូន​របស់​លោក ​មក​រៀបរាប់ ស្ដាប់​ហើយ​មិន​អាច​ទប់​សំណើច​បាន​ឡើយ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឡើង​កម្មវិធី​នោះ​រួចមក លោក​បាន សំណាង ដែល​មាន​ស្រុកកំណើត​ស្រុក​មេសាង ខេត្ត​ព្រៃវែង ក៏​បាន​ចេញ​វីដេអូ​ នៅ​ក្នុង​បណ្ដាញ​សង្គម​ដដែល​នេះ ដើម្បី​ជូនដំណឹង​ឲ្យ​បងប្អូន អ្នកគាំទ្រ​​​ ចូល​ទៅ​ទស្សនា​ការ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​លើក​ទី​១​របស់​លោក​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ A1 Twist​ហើយ​លោក​ក៏បាន​ធ្វើការ​សុំទោស​ផង​ដែរ ចំពោះ​ភាព​ពិត​ភ័យ​ក្នុងពេលនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ឡើង​កម្មវិធីខាងលើនោះរួចមក បច្ចុប្បន្ន ​លោកបាន សំណាង មានឱកាសថតរឿង និងMVជាច្រើនជាមួយតារាល្បីៗទៀតផង ធ្វើឲ្យ​ប្រជាប្រិយភាព​របស់លោកកាន់តែកើនឡើងគួរឲ្យកត់សម្គាល់៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ​៖ ​

Related posts