ទិញចូល១គ្រឿងទៀត! អ្នកស្រី ទ្រី ដា​ណា ដាច់ចិត្ត​ទម្លាយ​ពី​មូលហេតុ​ ទិញ​ឡាន​ច្រើន​ហើយ ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា ដោយសារតែ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​មាន​ផ្ទះ​ជាច្រើន​កន្លែង​ហើយ​នោះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ មាន​រថយន្ត​ផ្ទាល់ខ្លួន​ជាច្រើន​គ្រឿង ហើយ​រថយន្ត​ជាច្រើន​គ្រឿង​នេះ ​កន្លងមក យើង​មិន​ដឹង​ថា អ្នកស្រី ទិញ ក្នុង​គោលបំណង​អ្វីមួយ​ឲ្យ​ជាក់លាក់​នោះ​ឡើយ តែ​ពេលនេះ អ្នកស្រី បាន​ដាច់ចិត្ត​និយាយ​រឿង​នេះ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​ឡាយ កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ អ្នកស្រី បាន​លើកឡើងថា អ្នកខ្លះ​និយាយថា ឡាន​ច្រើន​ជិះ​ម៉េច​អស់​? អ្នកស្រី​ថា ជិះ​នៅតែ​អស់​ចឹ​ង គ្រាន់តែ​ថា យើង​ជិះ​ឆ្លាស់គ្នា​។ អ្នកស្រី បញ្ជាក់ទៀត​ថា តាមពិត​ការ ការទិញ​ឡាន​ច្រើន​ហ្នឹង មិនមែន ដើម្បី​សម្ញែង​គេ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បន្តទៀតថា ពី​មុនមក​ខ្លួន​អត់​ទិញ​សម្ភារៈ​និយម​ទេ អញ្ចឹង​គេ​មើលងាយ​ច្រើន ហើយក៏​មិន​ប្រាកដ​ថា យើង​ទិញ​សម្ភារៈ​និយម ​គេ​មិន​មើលងាយ​ដែរ គេ​នៅតែ​មើលងាយ មនុស្ស​ណា ដែល​ចិត្ត​ចូលចិត្ត​មើល​គេ ​នៅតែ​មើលងាយ​ ហើយ​គិត​គេ​នៅ​ក្នុង​ផ្លូវ​អាក្រក់​ ដដែល។ គ្រាន់តែ​ថា ការទិញ​នេះ គឺ​បំពេញ​ក្ដី​សុខ​ខ្លួនឯង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី បន្តថា អ្នកខ្លះ​ខំ​សឹង​អី​ហើយ តែ​យក​លុយ​ទៅ​ទុកចោល ហើយ​ខ្លួនឯង​អត់​ហ៊ាន​ទិញ​ឡាន​ល្អ​ជិះ​, ធ្វើ​ចឹ​ង​អត់​មានន័យ​ទេ ប៉ុន្តែ​បើ​គាត់​គិត​ថា ​ធ្វើ​ចឹ​ង​មានន័យ​គាត់​ធ្វើទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេល​មានការ​លើកឡើងថា «​មនុស្ស​១០០ មាត់​១០០ កុំ​ខ្វល់​ចែ​»​នោះ អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ថា និយាយ​ទៅ​ខ្លួន​អត់​ខ្វល់​ជាមួយ​អ្នកណា​នោះ​ទេ តែ​បើ​ខ្លួន​ចេះ​ខ្វល់​វិញ មិនមែន​ចឹ​ង​ទេ ហើយក៏​មិន​អាច​រកស៊ី​មានបាន​ដល់​សព្វថ្ងៃ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រីថា ពីមុនមក​ចាប់ផ្ដើម​ខ្លួន​ចេញ​រកស៊ី ពី​បាត់​ដៃទទេ ចេញលក់​ខោអាវ​ក្រោម​ឆត្រ​ក៏​គេ​មើលងាយ ចេញ​បាត់ៗ​ពី​ផ្ទះ ដើរ​លក់ ក៏​គេ​មើលងាយ គេ​ថា ងាប់​ហើយ រកស៊ី​យូរហើយ អត់​ឃើញ​មាន​សល់​អី អញ្ចឹង​សម្ភារៈ​និយម​នេះ ក៏បាន​បញ្ជាក់​១​ផង​ដែរ ក៏បាន​ចម្លើយ​១​ផង​ដែរ បញ្ជាក់​ទៅកាន់​ពួកគាត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី​បន្តថា ញាតិ​ជិតខាង​ខ្លះ ខ្លួន​រកស៊ី​ជិត​១០​ឆ្នាំ ខ្លួន​អត់​ទិញ​ឡាន​ទំនើប​ជិះ​ទេ ប៉ុន្តែ​និយាយ​ពី​ថា​មើលងាយ​យើង រកស៊ី​យូរហើយ អត់​ឃើញ​មាន​សល់​អ្វី​។ អ្នកស្រី​ថា បើ​និយាយ​ពី​មាត់​មនុស្ស​វិញ យើង​ផ្គាប់​អត់​ត្រូវ​ទេ សំខាន់​ចំណង់​ចូលចិត្ត និង​គោលដៅ​របស់​យើង​ចង់បាន​អី​? យើង​ធ្វើទៅ​ អត់​ខុស​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី លើក​ជា​សំណួរ​ថា តើ​បងប្អូន​ខំ​រកស៊ី​រាល់ថ្ងៃ​ហ្នឹង​ដើម្បី​អ្វី​? ប្រឹង​រាល់ថ្ងៃ​ហ្នឹង​ដើម្បី​អី​គេ​? មិន​ដើម្បី​កូន មិន​ដើម្បី​បំពេញ​ក្ដី​សុខ​ខ្លួនឯង ដល់ពេល​យើង​ខំប្រឹង​ចង់​ងាប់ យើង​ខ្លាច​គេ​ថា​យើង​អួត យើង​អត់​ហ៊ាន​ទិញ​របស់​ប្រើ អ្នករងគ្រោះ​ពិត​ប្រាកដ​គឺ​យើង​ខ្លួនឯង មិនមែន​គេ​នោះ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានបង្ហោះរថយន្ត ​ទើប​ទិញ​ដ៏​ថ្មី​សន្លាង​១គ្រឿង​ ភ្ជាប់​ជាមួយ​ការ​រៀបរាប់​ថា «ចូល​ស្តុក​កាត់​យប់ តែងខ្លួន​អត់ទាន់​កុម្ម៉ង់​អនឡាញ គេ​ទើប​ដឹក​មក​ដល់ ជូនពរ​ខ្លួន​ឯង​ហេងហេង​ និង​ជូនពរ​ហេងហេង​ទាំងអ្នកលក់ ទាំងអ្នក​ទិញ ទាំង​អ្នកមើល ទាំង​អ្នកឃើញ និង​អ្នកអត់​បានឃើញ​ដូចគ្នា»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖ ​

Related posts