នោះ! Ah Na Rose ភ័យ​ញ័រ​ខ្លួន ក្រោយ​ឃើញ​លិខិត​អញ្ជើញ​របស់​លោក​ស្រី ទ្រី ដាណា ឱ្យ​ចូល​ដោះ​ស្រាយ​​រឿង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​​​តារា​សម្ដែង​ ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព កញ្ញា Ah Na Rose បាន​បង្ហោះ​សំណេរ​មួយ​សុំទោស​ជា​សាធារណៈ ទៅកាន់​ថៅកែ​ពេជ្រ​លោកស្រី ទ្រី ដា​ណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសុំ​ទោស​ពី​ចម្ងាយ​ទាំង​ញ័រ​ខ្លួន​របស់​កញ្ញា Ah Na Rose គឺធ្វើឡើង​បន្ទាប់ពី​ទទួលបាន​លិខិតអញ្ជើញ​មួយ​របស់​លោកស្រី ទ្រី ដា​ណា ដែល​តម្រូវឱ្យ​ចូលខ្លួន​ដោះស្រាយ​បញ្ហា​បញ្ចេញមតិ​នៅលើ​បណ្ដាញ​សង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​លិខិត​អញ្ជើញ​នៃ​ក្រុម​មេធាវី HNS ​ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​៖ «​សូម​អញ្ជើញ ឈ្មោះ ហាក់ វី​រ៉ា​ស្រីរ័ត្ន ភេទ​ស្រី ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Na Rose ចូលមក​កាន់​ក្រុម​មេធាវី អេ​ជ អេ​ន អេស (HNS) ដែលមាន​ការិយាល័យ​នៅផ្ទះ​លេ​ខៈ ៧៤ ផ្លូវ​លេ​ខៈ ៥៦៦ ភូមិ​៤ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ នៅវេលា​ម៉ោង ០២៖០០​រសៀល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការបញ្ចេញមតិ (Comment) ថា ​៖ ចែ​ស្អាត​ណាស់​តែ​ចែ​នៅ​ខ្វះខាត​ការតុបតែង​ខ្លួន ប្អូន​ចង់ឱ្យ​បង​តុបតែង​ខ្លួន​មើលទៅ​ស៊ីវីល័យ​សាក​សម​នឹង​ទ្រព្យសម្បត្តិ​ដែល​បង​មាន ប្អូន​រិះគន់​ដើម្បី​ស្ថាបនា ព្រោះ​ស្រលាញ់​ទឹកចិត្ត​សប្បុរសធម៌​រប​ស់បង ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​កូនក្ដី​ខ្ញុំបាទ ដោយ​ការចូល​បញ្ចេញមតិ​ខាងលើ​បានធ្វើឱ្យ​ប៉ះពាល់​កិត្តិយស​កេរ្ដិ៍ឈ្មោះ​របស់​កូនក្ដី​ខ្ញុំបាទ​យ៉ាងធ្ងន់ធ្ងរ និង​បញ្ហា​ប្រឈម​មួយចំនួនទៀត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ឈ្មោះ ហាក់ វី​រ៉ា​ស្រីរ័ត្ន ចូលមក​ដោះស្រាយ​បញ្ហា​ខាងលើនេះ​កុំបី​អាក់ខាន​ឡើយ។ បើ​ពុំ​មក​តាម​ការកំណត់​នោះទេ ខ្ញុំបាទ​នឹង​កសាង​សំណុំ​រឿង​ខាងលើនេះ ប្ដឹង​ទៅកាន់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​នៃ​ព្រះរាជណាចក្រ​កម្ពុជា​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បានឃើញ​លិខិតអញ្ជើញ​ដូច្នេះ កញ្ញា Ah Na Rose ក៏​បង្ហោះ​សារ​ទទួលកំហុស​ទាំងយប់​ថា​៖ «​សុំ​អធ្យាស្រ័យ​លោកជំទាវ ទ្រី ដា​ណា ពី​ចម្ងាយ ប្អូនស្រី​ពិតជា​មាន​កំហុស ​ដែល​ខ​មិន​លើ​រូបថត​បងស្រី​ដោយ​អ​ចេតនា​ដែល​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​បងស្រី​ជាទី​សាធារណៈ ប្អូនស្រី​ពិតជា​សុំទោស​ខ្លាំងណាស់ ចំពោះ​កំហុស​ដែល​កើតមាន​ដោយ​អ​ចេតនា សូម​បងស្រី​អភ័យទោស​ដល់​ប្អូនស្រី​ផង ជូនពរ​បងស្រី​សុខភាព​ល្អ សម្រស់​ក្មេង​ជាង​វ័យ​ជោគជ័យ​គ្រប់​ភារកិច្ច » ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណា​ពាក់ព័ន្ធ​ករណី​ខាងលើ ក៏ដូចជា​ការចេញមុខ​សុំទោស​ជា​សាធារណៈ​ពី​កញ្ញា Ah Na Rose បានធ្វើឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តែបើ​ទោះជា​យ៉ាង តារា​សម្ដែង​ស្រី​រូបនេះ ក៏​មិនបាន​បញ្ជាក់​ឡើយ​ថា នឹង​ព្រម​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការអញ្ជើញ ឬ​យ៉ាងណាទេ​? ខណៈ​លេខ​ទូរស័ព្ទ​របស់​នាង​ហៅចូល​មិនមាន​អ្នកទទួល៕ ប្រភព ៖ តារាញូស៍​

Related posts